Episode 7: កុំហៅយើងថាបង!

1.1K 101 20
                                    

~ ~ ~
<< នៅក្នុងបន្ទប់ Ms Min >>

មុននេះបន្តិច៚

បន្ទប់ដែលត្រូវបានម្ចាស់វាបោះបង់ចោលជាយូរណាស់មកហើយ នៅតែមានរបៀបរៀបរយសូម្បីតែធូលីដីមួយក៏គ្មាន នោះក៏ព្រោះតែវាបានជំនួសដោយម្ចាស់ថ្មីដែលមាននាមជាប្រពន្ធទីពីររបស់លោក Min។ ប៉ុន្តែខុសត្រង់ថា ការតុបតែង គ្រឿងសង្ហាររឹម ព្រមទាំងវត្ថុមានតម្លៃទាំងអស់ សុទ្ធតែត្រូវបានផ្លាស់ប្តូរដោយរបស់ថ្មីៗ ដែលជាហេតុធ្វើឲស្រមោលមនុស្សម្នាក់ដែលកំពុងតែឈរនៅមាត់ទ្វារ កាន់តែខឹងឡើងទ្វេរដង។ មុននេះ នៅមានសំេលងយំខ្សឹបខ្សួលប្រកបដោយការនឹករលឹងនិងគួរឲអាណិតអាសូររបស់ក្មេងប្រុសតូចច្រឡឹងម្នាក់ដែល Yoongi មិនចំណាំ កំពុងអង្គុយអោបរូបថត ដោយសាមីខ្លួន មិនទាំងដឹងថាមានមនុស្សកំពុងលួចមើលគេនៅពីក្រោយខ្នងផង....។

បន្ត៚
អ្វីដែលគង់តែកើតឡើងវានឹងកើតហើយ ទោះយើងខំប្រឹងទប់ស្កាត់វាយ៉ាងណា ក៏ការពិតនៅតែជាការពិត។ រាងតូចដែលអង្គុយយំអស់ជិតកន្លះម៉ោងមកហើយនោះ ក៏ក្រោកឈរឡើងយឺតៗ ហើយសម្លឹងមុខម្ចាស់សំលេងដែលទើបតែស្រែកឲគេអម្បាញ់មិញ៖
   " ល-លោក...តើលោកជាកូនប្រុសរបស់លោកអ៊ំមែនទេ? "
Jimin ត្បកសួរទៅគេវិញទាំងរង្វង់ភ្នែកនៅដិតដាមជាប់ដំណក់ទឹកភ្នែកនៅឡើយ។ ក្រោយពីបានឮ Yoongi និយាយថា ទីនេះជាបន្ទប់ម៉ាក់របស់គេមក Jimin ក៏សរុបសេចក្តីបាន ថាប្រុសមុខកំណាចម្នាក់នេះជាកូនប្រុសទោលតែមួយគត់របស់គ្រួសារត្រកូល Min។
" បើមែនវាយ៉ាងមិច? Park Jimin ជាឈ្មោះរបស់ឯងត្រូវទេ? "
   " ត្រូវហើយ Hyung-....អ្ហាយ៎!! លែងខ្ញុំ!! "
Jimin ភ័យបុកពោះ ព្រោះមិនទាន់បាននិយាយចប់ផង ក៏ត្រូវដៃធំក្រាស់និងមានសភាពត្រជាក់ស្រេងរបស់នាយកំលោះ ច្របាច់កដៃគេភ្លាមៗ។ Jimin ភ័យផង ឆ្ងល់ផង ព្រោះអ្វីដែលគេធ្វើមុននេះគឺ ឆ្លើយតបទៅតាមសំណួរដែលនាយកំលោះសួរប៉ុណ្ណោះ ហេតុអីចាំបាច់ត្រូវមកប្រើកម្លាំងបាយដាក់គេដូចច្នោះ?
   " កុំហៅយើងថាបង ស្តាប់ឮទេ?! "
   " ហ-ហេតុអី? "
   " ចាំទុកទៅថាយើងមិនដែលមានប្អូនក្រៅខោដូចជាឯង!! "
Yoongi បន្លឺឡើងទាំងសង្គ្រឺតធ្មេញស្ទើរតែពុកថ្គាម ស្របពេលដែលអ្នកម្ខាងទៀត ខំប្រឹងត្រដរខ្យល់ ដកដង្ហើមសឹងតែមិនចង់ដល់គ្នា។ Jimin មានការតក់ស្លុតជាខ្លាំង ព្រោះពេលដែលគេសម្លឹងមើលទៅកាន់កែវភ្នែកមួយគូររបស់ Min Yoongi គឺវាបង្ហាញឲគេឃើញនូវសេចក្តីស្អប់ ភ្លើងគុំនុំ ដែលគេផ្ទាល់ក៏មិនច្បាស់ថា ហេតុអី្វ Min Yoongi ដែលជាកូនប្រុសរបស់ឱពុកចុងគេ ស្អប់គេដល់ថ្នាក់ចង់សម្លាប់គេ ទាំងដែលពីមុនមក ពួកគេទាំងពីរមិនដែលជួបមុខគ្នាទាល់តែសោះ។

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 05, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

STEPBROTHERDonde viven las historias. Descúbrelo ahora