ភាគទី១:ខ្ញុំចង់បានបងJung!!!

12.4K 521 10
                                    

     នៅក្នុងផ្សារទំនេីបដ៏ល្បីល្បាញនៅក្នុងទីក្រុងសេអ៊ូល មានមនុស្សជាច្រេីនកុះករដែលកំពុងតែធ្វេីដំណេីរដេីរមេីលនេះមេីលនោះនៅក្នុងផ្សារ ។ ហេីយនៅក្នុងចំណោមនោះពួកយេីងក៏អាចមេីលឃេីញ មនុស្សមាឌធំនិងមនុស្សមាឌតូចមួយគូកំពុងតែបណ្តេីរគ្នាដេីរទាំងម្នាក់កំពុងតែញញឹមញញែម ចំណែកឯម្នាក់ទៀតកំពុងតែធ្វេីមុខមាំដកដង្ហេីមធំបីបួនជាប់គ្នា ព្រោះតែគេធុញទ្រាន់ ។

« Tae អូនទិញខ្សែដៃទេ?? បងទិញឱ្យអូន » ខណៈដែលគេកំពុងតែបណ្តេីរក្មេងប្រុសម្នាក់ទៅហេីយ អ្នកកម្លោះ CEO វ័យក្មេងក៏ងាកមុខទៅសួរអ្នកដែលដេីរពីក្រោយខ្នងខ្លួនវិញ ។ រាងតូចរូបស្រស់ងេីយមុខទៅសម្លឹងមេីលគូដណ្តឹងបន្តិច ទេីបប្រញាប់ក្រវីក្បាលយ៉ាងលឿន ពេលដែលមានក្រសែភ្នែកមួយគូតាមសម្លក់សម្លឹងខ្លួន ។

« ហេតុអីក៏ក្រវីក្បាល?? នៅហាងនោះមានលក់ខ្សែដៃស្អាតៗណាស់ ក្រែងអូនស្រឡាញ់ខ្សែដៃមិនចឹង?? » Jungkook យកដៃទៅប្រលេះដៃរបស់អ្នកដែលអោបដេីមដៃគេចេញវិញ ទេីបសកដៃទៅអោបចង្កេះគូដណ្តឹងបណ្តេីរចូលទៅក្នុងហាងលក់ខ្សែដៃយ៉ាងលឿន ។

« Jung ចាំ Gi សិនទៅ » Tae បន្លឺឡេីងទាំងដៃនៅអង្រួនជាយអាវគេតិចៗ គ្រាន់តែឃេីញគេដេីរចោលប្អូនភ្លោះបន្តិចក៏មិនបាន ទាំងដែលមួយព្រឹកនេះ Gi គិតតែពីដេីរអោប.ដេីមដៃ Jungkook នាំទៅនេះទៅនោះ សឹងតែធ្វេីឱ្យ Tae វង្វេងពួកគេម្តងៗទៅហេីយ ។

« បង Tae ទិញអីក៏រេីសទៅ ខ្ញុំឃ្លានបាយណាស់ ខ្ញុំចង់ទៅផ្ទះវិញ » GiTae ( ជីថេ) ប្អូនភ្លោះតែម្នាក់គត់របស់ Taehyung តប.តទៅបងប្រុសវិញទាំងប្រេីពាក្យសម្តីគម្រោះគម្រេីយមិនដូចពេលដែល Tae និយាយមករកគេនោះទេ រាល់លេីកឱ្យតែនិយាយជាមួយប្អូន Tae តែងតែញញឹម ប៉ុន្តែបេី Gi វិញ តែមុខបងមិនចង់មេីលផង ។

« បេីចង់ទៅវិញណាស់ Gi ទៅវិញខ្លួនឯងទៅ » ដោយសារតែទ្រាំនិងចរឹកយកតែចិត្តរបស់គេមិនបាន Jungkook ក៏គំហកស្តីថាឱ្យគេ ធ្វេីឱ្យគេកល់ទឹកភ្នែករកនិងយំតែម្តង Gi ងេីយមុខទៅសម្លឹងពួកគេបន្តិច រួចក៏បង្វែរខ្លួនដេីរចេញទៅយ៉ាងលឿន ។

« Jung មិចក៏បងគំហកឱ្យ Gi បែបនេះ?? Gi Gi » Tae បន្លឺឡេីងតិចៗ ព្រោះតែមិនចង់ឱ្យមានសម្លេងទាស់ទែងគ្នានៅសង្គមខាងក្រៅ ឈានជេីងប្រុងនិងដេីរទៅតាមប្អូន តែខ្លួនក៏ត្រូវ Jungkook ចាប់ក្រសោបជាប់មិនឱ្យទៅបាន ។

💕Twin's Hearts⛓ ( Complete ✅ )Where stories live. Discover now