EP7 : សង Tae ឱ្យយើងវិញ

3.4K 317 6
                                    

« ឯងត្រូវប្រាប់លោក Doctor ថាឯងស្រួលខ្លួនហើយ ចង់ទៅផ្ទះវិញ ស្តាប់បានទេ?? បើមិនចង់ឈឺខ្លួនទៀត » សម្តីបង្គាប់បញ្ជាពោរពេញទៅដោយចំហាយត្រជាក់និងការគាបសង្កត់ដែលបន្លឺចេញពីក្រអូបមាត់អ្នកកម្លោះរូបសង្ហារ បានធ្វើឱ្យរាងតូចដែលអង្គុយនៅលើគ្រែងក់ក្បាលញាប់ស្អេកតបទៅគេវិញទាំងទឹកភ្នែកនៅរហាមដាបថ្ពាល់ ។

« ជូតទឹកភ្នែករំអួយឯងចេញទៅ » Jungkook ក្រវាសមុខគេទៅម្ខាងមួយទំហឹង ទទួលស្គាល់ថាពេលឃើញទឹកភ្នែកគេខ្លួនក៏រាងទន់ចិត្តដែរ ព្រោះតែគេដូច Tae ណាស់ ដូចគ្មានកន្លែងខុសគ្នានោះទេ ពេលគេយំក៏ដូច Tae យំ ដូចណាស់ តែគេជាឃាតករ សម្លាប់គូដណ្តឹងរបស់ខ្លួន មិនត្រូវអាណិតគេជាដាច់ខាត ។

« ហុឹកៗ » Tae ប្រឹងទប់សម្លេងយំដង្ហក់ឡើងញ័រខ្លួនទទ្រើត ដៃតូចៗក៏លើកមកវាសទឹកភ្នែកចេញរហូតដល់អស់ចេញពីថ្ពាល់ទាំងគូ ឈ្ងោកមុខចុះមិនហ៊ានសម្លឹងមើលគូដណ្តឹងសូម្បីតែបន្តិច ទោះជាក្នុងចិត្តចង់អោបគេក៏បានត្រឹមតែលាក់ ព្រោះពេលនេះគេស្អប់ខ្លួនជាងស្អីទៅទៀត ហៅឈ្មោះគេក៏គេមិនឱ្យហៅ សូម្បីតែមើលមុខក៏គេខឹង ចុះអ្នកណាទៅហ៊ានអោបដូចពេលមុនទៅ ។

« កម្លោះតូចចង់ទៅផ្ទះមែនទេ?? » នៅពេលដែលគាត់ឈានជើងដើរចូលមក លោក Doctor ក៏ប្រញាប់សួរនាំគេ ដោយសារតែ Jungkook បានប្រាប់គាត់ថាអ្នកជំងឺចង់ទៅផ្ទះ ទើបបានជាគាត់ត្រូវមកមើល និងពិនិត្យគេឱ្យបានច្បាស់លាស់សិន ។

« បា...បាទលោក Doctor ខ្ញុំមិនទម្លាប់នៅមន្ទីរពេទ្យទេ »

« ចាំព្រឹកស្អែកមិនបានទេមែនទេ?? »

« សុំទោសផងលោក Doctor ខ្ញុំនៅមិនបានទេ »

« មិនអីទេ ខ្ញុំមិនអាចបង្ខំឱ្យសម្រាកនៅទីេនះបានទេ ប៉ុន្តែនៅផ្ទះសូមសម្រាកឱ្យបានច្រើនផង » ស្នាមញញឹមលាក់គំនួចបានលេចឡើងនៅលើរង្វង់មុខសង្ហាររបស់អ្នកកម្លោះដែលកំពុងតែអង្គុយចុចទូរស័ព្ទនៅលើសាឡុង ។ នាយញញឹមលួចលាក់មិនឱ្យអ្នកណាចាប់បាននោះទេ ស្នាមញញឹមពោរពេញទៅដោយល្បិច អន្ទាក់គ្មានអ្នកតាមទាន់ គេមិនអាចពន្យារពេលលេងហ្គេមនេះបានទៀតទេ វាគួរតែចាប់ផ្តើមហើយ ការសងសឹងនៃការឈឺចាប់ដៃគេបានទទួលទាំងប៉ុន្នានវិញទាំងអស់ ។

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now