៚ ក្រាក ៚
« ដកដៃនាងទៅ » គ្រាន់តែឈានជើងដើរចូលមកដល់ក្នុងបន្ទប់ភ្លាម Jungkook ក៏និយាយទៅកាន់មនុស្សស្រីដែលគេនាំឡើងមកដោយប្រើសម្តីគ្រោធគ្រាត ។ អ្នកកម្លោះ ដោះអាវក្រវាសទៅចុងម្ខាងរួចទើបទម្លាក់ខ្លួនទៅអង្គុយលើពូក យកដៃមកញីមុខដើម្បីកាត់បន្ថយការតប់ប្រម៉ល់ ។ ឃើញថានាយនាំស្រីចូលក្នុងបន្ទប់ក៏ពិតមែន តែនាយមិនបានធ្វើអ្វីនោះទេ គ្រាន់តែឱ្យលុយនាងហើយក៏ជួលឱ្យមកតាមតែប៉ុន្នឹង ។
« បើលោក Jeon stress ខ្ញុំអាចជួយលោកបាន »
« កុំប៉ះយើង ដកដៃនាងចេញទៅ » Jungkook បន្លឺឡើងម្តងទៀតបែបតឿននាងឱ្យធ្វើតាមសម្តី ស្រីស្រស់ប្រញាប់ដកដៃចេញពីគេវិញ រួចក៏ដើរទៅអង្គុយលើសាឡុងដោយទុកឱ្យនាយនៅអង្គុយលើពូកម្នាក់ឯងដដែល ។
ក្រឡេកមកមើលរាងតូចរូបស្រស់ដែលកំពុងតែសំងំយំក្នុងបន្ទប់ ដៃតូចក៏លើកមកគក់ទ្រូងខ្លួនឯងដឹបៗមិនដក គេតឹងទ្រូងស្ទើរតែធ្លាយស្លាប់ទៅហើយមានដឹងឬអត់?? យល់ពីគេបន្តិចទៅ គ្មានអ្នកណាទ្រាំបាននោះទេដែលមនុស្សដែលខ្លួនស្រឡាញ់នាំស្រីចូលមកក្នុងផ្ទះបែបនេះ ។
« ហុឹកៗ...Jung...ហេតុអីក៏បងធ្វើបែបនេះ...ហុឹកៗ...បងឈប់ស្រឡាញ់អូនហើយមែនទេ??...Jung...ហុឹកៗ...» លើកដៃមកខ្ទប់មុខសម្រក់ទឹកភ្នែកមកជារឿយៗមិនដាច់ទាល់តែសោះ នាយតូចខាំមាត់ទប់សម្លេងទាំងចិត្ត វេទនាទាំងកាយ ហេតុអីក៏រឿងទាំងនេះត្រូវធ្លាក់មកលើគេទៅវិញ??
« អូនគឺ Tae មិនមែន Gi ទេ...ហុឹកៗ...Jungបងឮទេ?? »
បន្ទាប់ពីចំណាយពេលយំសឹងតែអស់កម្លាំងខ្សោះខ្ទេចអស់ពីខ្លួន Tae ក៏ទន់ត្របកភ្នែកបិទចុះខណៈដែលរាងកាយក៏ទម្រេតគេងទៅលើឥដ្ឋនៅក្បែរជើងគ្រែនោះទៅ ។
៚ ក្រាក ៚
ស្របនិងសម្លេងទ្វារកំពុងតែរបើកឡើងក៏មានបុរសមាឌមាំធំម្នាក់ក៏កំពុងតែបោះជំហានចូលមកដោយដំណើរទ្រេតទ្រតរបៀបមនុស្សស្រវឹង ។ Jungkook ញោចញញឹមចុងមាត់បន្តិចរួចក៏ទាញទ្វារបិទវិញ នាយបោះជំហានដើរសម្តៅទៅរកនាយតូចដែលទើបនិងលង់លក់នោះយឺតៗ រួចទើបទម្លាក់ខ្លួនទៅទ្រោបពីលើគេទាំងបើកភ្នែកមិនចង់រួច ។
YOU ARE READING
💕Twin's Hearts⛓ ( Complete ✅ )
Romanceស្នេហាក្នុងចំណងមនុស្សបីនាក់ បងប្អូនស្រឡាញ់ពេញចិត្តមនុស្សតែមួយ ហេីយអ្វីៗក៏បានកែប្រែនៅពេលដែលមានគ្រោះថ្នាក់មួយកេីតឡេីង ធ្វេីឱ្យអ្វីៗច្របូលច្របល់ខ្ទេចខ្ទី មិនដឹងថាអ្វីជាការពិត អ្វីជាការកុហសនោះទេ Kim Taehyung X Jeon Jungkook Author: AERA ROSAA ఌ Date : 1...