Episode 4: ម៉ាក់លោកអ៊ំកុំកើតអីឲសោះ

569 70 1
                                    


បច្ចុប្បន្ន៚

United States, New York,
12:30 PM

     ថ្ងៃនេះជាថ្ងៃដែល Park Jimin កូនប្រុសតែមួយគត់របស់អ្នកស្រី Park Suha, ដែលសព្វថ្ងៃ Jimin ត្រូវជាកូនចុងរបស់ Min Yonseok, បានបញ្ចប់ការសិក្សាថ្នាក់ទី12     ដូចច្នេះហើយទើបបានជាគេសង្កេតឃើញមានមនុស្សម្នាជាច្រើនមកផ្តួចផ្តុំគ្នាយ៉ាងកុះករ។ ក្នុងនោះមានដូចជាអាណាព្យាបាល ក៏ដូចជាសិក្សានុសិស្សទាំងអស់នាំគ្នាស្លៀកឈុតពណ៌ទឹកប៊ិចនិងមួកពណ៌ក្រម៉ៅ មើលទៅម្នាក់ៗស្រស់ស្អាតនិងសង្ហារឥតខ្ចោះតែម្តង។ អ្នកខ្លះឡើងទៅលើវេទិការដើម្បីទទួលសញ្ញាបត្រ័ហើយចុះមកវិញថតរូបជាមួយគ្រួសារ ខ្លះទៀតក៏ថតរូបជាមួយមិត្តភិក្ត ដើម្បីបន្សល់ទុកជាអនុស្សាវរីយ។

