EP16 : Jeon Jungkook ប្តីឆ្គួត

3.9K 331 8
                                    

    ពេលព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យក៏បានចាំងចូលមកតាមបង្អួចចំរង្វង់មុខសង្ហារឥតខ្ចោះរបស់អ្នកដែលបានលង់លក់យ៉ាងស្កប់ស្កល់បន្ទាប់ពីគេបានរុករានរាងកាយប្រពន្ធពេញមួយយប់ដល់ទៅម៉ោងបីទាបភ្លឺទើបគេព្រមឈប់ ទម្រាំគេអស់ចិត្តអស់ចង់នាយតូចឡើងទន់ដៃទន់ជើងអស់ទៅហើយ ។

« ហ្ហឹម!!! » Jungkook បន្លឺឡើងទាំងជ្រួញចញ្ចើមចូលគ្នា ព្រោះតែពន្លឺនោះចាំងចំមុខគេរំខានរកតែគេងមិនបាន ឃើញបែបនេះ Tae ក៏ដើរទៅទាញវាំងននបិទវិញ ងើយទៅសម្លឹងមើលនាឡិកាទើបឃើញថាម៉ោងទើបតែ 6 ទើបចង់ឱ្យគេគេងសម្រាកបន្តសិន ។ នាយតូចដើរទៅរើសសម្លៀកបំពាក់ដែលនៅរប៉ាត់របាយពេញបន្ទប់ព្រោះតែការបង្កាត់ភ្លើងស្នេហ៍យ៉ាងរោលរាល កាលពីយប់មិញ Jungkook ថ្នាក់ថ្នមគេណាស់ ទោះជារាងឈឺក៏គេពេញចិត្តនិងផ្តល់ក្តីសុខឱ្យគេ ព្រោះមិនងាយទេដែលគេមកផ្អែមល្ហែមដាក់នោះ ទំនងបានតែពេលស្រវឹងនេះឯង ។

    Tae ក្រវីក្បាលបណ្តេញការគិតចេញវិញ រួចទើបយកខោអាវទៅដាក់ក្នុងកន្ត្រកកាន់ដើរចុះទៅខាងក្រោម ដើម្បីធ្វើម្ហូបទុកឱ្យ Jungkook ទម្លាប់គេភ្ញាក់ពីគេងមកគឺច្បាស់ជាឃ្លាន គួរតែរៀបចំទុកឱ្យរួចជាស្រេចដើម្បីកុំឱ្យគេនៅរងចាំ ស្រួលមិនស្រួលរករឿងផ្អើលពេញផ្ទះទៀតឥឡូវហើយ ។ Tae រៀបចំបាយទឹកទុកឱ្យគេនៅលើតុអាហាររួចទើបនឹកឃើញថាយប់មិញគេនៅដល់ទៅម៉ោងបី ប្រហែលជាភ្ញាក់មកគេអាចនិងនៅល្វើយហើយ ។

« គ្មានប្រដាប់ឆុងកាហ្វេទេ?? » នាយតូចឧទានឡើងតិចៗ បន្ទាប់ពីគេរើរកប្រដាប់ប្រដាឆុងកាហ្វេអស់ជាយូរហើយនៅតែមិនឃើញ តែដូចជាមិនសមសោះ ផ្ទះធំណាស់ដែល រឿងអីដែលថាគ្មានប្រដាប់ឆុងកាហ្វេនោះ ។

« នៅទីនោះតើ » Tae បន្លឺឡើងទាំងញញឹមចេញមកយ៉ាងស្រស់ក្រោយពីគេប្រទាក់ភ្នែកនិងប្រដាប់ឆុងកាហ្វេនៅខាងលើទូ ។ គេដើរទៅយកកៅអីដើម្បីឡើងទៅយកព្រោះកម្ពស់គេមិនសូវបាន ចង្អើតនិងទើតផងនៅតែមិនដល់ដដែល ។

    នៅពេលដែលចុះមកដល់ខាងក្រោមភ្លាម Jungkook ក៏រេភ្នែកសម្លឹងរកនាយតូចដោយសារតែស្ងាត់មិនឮសម្លេងអ្វីនៅខាងក្រោម ហើយនៅខាងលើក៏មិនឃើញគេ ភ្ញាក់តាំងពីពេលណាក៏មិនដឹង ។ បើតាមចាំទម្លាប់គេគេងទាល់ម៉ោង 11-12 ទៀតមិនទាន់ឆ្អែតផង ថ្ងៃណាក៏ដោយអ្នកបម្រើតែងតែឡើងទៅតាមហៅឱ្យរាល់តែថ្ងៃ តែប៉ុន្នានថ្ងៃនេះក្រោកលឿនជាងគេរាល់ថ្ងៃតែម្តង ។ 

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now