Episode 3: បាត់បង់ហើយ ទើបដឹងថាស្តាយក្រោយ

650 70 5
                                    

បន្ត៚

MYG Wineries ~

  ដៃខាងស្តាំកាន់រូបថតស្រ្តីដែលជាមាតាផ្តល់កំណើតឲគេនិងដៃម្ខាងទៀតកំពុងតែក្តាប់រូបថតឱពុកគេជាមួយម្តាយចុងព្រមទាំងក្មេងប្រុសមាឌល្អិតម្នាក់ទៀតប្រហែលជាអាយុ10ឆ្នាំជាងដែលមាននាមថា ប្អូនចុង របស់នាយ Yoongi តូចចិត្តមិនស្ទើរដែលឱពុកខ្លួនស្រវារលើកស្ទួយកូនអ្នកដទៃ ជាជាងលើកស្ទួយកូនប្រុសខ្លួនឯង។ នាយនឹកស្មានមិនដល់ថា ពីរនាក់ម្តាយកូនត្រកូល Park នោះស្រែកឃ្លានមាសប្រាក់ដល់ថ្នាក់ហ៊ានបំផ្លាញគ្រួសារអ្នកដទៃទាំងមិនញញើត។

ក្រាក...!!

     "ចៅហ្វាយ! ចៅហ្វាយ! វីរវរហើយ...!!" Nuton ដែលជាលេខាជំនិតវ័យ20ឆ្នាំរបស់កំលោះ Yoongi សម្រុកចូលមកក្នុងការិយាល័យរបស់ចៅហ្វាយទាំងអាការៈស្លន់ស្លោដូចជាមនុស្សកំពុងត្រូវចោរភ្លន់ ដែលធ្វើឲនាយកំលោះប្រញាប់រក្សារូបថតរបស់ម៉ាក់គេទុកនៅមួយឡែក ខណៈរូបថតរបស់ពួកមនុស្សដែលគេស្អប់បោះទៅជ្រុងម្ខាង មុននឹងងើយមុខសង្ហារទៅសម្លក់អាល្អិត Nuton៖
     "អា Ton!! ម៉ែឯងមានបង្រៀនឲចេះគោះទ្វារមុននឹងចូលបន្ទប់អ្នកដទៃទេ? ចុះបើលើកក្រោយើងកំពុងស្រាតតើគិតយ៉ាងមិច?!!"
អ្នកប្រុសមុខងាប់ ស្រែកគំហ៊កដាក់កូនចៅដោយសំលេងគ្រហឹមដូចតោកំពុងស្រែកឃា្លនចំណី ធ្វើឲអាល្អិតតូចភយ័សឹងតែរបូតខោ ប៉ុន្តែ Nuton ប្លែកចិត្តត្រង់ថា ទីនេះជាបន្ទប់ធ្វើការមិនមែនបន្ទប់គេងឯណា ហេតុអីចៅហ្វាយគេត្រូវចំបាច់លើកយកប្រយោគ 'ស្រាត' មកនិយាយធ្វើអី?
     "ទៅគេសុំទោស ម៉ាក់ធ្លាប់ប្រាប់ដែរតែខ្ញុំចេះតែភ្លេចខ្លួននឹងណា៎ចៅហ្វាយ~"
Nuton តបហើយក៏សើចញឹមៗ ប៉ុន្តែដៃជើងនិងដងខ្លួនវិញញ័រទទ្រើតជាងម៉ាសុីនដេរទៅទៀត ហើយនៅឆ្លៀតយកដៃជូតថ្ពាល់ដែលគ្មានទឹកភ្នែកមួយដំណក់ធ្វើខ្លួនដូចជាតួកំសត់។
     "ចឹង បាតជើងរន្ទះឥតស្រមោលរបស់យើង អាចរំលឹកការចងចាំល្អៗឲឯងវិញបាន"
Yoongi តបទាំងផ្ងើយចិញ្ចើម ស្របពេលដែលដៃបំបោសជើងខោបង្ហាញអ្នកដែលកុំពុងឈរសោចញឹមៗ។ Nuton ឈរសម្លឹងចៅហ្វាយគេទាំងលេបទឹកមាត់ក្អឹកៗ     បានត្រូវមួយជឿងរបស់ចៅហ្វាយកំលោះមុខស្លេកតែសង្ហារម្នាក់នេះពិតមែន បើគេមិនស្លាប់ក៏ពិការដែរ គិតហើយធ្វើឲ Nuton ក្រញែងខ្លួន៖
