Episode 24

1.7K 84 0
                                    


#ថ្ងៃ​បន្ទាប់​

​ ជូសុី​ជិះ​ឡាន​ទំនើប​មួយ​ចូល​មក​ក្នុង​បរិវេណ​សាលា​យ៉ាង​លឿន​
ដូច​ហោះ​។ អ្នក​គ្រប់​គ្នា​ដឹង​បាត់​ទៅ​ហេីយ​ថា​ អ្នក​ណា​ជា​អ្នក​បេីក​ឡាន​នេះ​នោះ​ នាង​តូច​ចុះ​ពី​លេី​ឡាន​ពាក់​វ៉ែនតា​ខ្មៅ​ពាក់​ម៉ាស​មួក​
អាវ​ហូដី​ជិត​ឈឹង​គ្មាន​ចន្លោះ​ណា​មួយ​សោះ​មុន​នឹង​រត់​ឡេីង​ទៅ​ថ្នាក់​
រៀន​របស់​ខ្លួន​។ គ្រាន់​តែ​ស្រី​ស្រស់​ចូល​មក​ដល់​ភ្លាម​ឃេីញ​មាន​
និស្សិត​ស្រី​ប៉ុន្មាន​ដែល​កំពុង​តែ​គម្រាម​គំហែង​លេី​ឡាបែល​ដែល​
មាន​តែ​ខ្លួន​មួយ​

« ណែ!! ពួក​នាង​ចង់​ធ្វេី​ស្អី​បែល​? » ជូសុី​ទាញ​មួក​ម៉ាស​ចេញ​នៅ​
សល់​តែ​មុខ​ស្រស់​ថ្លា​គ្មាន​ជាតិ​ម្សៅ​ដូច​ជា​ពួក​នាង​ប៉ុន្មាន​នាក់​នោះ​
ដែល​ពាក់​គ្រឿង​make upឡេីង​ដូច​ទីងមោង​ចាំ​ចាប​

« អេលីណា​នេះ​ហេីយ​ជូសុី​ដែល​ជុងគុក​ប្រកាស​ថា​ជា​ប្រពន្ធ​ម្សិល​
មិញ​នេះ​អែង​ » ក្នុង​ចំណោម​ក្រុម​របស់​នាង​ មាន​ម្នាក់​មុខ​ដូច​ត្រី​ឈ្លក់​ទឹក​ហា​និយាយ​ឡេីង​ញែត​ចង្អុល​ទៅ​កណ្តាល​មុខ​របស់​ជូសុី​

« ដៃ​នឹង​ប្រយ័ត្ន​ដាច់​អត់​អំពេី​នាង​!! » ជូសុី​និយាយ​ហេីយ​ចាប់​កាន់​
ដៃ​ស្រី​ម្នាក់​នោះ​មុន​នឹង​កាច់​មក​មួយ​ចំហៀង​

​ អាយ​!! នាង​ឡប់​លេង....

« លេង​ដៃ​ចេញ​ពី​សក់​ឡាបែល​ » ម្នាក់​ដែល​មាន​ឈ្មោះ​អេលីណា​
ក៏​ប្រលែង​ដៃ​ចេញ​ពី​សក់​ឡាបែល​ ព្រោះ​មេីល​សភាព​របស់​មិត្ត​នាង​ដូច​ជា​យាប់​យឿន​ណាស់​

« ជូសុី​តោះ​យេីង​ទៅ​ក្រៅ​...​ » ឡាបែល​រត់មក​ទាញ​ដៃ​ជូសុី​ចេញ​
ពី​ជម្រុំ​របស់​ពួក​នាងៗ​ព្រោះ​មិន​ចង់​អោយ​មាន​រឿង​កាន់​តែ​ធំ​។ ទោះ
ឡាបែល​ជា​មនុស្ស​និយាយ​ច្រេីន​ពូកែ​កំប្លែង​តែ​នាង​មិន​មែន​កាច​
ដូច​ជា​ជូសុី​ទេ​ គេ​សម្លុត​តែ​បន្តិច​ញ័រ​ដូច​សត្វ​ទៅ​ហេីយ​

« ទេ!! នាង​...​ » ជូសុី​ដេីរ​សម្តី​ទៅ​រក​អេលីណា​មុន​នឹង​សម្លឹង​មុខ​
របស់​នាង​ចំៗគ្មាន​ព្រិច​អ្វី​បន្តិច​ដូច​ជា​ចង់​សុី​សាច់​ហុត​ឈាម​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now