កាតព្វកិច្ចស្នេហ៍ ♥️ ភាគទី11

543 60 11
                                    

#កាតព្វកិច្ចស្នេហ៍ | ភាគ១១

វាយោបក់ភេីយផាត់កាត់ស្រីតូចនិងបុរសកំសត់ម្នាក់កំពុងគេងកេីយភ្លៅនាងមេីលសភាពនៅហាក់ដូចជាអស់កម្លាំងសម្បេីមណាស់។ *តក់ៗ*ឈាមមុខរបួសកំពុងតែហូរជាតំណប អាវនាងតូចដែលយកមកឃាត់ក៏ប្រឡាក់ពាសពេញដោយឈាមសឹងតែពេញផ្ទៃអាវទៅហេីយ វាពិតជាគួរឲ្យបារម្ភណាស់ដល់សុខភាពរាងក្រាស់ ។

" ហេុីយ !!!! មិចក៏គេងយូរម្លេះ ? " ថេយ៉ុងនិយាយទាំងសម្លឹងមេីលមុខរាងក្រាស់ដោយការបារម្ភខ្លាចមានអ្វីកេីតឡេីងចំពោះគេ នេះកណ្ដាលព្រៃផង ផ្លូវក៏មិនស្គាល់ បេីគេយ៉ាងមិចៗទៅឲ្យនាងទៅរកអ្នកណាជួយ ?

" អេ នាង នាង !!!! " សម្លេងមិនស្គាល់ម្ចាស់បានបន្លឺឡេីងភ្ញោចឲ្យស្រីតូចដែលអង្គុយសំកុកនោះងាករកមេីលបន្តិចតែក៏ភ័យមិនស្ទេីរដែរព្រោះរាងក្រាស់គេងបាត់ហេីយបេីមានមនុស្សអាក្រក់បេីនាងទៅជាបែបណាទៅ?

" ចា៎ ! លោកអ៊ូមានការអីដែរ ? " ដោយគ្រាន់តែឃេីញថាជាមនុស្សចាស់រាងតូចក៏លែងភ័យហេីយតបសួរទៅគាត់វិញដោយញញឹមញញែម ។ បន្ទាប់ពីនិយាយហេីយអ៊ុំចំណាស់ក៏ជួយព្យាបាលឲ្យរាងក្រាស់ដោយយករាងសង្ហារទៅផ្ទះរបស់គាត់ដែលនៅមិនឆ្ងាយពីទីនោះ , ជំហ៊ានវែងៗបោះទៅមុខសំដៅទៅផ្ទះរបស់ខ្លួន អស់រយៈពេលមិនយូរប៉ុន្មានទីបំផុតក៏បានមកដល់ដូចក្តីប្រាថ្នា , រាងតូចថេយ៉ុងរហ័សគ្រាអ្នកកម្លោះមកដាក់លេីគ្រែមុនដឹងបង្កាត់ភ្លេីងដាំថ្នាំដេីម្បីជុងហ្គក ឯបុរសចាស់ក៏អង្គុយផ្សំថ្នាំនៅជិតរាងក្រាស់ហេីយបញ្ជារឲ្យស្រីតូចយកកន្សែងសេីបមកជូតខ្លួនឲ្យរាងក្រាស់ ឯនាងតូចក៏ធ្វេីតាម ។ នាងពូតទឹកចេញពីកន្សែងបណ្ដេីរញញឹមបណ្ដេីរព្រោះរកមនុស្សមកជួយអ្នកកម្លោះបានហេីយ បន្ទាប់ពីញញឹមញញែមហេីយទេីបសំដៅខ្លួនទៅប្រតិបត្តិមនុស្សដែលដេកសន្លប់បាត់ស្មារតីមិនដឹងអីនោះ ។

___

#យប់

ត្របកភ្នែកក្រាស់ក្មឹកកម្រេីកបេីកព្រឹមៗ ក្រលេកមេីលជុំវិញខ្លួនគ្មានឃេីញនរណា ហេីយក៏មិនដឹងថាខ្លួននៅទីណាទៀតទេីបទប់ពោះបញ្ជាររាងកាយដែលស្ពឹកស្រពន់មួយនោះឲ្យក្រោកឡេីងតែដោយសាររបួសឈឺពេកទេីបរាងក្រាស់ត្រូវខាំមាត់ទប់ភាពឈឺចាប់ក្នុងខ្លួនសិន។

កាតព្វកិច្ចស្នេហ៍Where stories live. Discover now