EP25 : បើមិនគេងអញ្ចឹងពួកយើងគួរតែ...

5.4K 376 12
                                    


ពេលព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យដែលចាំងរះប៉ះមកចំរង្វង់មុខសង្ហារអត់ខ្ចោះធ្វើឱ្យត្របករបស់នាយក៏កម្រើកបើកឡើងយឺតៗ ។ ដៃមាំធំក៏ក្រវាសរករាងតូចរបស់ភរិយាតែក៏មិនប៉ះ ទើបនាយលើកដៃមកញីភ្នែកក្រឡេករកមើលវិញម្តង ប៉ុន្តែនៅតែមិនឃើញដដែល ។

« Tae អូននៅក្នុងបន្ទប់ទឹកមែនទេ?? »

« ... » ស្ងាត់គ្មានការឆ្លើយតបមកវិញនោះទេ ។ Jungkook ងាកមុខទៅមើលម៉ោងបន្តិចតែនេះទើបតែម៉ោង 6 ជាងតែប៉ុណ្ណោះចុះ Tae បាត់ទៅណា?? គេទៅណាទាំងព្រឹកព្រលឹមបែបនេះ ។

ឬក៏គេខឹងហើយក៏រត់ចេញទៅបាត់ហើយ?? អេ៎!! មិចនិងអាចទៅបើ Tae គ្មានអ្វីជិះផង បើផ្លោះរបងគេក៏ផ្លោះមិនរួចដែរ គេកំពុងតែឈឺស្រាប់គេមិនអាចរត់ទៅណាបានទេ ។ បន្ទាប់ពីគិតរួចនាយក៏ដើរចុះពីលើបន្ទប់ទាំងមិនទាន់លុបមាត់លុបមាត់នៅឡើយទេ ចាំរកមើល Tae ឃើញសិនចាំទៅងូចទឹកតាមក្រោយក៏បាន ។

ការពិតមកសំងំក្នុងផ្ទះបាយសោះ គេភ័យឡើងប្រហោងពោះស្មានតែបាត់ទៅណាហើយ ។ Jungkook ញញឹមចេញមកបន្តិចដោយសារតែឃើញប្រពន្ធក្រោកពីព្រលឹមមកធ្វើម្ហូបឱ្យគេដូចកាលពីពួកគេនៅជាគូដណ្តឹងនិងគ្នា ។ប្រហែលជាបាត់ខឹងខ្លួនហើយមើលទៅ បើឱ្យលួងក៏លួងមិនកើត ព្រោះ Tae មិនដែលងក់ងរ ឬខឹងគេទេ អញ្ចឹងហើយបានជា Jungkook មិនចេះលួង មិនដឹងថាត្រូវលួងយ៉ាងមិចទេទើបបាត់ខឹង តែទោះជាខឹងក៏គេនៅអោបប្រពន្ធបានណែនដៃដដែលប្រកែកមិនបានទេ ។

« សឺត!!! អរុណសួរស្តីប្រពន្ធសម្លាញ់ » ស្វាមីរូបសង្ហារដើរមកអោបចង្កេះតូចអង្ក្រងរបស់ប្រពន្ធជាប់ពីក្រោយ លោរមុខសង្ហារទៅថើបថ្ពាល់ប៉ោងក្រពុំរបស់នាយតូចមួយដង្ហើមយ៉ាងវែង ពោរពាក្យអរុណសួរស្តីយ៉ាងផ្អែមល្ហែមធ្វើឱ្យអ្នកម្ខាងទៀតអៀនឡើងក្រហមថ្ពាល់អស់ ។

« លែងខ្ញុំ មិនឃើញខ្ញុំកំពុងធ្វើអ្វីទេមែនទេ?? ចេះអោបទៅកើត » បើគេនៅតែឈរអោបជាប់បែបនេះ ខ្លួនទៅធ្វើអ្វីកើត ចុងច្រមុះរពិលរពូចក៏រវីសរវាមទៅញក់ញីកញ្ចឹង.កខ្លួនឆ្វេងស្តាំៗមិនឈប់មិនសម្រាកទាល់តែសោះ ។

« អូននៅមិនទាន់បាត់ខឹងបងទៀតហ្ហេស?? Tae កុំបែបនិងបានទេ? បងបកស្រាយប្រាប់អូនរួចរាល់អស់ហើយថាបងមិនបានធ្វើអ្វីដូចដែលអូនគិតទេ ឈប់ខឹងបងទៅណា »

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now