Episode 1: គុំនុំគ្រួសារ

2.5K 104 13
                                    


SEOUL, South Korea.

<< ខ្លឹប...xxxx... >>

          ពន្លឺភ្លើងចម្រុះពណ៌ឆ្លុះបញ្ចាំងឡើងព្រមៗគ្នា អមជាមួយនិងតន្រី្តហុីហប លាន់ខ្ទររំកងគ្រប់ទើសទី ដែលជាហេតុញុំាងឲយុវវយ័មិនថាប្រុសស្រីគ្រប់ស្រទាប់ ញាក់កន្ត្រាក់អារម្មណ៍និងបត់បែនខ្លួនទៅតាមចង្វាក់ភ្លេង។ បើក្រឡេកមើទៅជាន់ខាងលើនៃបន្ទប់ VIP សម្រាប់ភ្ញៀវអភិជននិងភ្ញៀវពិសេសមួយចំនួន គេសង្គេតឃើញមានកំលោះវ័យជំទង់ប្រហាក់ប្រហែល25ឆ្នាំ រូបរាងខ្ពស់សង្ហារប្រៀបបាននឹងដ៉ារ៉ាហូលីវ៉ូត ទម្រង់មុខពីចំហៀងរាងត្រីកោណ បើមើលចំៗស្រដៀងតួរអក្សរU គួបផ្សំជាមួយច្រមុះស្រួចល្មមសមសួននឹងទម្រង់មុខ ចិញ្ចើមខ្មៅក្រាស់ បបូរមាត់ស្តើង កែវភ្នែកពណ៍ត្នោតក្រម៉ៅដែលតែងតែខាបយកបេះដូងមាណវីគ្រប់រូបឲឈ្លក់វង្វេង រួមបញ្ចូលទាំងភាពស្រស់សង្ហារទាក់ទាញសម្បូរបែបរបស់កំលោះហ៊ាយសូរ Min Yoongi

ម្ចាស់ឈ្មោះកុំពុងអង្គុយកាន់កែវស្រាក្នុងដៃ លើកក្រេបវាម្តងមួយក្អឹកៗ ទឹកមុខពោរពេញដោយភាពសោកសៅ ប៉ុន្តែបែរជាដៅមិនត្រូវរកពីមូលហេតុ។ មួយសន្ទុះក្រោយមក សំលេងស្រែកហ៊ូរកញ្ជ្រៀវរបស់កំលោះៗ វ័យស្របាលគ្នានឹង Yoongi ស្រាប់តែបន្លឺឡើង។ Jung Hoseok ដែលមានសព្វនាមជាម្ចាស់ក្រុមហ៊ុនអចលនៈទ្រព្យនៅក្នុងទីក្រុងមួយនេះ កំពុងបោះជំហ៊ានឆ្ពោះមករកមិត្តសម្លាញ់ ដោយទឹកមុខញញឹមពព្រាយ តាមបែបបទដែលគេតែងតែបង្ហាញវាឡើង ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍ពីក្រមុំៗ។ ចំណែកឯម្នាក់ទៀតដែលមានរាងខ្ពស់សង្ហារ ស្មាបើកធំទូលាយ ក៏តាមមកពីក្រោយដូចគ្នា។ Kim Namjoon កំលោះម្នាក់នេះជាកំពូលដួងចិត្តរបស់តុរណីគ្រប់គ្នាពេលដែលគេលេចចេញស្នាមញញឹមថ្ពាល់ខួច និងចរឹតលក្ខណៈជាសុភាពបុរស ដែលកូនប្រុសត្រកូល Kim ម្ចាស់ដីចម្ការផលិតស្រាទំពាំងបាយជូររាប់ហិចតាក្នុងប្រទេសនិងនាំចេញក្រៅប្រទេស តែងតែប្រកាន់ខ្ជាប់។

   " ហេឡូអ្នកប្រុសសង្ហារ! ខ្យល់ទិសខាងណាបក់អាមុខដូចឆ្មាឲណាត់ពួកយើងមកជួបទីនេះ? "
Hoseok ដាក់គូទអង្គុយពុក រួចសួរទៅកាន់មិត្តទាំងញញឹមបិទមាត់មិនជិត។ ប៉ុន្តែ ពេលឃើញអ្នកជាមិត្តមិនតបត គិតតែពីអង្គុយស្ងៀមស្ងាត់ដូចរូបចម្លាក់ នាយក៏រហ័សផ្លាស់ប្តូរអកប្បកិរិយាពីសប្បាយរីករាយមកជាធម្មតាវិញ ដោយគិតថាខ្លួនជ្រុលហួសបន្តិចហើយព្រោះ បើតាមការសង្កេតឃើញរបស់គេ Yoongi នៅតែពិបាកចិត្តនិងនៅនឹករលឹកដល់ម្តាយរបស់គេនៅឡើយ។ ដូចច្នេះហើយ គេមិនគួរណាមកសប្បាយលើគំនរទុក្ខរបស់មិត្តចឹងឡើយ បើទោះបីជាពេលវេលាកន្លងផុតទៅអស់ជាច្រើនឆ្នាំក្តី ក៏មនោសសញ្ចេតនារវាងម្តាយកូន មិនអាចសាបសូន្យទៅភ្លាមៗដូចជាយកទឹកមកពន្លត់ភ្លើងបាននោះទេ។

STEPBROTHEROpowieści tętniące życiem. Odkryj je teraz