EP20 : គួរឱ្យខ្ពើម

3.8K 341 16
                                    

    នាយតូចរូបស្រស់ដែលកំពុងតែដើរចុះដើរឡើងនៅក្នុងបន្ទប់ធ្វើការរបស់អ្នកដែលមាននាមជាស្វាមី ព្រោះពេលនេះគេជាប់រវល់ប្រជុំបាត់ទៅហើយ មុននិងទៅគេនិងឆ្លៀតដាក់កំហិតហាមប្រាមនាយតូចមិនឱ្យចេញទៅណាផ្តេសផ្តាសនោះទេ គឺត្រូវនៅក្នុងនេះមិនអនុញ្ញាតិឱ្យចេញទៅណាទេ ។

« ហ្ហឹម!!! » Tae ដាក់ខ្លួនទៅអង្គុយលើកៅអីរួចទើបដកដង្ហើមធំបន្តិច យកដៃមកច្រត់និងចង្ការដោយសារតែអក្សុកមិនដឹងថាត្រូវធ្វើអ្វីនោះទេ គេធុញសឹងស្លាប់ទៅហើយ ។

               ៚ តុក តុក ៚

« អ្នកណា?? »

« គឺខ្ញុំកូនចៅលោក Jeon »

« មានការអ្វីដែល?? ពេលនេះគាត់ជាប់រវល់ប្រជុំបាត់ទៅហើយ បន្តិចទៀតទើបហើយរួចរាល់ »

« គឺចៅហ្វាយបញ្ជាខ្ញុំឱ្យមកប្រាប់អ្នកប្រុសឱ្យចុះទៅយកឯកសារនៅខាងក្រោម ព្រោះគាត់ចុះទៅមិនកើត »

« តែគាត់ប្រាប់ខ្ញុំថាមិនឱ្យចេញទៅណានោះទេ »

« នោះជាឯកសារសំខាន់ ទើបគាត់ប្រញាប់ តែគាត់ចុះទៅយកដោយផ្ទាល់មិនកើតព្រោះគាត់ជាប់ប្រជុំ »

« នៅឯណា?? »

« តាមនេះអ្នកប្រុស »

« នេះអ្នកប្រុស ស៉ីញ៉េទទួលឯកសារទៅទាន » នាយតូច ងក់ក្បាលបន្តិច រួចក៏ចាប់ផ្តើមត្រួតពិនិត្យមើលឯកសារថាវាត្រឹមត្រូវឬក៏អត់? ចំណែកឯអ្នកដែលកំពុងតែអង្គុយទល់មុខនាយតូចវិញក៏ញញឹមចេញមកយ៉ាងពេញចិត្ត សង្កេតមើលកាយវិការយកចិត្តទុកដាក់របស់ក្មេងម្នាក់នេះមិនដាក់ភ្នែក ចំណែកឯអារម្មណ៍ប្រាថ្នាចង់បានក៏ចេះតែកើនឡើង ចង់តែអោបក្រសោបឱ្យជាប់កាយទេ ។

« រួចហើយ »

« រីករាយណាស់ដែលបានសហការជាមួយ »

« បាទ!!! រីករាយដូចគ្នា » Tae ជ្រើសរើសយកការអោនគំនាបជំនួសឱ្យការចាប់ដៃតប.ត ព្រោះខ្លួននៅក្មេងនៅឡើយហើយប្រុសដែលនៅចំពោះមុខនេះវ័យរបស់គេមើលទៅប្រហែលជាវ័យស្មើរនិងប្តីគេដែលទេ បើចាប់ដៃវាមិនសមគួរនោះទេ ។

« មុខរបស់ឯងប្រលាក់អីហើយ » Lavis លើកដៃចង្អុលត្រង់កន្លែងដែលគេមើលឃើញថាមានស្នាមក្រហមរងិលៗនៅជាប់នោះតែគេប្រហែលជាគិតថាប្រលាក់អ្វីហើយ ទាំងដែលការពិតស្នាមនេះស្វាមីយកតែចិត្តខ្លួនឯងជាអ្នកខាំទៅវិញទេ ។

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now