     បើកងាកទៅមើលជ្រុងម្ខាងទៀតកំពុងតែមាន កំលោះរាងស្តើងម្នាក់ កម្ពស់កម្ពរប្រហាក់ប្រហែល 1.70 ជាមួយនឹងសក់ទង់ដែងរលោងក្រិប រាងរៅស្រឡូនស្រឡៅ ត្រកៀកមូលឃ្លុំ មិនថាមើលពីជ្រុងជ្រោយណា៎ក៏ស្រស់សង្ហារ ថ្នាក់ស្រីៗមួយចំនួននៅមានចិត្តលួចច្រណែននឹងដងខ្លួនសុីជម្រៅរបស់គេដែលតែងតែមានឥទ្ធិពលខាបយកបេះដូងទាំងបុរសទាំងនារី ហើយម្នាក់នេះគ្មានអ្នកណាក្រៅពី Park Jimin តួឯករបស់យើងនោះទេ។
     ម្ចាស់ឈ្មោះកុំពុងតែឈរថតរូបជាមួយមិត្តៗ គេឈរចំចន្លោះកណ្តាលរវាងកំលោះសង្ហារវ័យស្របាលគ្នាដែលស្ថិតនៅខាងឆ្វេងដៃជាកំលោះល្បីមកថាកំពូលសាវ៉ា សង្សាររាប់កញ្ឆេរទោះត្រូវគេជេរក៏នៅតែមិនស្ពឹកមុខ ខណៈក្រមុំម្នាក់ទៀតស្ថិតនៅខាងស្តាំដៃដែលត្រូវបានអ្នករាល់គ្នាក្នុងសាលាមួយនេះដាក់រហ័សនាមឲថាជាវារៈនារីកំពូលឆ្នាសប៉ះមិនបាន បើនិយាយពីរឿងកាងគ្មានអ្នកណាប្រៀបដូច។ Park Jimin, kim Taehyung ហើយនិង Kim Jisoo ក្លាយជាមិត្តជិតដិតនឹងគ្នាចាប់តាំងពីពួកគេមករៀនបន្តនៅទីក្រុង New York នេះម្លេះ។
     "អបអរសាទរពួកឯង!! ទីបំផុតកម្មរបស់យើងបានមកដល់ទីបញ្ចប់ហើយវ៉ើយ!!" Jisoo ស្រែកហើយក៏បោះមួកឡើងទៅលើអាកាស ដោយមានមិត្តទាំងពីរបស់នាងចូលរួមដែរ។
     បោះមួករួចហើយ Jisoo និង Taehyung នាំគ្នាស្រែកហ៊ូរកញ្ច្រៀវ បញ្ចេញក្បាច់រាំប្លែកៗចម្លែកអារម្មណ៍ ព្រោះតែសប្បាយចិត្តដល់ថ្នាក់ភ្លេចគិតថាពួកគេកំពុងស្ថិតនៅទីលានប្រជុំជននិងនៅក្នុងបរិវេណរបស់សាលានៅឡើយ។ ចំណែកឯ Jimin បានតែឈរអស់សំណើច ហើយក្រវីក្បាលហួសចិត្តនឹងមិត្តមហាកូរគ្មានពីរលើលោករបស់គេ។
     ចាប់ពីថ្ងៃនេះតទៅ បានសេចក្តីថាពួកគេម្នាក់ៗ បានបញ្ចប់គោលដៅមួយផ្នែកក្នុងជីវិតរបស់ពួកគេ ហើយក៏កំពុងតែឆ្ពោះបន្តទៅរកគោលដៅសំខាន់បំផុតនៃវិថីជីវិតដែរ។
     "តោះពួកឯង យប់នេះទៅខ្លិបជប់លៀងឲណាណៃម្តង មិនស្រវឹងមិនទៅផ្ទះ យ៉ាងមិចដែរ?"
Jisoo ផ្អាកស្រែកហ៊ូរកញ្ចៀវមុននឹងងាកមកបបួលមិត្តទាំងពីរដោយមិនភ្លេចញាក់ចិញ្ចើមដាក់ពួកគេ   កំលោះ Taehyung ក៏ចាប់សួរពឹប៖
     "អើល្អ...ប៉ុន្តែអ្នកណាជាអ្នកចេញលុយ?"
នាយសួរនេះព្រោះស្គាល់ចរិតមិត្តជើងល្អរបស់នាយច្បាស់ដូចថ្ងៃ     បាយក្រៅដប់ដង Jisoo ចេញលុយបានតែម្តងគត់ នេះហើយជាសណ្តានចិត្តថ្លៃថ្លារបស់មិត្តដែល kim Taehyung និង Prak jimin មិនងាយនឹងរកបាន។
     "គឺឯងនឹងហើយ! មើលធ្វើសួរដូចគ្មានជំពាក់អ្នកណាមួយរៀល តិចដាក់មួយដៃសួរថាថីអាឡូវ!" Jisoo តបហើយនៅឆ្លៀតសម្លក់សម្លឹងកំលោះជាមិត្តទៀត។ ឯ Taehyung វិញសាំនឹងចរឹតរបស់កំពូលមិត្តម្នាក់នេះទៅហើយ មានមួយថ្ងៃណាដែលថានាយនិងកញ្ញា Jisoo មិនប្រកែកគ្នានោះ?... បើសិនជាពួកគេអត់ប្រកែកគ្នាមួយថ្ងៃពិតមែន យប់ឡើងធានាថាច្បាស់ជាភ្លៀងបាក់មេឃមិនខាន។
