Episode 6: ឯងជាអ្នកណា?!

578 71 6
                                    

បន្ត៚

ក្តុក...!

កាបូបដែល Jimin ស្ពាយនៅលើស្មាត្រូវធ្លាក់ទៅលើដីក្នុងមួយរំពេច វាដូចទៅនឹងម្ចាស់វាដែលពេលនេះថ្លាក់ថ្លើមក្តុក ព្រោះតែតក់ស្លុតនឹងទិដ្ឋភាពនៅចំពោះមុខ។ រាងស្តួចស្តើងរបស់ Park Jimin បោះជំហ៊ានសន្សឹមៗ សំដៅទៅរកសាកសពរបស់ម្តាយ ដែលជាអ្នកផ្តល់កំណើតឲគេ

   " អ-អត់ទេ ~ លោកពូជួយប្រាប់ខ្ញុំមកថាវាមិនពិតដូចដែលខ្ញុំឃើញ ត្រូវទេ?...លោកពូឆាប់ឆ្លើយនឹងខ្ញុំមក!! "
Jimin ស្រែកយំអស់សំលេង ដងខ្លួនរលាក់ដូចជាទឹករលកដោយសារតែភាពរន្ធត់ញាប់ញ័រ ដែលជាហេតុធ្វើឲគេទន់ជង្គង់ដួលទៅលើដី ប៉ុន្តែសំណាងដែលបានលោក Min Yonho ស្ទុះមកជួយគ្រាទាន់
   " Jimin តាំងស្មារតីឲនឹងណរណាក្មួយ! ម៉ាក់របស់ឯង គាត់ទៅបានសុខហើយ~ "
   " អត់ទេ!! ខ្ញុំមិនជឿ...ម៉ាក់ខ្ញុំមិចនឹងអាចទៅជាបែបនោះបានទៅ ខ្ញុំទើបតែខលជាមួយគាត់សោះ អ្នកណាក៏បានដែរ ជួយប្រាប់ខ្ញុំផងថានេះមិនមែនជាម៉ាក់របស់ខ្ញុំ!! ហឺហឺ*..."
ទឹកភ្នែករយលានដំណក់ចាប់ផ្តើមស្រក់ចុះមកលើផែនថ្ពាល់ក្រហមព្រឿងៗ ជាមួយនឹងសំលេងយំទួញសោក យ៉ាងអាណោចអាធម្មរបស់ក្មេងប្រុសវ័យ18ឆ្នាំ ដែលនៅសុខៗ ក៏ត្រូវគេឆក់យកជីវិតម្តាយទៅយ៉ាងគ្មានអាណិតអាសូរ។
Jimin ស្រវារតោងដៃរបស់អ្នកជាពូ ក្រោកឈរឡើងហើយឈានជើងទន់ល្វក់ដើរទៅកាន់តែជិតម្តាយដែលដេកស្តូកស្តឹងទៅហើយ គ្មានថ្ងៃឡើយនឹងបានឮសំលេងរបស់គាត់ម្តងទៀត។ ស្នាមញញឹម ភាពកក់ក្តៅ សំលេងបំពេរឲគេគេងលក់ ពាក្យលួងលោម វាចារផ្អែមល្ហែមដែលជាកម្លាំងចិត្ត ទង្វើទាំងអស់នេះ Park Jimin កំលោះតូចច្រឡឹងលែងមានឱកាសនឹងបានទទួលវាទៀតហើយ។
   " ម៉ាក់ត្រូវតែបើកភ្នែកឡើង...ព្រោះម៉ាក់បានសន្យាហើយថាម៉ាក់នឹងនៅចាំមើលខ្ញុំធំឡើងស្រស់ស្អាតយ៉ាងណា រៀនចំមានការងារធ្វើនិងមានអានាគតល្អ ចុះហេតុអីក៏ម៉ាក់ដាច់ចិត្តទៅចោលខ្ញុំទាំងបែបនេះ?! "
សម្តីទាំងអម្បាន្មានរបស់ Jimin ធ្វើឲបុរសវ័យសាមក្រាស់ គ្រាំចិត្តជំនួស ហើយក៏រអៀសខ្លួនដែលគាត់ជួយអ្វីគេមិនបាន។
" ម៉ាក់បើកភ្នែកមកមើលខ្ញុំបានទេ ខ្ញុំសូមអង្វរ..." ការអង្វរក ស្រែកយំសុំម្តាយឲបើកភ្នែកឡើងមកមើលគេ វាជាទិដ្ឋភាពមួយដ៏គួរឲខ្លោចចិត្ត ត្បិតម្ចាស់ខ្លួនកំពុងតែឱបក្រសោបម្តាយទាំងយំស្រែកលែងខ្មាស់អៀនអ្នកណា។ ការឈឺចាប់នៃការបាត់បង់ម្តាយដែលជាមនុស្សជាទីស្រលាញ់និងជាខ្សែរលោហិតតែមួយគត់ដែល Jimin នៅសេសសល់ ឥឡូវគាត់ត្រូវឃ្លាតចាកឆ្ងាយពីគេសែនឆ្ងាយរហូតឈោងមិនដល់ហៅមិនឮ វាធ្វើឲទ្រូងខាងឆ្វេងដែលធ្លាប់ទទួលរងការឈឺចាប់តាំងពីអតីតមកហើយ ត្រូវឈឺចុកចាប់ឡើងវិញម្តងទៀត ប៉ុន្តែលើកនេះវាខ្លាំងខ្លាជាងលើកមុនរាប់រយដង។

STEPBROTHERWhere stories live. Discover now