EP28 : បងធ្វើបាន

3.8K 315 4
                                    

« បងថាថ្ងៃនេះចង់នាំអូនទៅញ៉ំាអាហារនៅខាងក្រៅ តែអូនធ្វើម្ហូបរួចបាត់ » នៅក្នុងតុអាហារដែលមានប្តីប្រពន្ធមួយគូដែលកំពុងតែអង្គុយញ៉ំាអាហារជុំគ្នា ព្រោះតែផ្ទះធំនេះពួកគេនៅតែពីរនាក់ មិនមានអ្នកបម្រើនៅទីនេះទេ ។

« បងមិនបានប្រាប់អូនផង » នាយតូច និយាយបណ្តើរដៃក៏ចាប់អាហារមកដាក់ក្នុងចាន ហើយក៏ឈ្ងោកមុខទៅញ៉ំាអាហារបន្ត ដោយសារតែក្រពះធ្វើទុក្ខគេសម្បើមណាស់ គេឃ្លានក៏ឃ្លាន ហើយក៏ហត់ទៀត ។

« បាទ!! បងដឹងៗ » Jungkook ងក់ក្បាលព្រមទទួលថាខុស ព្រោះតែគេគឺពិតជាមិនបានប្រាប់ប្រពន្ធមុនមែន ដឹងស្រាប់ហើយថាប្រពន្ធគេនៅមិនចេះស្ងៀមទេរពឹសសឹងស្លាប់ទៅហើយ ភ្លេចខ្លួនគេងតែមួយស្របក់ក្រោកមកវិញការងារនៅក្នុងផ្ទះប្រពន្ធធ្វើសឹងហើយអស់ទៅហើយ ។

« យ៉ាងមិចដែរ?? ត្រូវមាត់បងឬអត់? »

« ឆ្ងាញ់តើ ហេតុអ្វីក៏សួរ? »

« អូនទើបតែធ្វើម្ហូបនិងរៀនធ្វើថ្ងៃនេះទេ ខ្លាចថាមិនត្រូវមាត់បង »

« អត់ទេ បងថាប៉ុន្នឹងល្មមឆ្ងាញ់ហើយ ម្យ៉ាងប្រពន្ធបងពូកែស្រាប់អញ្ចឹងហើយធ្វើអ្វីក៏នៅតែឆ្ងាញ់ដែរ » Jungkook និយាយទាំងញញឹមតិចៗ លូកដៃទៅច្បិចថ្ពាល់ក្រពុំរបស់ភរិយាវ័យក្មេងរបស់គេ ហើយក៏ប្តូរលើកដៃទៅអង្អែលសក់ទន់រលស់ថ្នមៗម្តង ។

« ហ៉ិកៗ » Tae សើចដាក់គេយ៉ាងស្រស់ ហើយពួកគេក៏ចាប់ផ្តើមញ៉ំាអាហារបណ្តើរនិយាយលេងជាមួយគ្នាបណ្តើររហូតទាល់តែរួចរាល់ ។ នាយតូច បានប្រមូលចានយកទៅលាងទុកដាក់ ចំណែកឯ Jungkook ក៏អះអាងស្នើរខ្លួនជួយយកខោអាវទៅហាល ប៉ុន្តែឃើញថាហាលមួយសន្ទុះហើយនៅមិនទាន់ឃើញមកទៀត មិនដឹងយ៉ាងម៉ាហើយទេនេះ ។

« Jung បងទៅរួចឬអត់?? » នាយតូច ដើរចេញមកខាងក្រៅហើយក៏ស្រែកសួរទៅលោកប្តីដែលកំពុងតែលើកខោអាវមកកាន់មើលចុះឡើងៗ ហាក់ដូចជាកំពុងតែសញ្ជឹងគិតថាគួរតែធ្វើអ្វីបន្ត ។

« មិនអីទេ បងធ្វើបាន » គេស្រែកតបមកវិញទាំងញញឹមជាប់ ហើយក៏ងក់ក្បាលថាគេទៅរួច តែតាមការពិតគេមិនបានទៅរួចដូចសម្តីនោះទេ ។

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now