     Jisoo ប្រែទៅជាញញឹមមួយរំពេចនៅពេលដែលនាងងាកមកប្រសព្វមុខជាមួយ Jimin ៖
   "Chim សម្លាញ់ចិត្ត~ យប់នេះឯងត្រូវតែចូលរួមដោយខានមិនបាន~ "
Jisoo ច្រៀងទាំងវាយចិញ្វើមដាក់រាងតូច
   "តែ...-"
   "ហាមប្រកែក!"
Jisoo រហ័សលើកដៃចង្អុលមុខ Jimin មុនពេលដែលគេបានឱកាសនឹងបដិសេធនាងទៅទៀត។
   "ហុឹម...ក៏បាន!"
   "យេេេ!! សម្រាច់ចឹងចុះ!!" 
Jisoo ស្រែកអ៊រលោតកញ្រ្ជោលហើយកៀកក.កំលោះទាំងពីរដើរតម្រង់ទៅជ្រកចេញនៃសាលា។ ចំណែក Jimin បានតែក្រវីក្បាលញញឹមហួសចិត្តនឹងចរឹតកូនក្មេងមិនចេះធំរបស់មិត្តគេ     អាចនិយាយបានថាក្នុងចំណោមមិត្តភិក្តទាំងបី Jimin ប្រៀបដូចជាសំពត់ក្នុងផ្នត់ ចរិតមិនស្លូតពេកហើយក៏មិនកាច មិនដែលមានសង្សា ស្រាក៏មិនចេះញុំា ហើយក៏មិនដែលស្គាល់ថាខ្លឹបមានរូបរាងបែបមិចទៀត។
     ជារៀងរាល់ថ្ងៃ ក្រោយពីចេញពីសាលា គេដឹងតែទៅធ្វើការ ចេញពីធ្វើការគេតែងតែសំងំនៅផ្ទះ សិក្សាបន្ថែម ឬក៏អង្គុយអានសៀវភៅ ជួនកាលទៅញុំាអីខាងក្រៅជាមួយ Taehyung ហើយនិង Jisoo។ ជីវិតរបស់គេ គឺមានតែពាក្យថាការសិក្សាហើយនិងការងារដែលគេធ្វើបន្ថែមបន្ទាប់ពីចេញពីរៀនដើម្បីគ្រាន់នឹងផ្គត់ផ្គងការចាយវាយប្រចាំថ្ងៃនោះប៉ុណ្ណោះ។ ម្យ៉ាងដោយសារតែគេមិនចង់រំខានដល់ម្តាយរបស់គេនិងឱពុកចុងដែលតែងតែផ្តល់ភាពកក់ក្តៅនិងក្តីស្រលាញ់ ថែមទាំងចាត់ទុកគេដូចជាកូនបង្កើតទៀតផង។ Jimin ត្រូវជាកូនប្តីមុនរបស់លោកស្រី Park ដោយសារតែប៉ាបង្កើតរបស់គេជាមនុស្សអាត្មានិយម ជំពាក់បំណុលគេជុំទិសហើយនៅរត់ចោលប្រពន្ធកូនដោយទុកឲពួកគេជាអ្នកសងបំណុលជំនួស។ Jimin កំព្រាឱពុកតាំងពីនៅក្មេងប្រហែលអាយុ12ឆ្នាំ ហើយធំធាត់ឡើងមកតែជាមួយម្តាយដែលមិនសូវមានជីវភាពធូរធារ ព្រមទាំងស្ពាយបំណុលវ័ណ្ឌកទៀត តើអាចស្រមៃថាពួកគេរស់នៅបានក្តីសុខដែរ ឬទេ? ... ចម្លើយគឺត្រូវបានកំណត់ទុកស្រាប់ទៅហើយ។    ប៉ុន្តែជីវិតរបស់ Jimin និងម៉ាក់របស់គេត្រូវបានផ្លាស់ប្តូរមករស់នៅដោយមានភាពសុខាសាន្តបន្ទាប់ពីគេអាយុ15ឆ្នាំរហូតមកដល់វ័យ18ឆ្នាំសព្វថ្ងៃនេះ ក៏ដោយសារតែបានគុណបុណ្យរបស់លោក Min Yonseok ដែលជាឱពុកចុង មានក្តីមេត្តាអាណិតអាសូរដល់ម្តាយកូនគេទាំងពីរ ផ្តល់កន្លែងជ្រកកោណ សម្លៀកពំពាក់ លុយឡាន រហូតគេសឹងតែមិនហ៊ានទទួលយកទៀត ព្រោះវាច្រើនលើសលប់ហើយសម្រាប់គេ ត្រឹមក្តីស្រលាញ់ដែលគាត់ផ្តល់ឲរយៈពេល3ឆ្នាំនេះ គឺគ្រប់គ្រាន់សម្រាប់ម្តាយកូនគេទាំងពីរហើយ។ ...... *skip*

STEPBROTHERDonde viven las historias. Descúbrelo ahora