     "បាទចៅហ្វាយ អរគុណនូវទឹកចិត្តថ្លៃថ្លា ប៉ុន្តែខ្ញុំមិនត្រូវការទេ ហិហិ~ "
Nuton តបទៅចៅហ្វាយសង្ហារទាំងទឹកដមសំលេងផ្អែមពិរោះពិសារ នាយកំលោះខំប្រឹងសើចខេះៗ បន្លំយកចិត្ត ព្រោះខ្លាចក្បាលធ្លាក់ពីស្មាអត់អ្នកណាជួយ ។   ចំណែកនាយកំលោះមុខងាប់ដែលជាចៅហ្វាយបាញ់ក្រសែភ្នែកខ្លាព្រៃសម្លឹងមើលមុខ Nuton ដែលចាប់ផ្តើមបែកញើសសស្រាក់តាមជើងសក់ គ្រាប់ញើសដែលស្រក់ចុះមកតាមថ្ពាល់នោះវាធំៗប៉ុនមេជើង។
     ល្អិត Nuton ចាប់ផ្តើមធ្វើភ្នែកឡេមឡាម ព្រោះតែរកនឹកមិនឃើញនូវអ្វីដែលខ្លួនត្រូវមកជម្រាបចៅហ្វាយមុននេះ ទើបចៅហ្វាយកំលោះស្តីទាំងក្រហឹម៖
     "សម្រាច់ថាឯងរត់ស្លន់ស្លោដូចមាន់ក្រាបពងបែបនៀក៎ វាមានរឿងស្អី?!"
     "អរ~ ខ្ញុំនឹកឃើញហើយចៅហ្វាយ ហិហិ... វិះតែភ្លេចឲឈឹង គឺថា...លោកម្ចាស់មករកចៅហ្វាយទៀតហើយ ខ្ញុំឲគាត់ចាំនៅបន្ទប់ទទួលភ្ញៀវ ប៉ុន្តែបើចៅហ្វាយចង់ឲគាត់មកជួបនៅទីនេះចាំ-"
     "មិនជួប! ទៅប្រាប់គេទៅថាយើងមានការរវល់!!" Yoongi តបហីៗ ហើយដើរទៅអង្គុយលើសាឡុង កងអន្ទាក់ខ្លាធ្វើព្រងើយ     ឯល្អិតដៃស្តាំបានត្រឹមឈរអេះអុញព្រោះមិនដឹងត្រូវធ្វើយ៉ាងមិចបន្តទៀត៖
     "អុញ៎នុះ! មើលចៅហ្វាយធើ្វឬក ហើយចុះឲអាTon ធ្វើយ៉ាងមិច-...."
Nuton រអ៊ូរមិនទាន់ចប់ក្បោះក្បាយផង មាត់ទ្វារក៏ស្រាប់តែរបើកឡើង លេចចេញរូបរាងសង្ហាររបស់បុរសចំណាស់ម្នាក់ក្នុងឈុតក្រ៉ាស្សេរពណ៌ខ្មៅដែលតែងតែមានរបៀបរៀបរយតាមទម្លាប់ ម្ចាស់ដំណើរដើរសំដៅមររកពួកគេដោយទឹកមុខមាំធាំ។
     "ពួកឯងចេញទៅ!!"
បុរសចំណាស់បញ្ជារឲកូនចៅទាំងអស់ចេញទៅខាងក្រៅរួមទាំង Nuton ផងដែរ   បន្ទាប់មកគាត់ជំលៀសភ្នែកទៅដៀងមើលនាយកំលោះដែលកំពុងអង្គុយលើសាឡុងប្រកបដោយអកប្បកិរិយាព្រងើយកន្តើយ។
    បុរសចំណាស់ដាក់ខ្លួនអង្គុយចុះនៅទល់មុខកូនប្រុសដែលគាត់មិនបានជួបមុខអស់រយៈពេល6ឆ្នាំមកហើយ។ ចាប់តាំងពីម្តាយរបស់គេស្លាប់បាត់ទៅ Yoongi ទម្លាក់កុំហុសទាំងអស់មកលើគាត់ ដោយមិនដែលព្យាយាមស្តាប់ពីហេតុផលរបស់គាត់សោះ     អាចនិយាយបានថា គេប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតត្រឹមមួយប៉ប្រិចភ្នែក ។
     "មកធ្វើស្អី? ខ្ញុំមិនបានអញ្ចើញលោកឲមកទីនេះទេ!" 
Yoongi បន្លឺឡើងដោយមិនសូម្បីតែសម្លឹងមុខអ្នកជាឱពុក។
     "យប់នេះប៉ាចង់ឲឯងទៅញុំាបាយនៅផ្ទះ តើបានទេ?" លោក Min ពោលឡើងទាំងសំលេងស្អក ដែលធ្វើឲនាយកំលោះត្បកសួរវិញ៖
     "ហេតុអី??"
     "ប៉ានឹកឯង ទើបប៉ាចង់ឲពួកយើងបានញុំាបាយជុំគ្នាម្តង តើកូនគិតយ៉ាងមិចដែរ?"
លោក Min តបទាំងញញឹមភ្ជាប់ដោយក្តីសង្ឃឹមតិចតួច ព្រោះគាត់ដឹងច្បាស់ថាចម្លើយបានមកគឺច្រើនតែអវិជ្ជមាន។
   "ចាំខ្ញុំគិតមើលសិន..."
Yoongi បង្អាក់សំលេងហើយ លើកកែវស្រាមកផឹកមួយក្អឹក មុននឹងបន្តដោយទឹកមុខត្រជាក់ល្ហឹមជាងមុនទៅទៀត៖
"ព្រោះថាបើផ្ទះនោះមានខ្ញុំ ត្រូវតែគ្មានម្តាយកូនពីរនាក់នោះ! ម៉្យាទៀតខ្ញុំនិយាយបែបនេះ មិនមែនបានមានន័យថាខ្ញុំអភ័យទោសឲលោកទាំងស្រុង"
   "Yoongi ប៉ាដឹងថាឯងនៅខឹងនឹងប៉ា ប៉ុន្តែឯងត្រូវស្តាប់ប៉ាណា៎ ប៉ាមិន-..."
   "បានហើយ! ខ្ញុំមិនចង់ស្តាប់! ទោះលោកដឹងខ្លួនខុសរហូតលុតជង្គង់នៅចំពោះមុខខ្ញុំ ក៏វាគ្មានប្រយោជន៍អ្វីដែរ!! របស់មានតម្លៃនៅក្នុងដៃ លោកមិនចេះថែរក្សា ដល់ពេលបាត់បង់ទើបភ្ញាក់ខ្លួនថាស្តាយក្រោយ ទោះលោកប្រើវីធីបែបណា ក៏វាមិនអាចត្រឡប់ទៅដូចដើមវិញដែរ!!"
Yoongi ស្រែកទាំងទឹងសរសៃរក ខណៈរង្វង់ភ្នែកខ្មៅក្រិបប្រែជាក្រហមឆ្អិនឆ្អៅ     ទោះបេះដូងនាយកំពុងស្រែកឃ្លានត្រូវការចំណាប់អារម្មណ៍និងក្តីស្រលាញ់ពីឱពុកយ៉ាងណា ក៏នាយនៅតែមិនអាចក្បត់មនសិការខ្លួនឯង ហើយព្រមឲអភ័យទោសឲគាត់គ្រប់យ៉ាងបានយ៉ាងងាយស្រួលដែរ។
   "ឯងនិយាយត្រូវណាស់! ប៉ាមិនសមសូម្បីតែឲឯងហៅថា ប៉ា ឡើយតែប៉ាគ្រាន់តែសង្ឃឹមថាបានអោបឯងជាលើកចុងក្រោយ មុនពេលដែលប៉ាស្លាប់...ប៉ាលាហើយ"
លោក Min បញ្ចប់សេចក្តីដោយការងើបឈរហើយដើរចេញទៅបាត់ ដោយមិនភ្លេចដៀងមើលកូនប្រុសជាលើកចុងក្រោយ ។ ទោះបីជាគាត់ប្រឹងពន្យល់ប្រាប់ Yoongi ទាល់តែដាច់សរសៃរកទៀត ក៏វាគ្មានបានផលប្រយោជន៍អ្វីដែរ ដូចច្នេះហើយ ដកថយដើម្បីទុកពេលវាលាឲនាយពិចារណាដោយខ្លួនឯងគឺជាដំណោះស្រាយសមស្របបំផុត។

STEPBROTHERDonde viven las historias. Descúbrelo ahora