Episode 3

2.4K 157 17
                                    


     ពីរ​ម៉ោង​ហេីយ​ដែល​MinGi មក​ជាន់​វិមាន​មួយ​នេះ​តែ​នាង​មិន​
គិត​ថា​នៅ​ទី​នេះ​សុខ​សប្បាយ​ដូច​ដែល​ឃេីញ​ទិដ្ឋភាព​ពី​ខាង​ក្រៅ​នោះ​ទេ​ នៅ​ទី​នេះ​សម្បូរ​តែ​មនុស្ស​ប្រុស​មនុស្ស​ស្រី​មាន​តែ​ប៉ុន្មាន​
នាក់​វិមាន​មួយ​ទាំង​មូល​Jimin រស់​នៅ​តែ​ម្នាក់​អែង​កូន​ចៅ​ក៏​នៅ​
កន្លែង​ផ្សេង​ នាង​តូច​មិន​ហ៊ាន​គិត​ដល់​ថ្ងៃ​ខាង​មុខ​ទេ​បេី​នាង​ត្រូវរស់​នៅ​ទីនេះ​ពិត​មែន​នោះ​

« បង​ស្រី​...​បង​ស្រី​..​ » MinGi ដេីរ​មក​ដល់​ផ្ទះ​បាយ​ឃេីញ​ពួក​គេ​
កំពុង​តែ​ធ្វេី​ការ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ នាង​ចូល​មក​ក៏​មក​ពី​អប្សុក​ពេក​មិន​ដឹង​ធ្វេី​អី​ចង់​គូស​រូប​ក៏​គ្មាន​អ្វី​គូស​ចង់​ធ្វេី​ស្អី​ក៏​មិន​កេីត​នាង​អាច​
នឹង​ខ្យល់​គរ​ស្លាប់​មិន​ខាន​

« ចា៎! អ្នក​នាង​ » អ្នក​បម្រេី​ទាំង​អស់​នៅ​ទី​នេះ​ទម្លាក់​ការ​ងារ​របស់​
ពួក​គេ​មួយ​លែក​ងាក​មក​អោន​លំទោន​គោរព​យ៉ាង​ស្រុះ​គ្នា​ទៅ​កាន់​
នា​ល្អិត​ដែល​ឈរ​សម្លឹង​មក​ពួកគេ​ភ្លឹសៗៗ​ ទោះ​កាល​ប៉ុន្មាន​ម៉ោង​មុន​នេះនាង​ធ្លាប់​ជួប​បែប​នេះ​តែ​នាង​មិន​ទាន់​សម​នឹង​រឿង​បែប​នេះ​
នោះ​ទេ​មនុស្ស​ដូច​គ្នា​សោះ​ចាំ​បាច់​គោរព​អី​រស់​ដំបូល​តែ​មួយ​នឹង​

« បង​..បង​មិន​បាច់​គោរព​ខ្ញុំ​ទេ​! ហេីយ​ខ្ញុំ​ទេីប​តែ​អាយុ​20​ជាង​នឹង​មិន​សម​អោយ​បង​ៗ​គោរព​ទេ​ »

« ទោះ​អ្នក​នាង​អាយុ​ប៉ុន្មាន​ក៏​ពួក​ខ្ញុំ​ត្រូវ​តែ​គោរព​ដែល​ព្រោះ​អ្នកនាង​
ជា​មនុស្ស​ពិសេស​របស់​ចៅហ្វាយ​ » អ្នក​បម្រេី​ស្រី​ម្នាក់​ក្នុង​ចំណោម​នោះ​ដែល​មាន​អាយុ​ចាស់​ជាង​គេ​ ក៏​និយាយ​ឡេីង​មក​ទាំង​
ញញឹម​ទៅ​កាន់​នាង​តូច​

« មនុស្ស​ពិសេស​? មិន​មាន​អី​ពិសេស​ទេ​បង​ខ្ញុំ​មនុស្ស​ធម្មតា​តេី​ »
MinGi សឹង​មិន​ជឿ​នាង​ចង់​តែ​សេីច​អោយ​អស់​ចិត្ត​ទេ​ មក​ប្រាប់​
ថា​នាង​ជា​មនុស្ស​ពិសេស​ប្រហែល​ពិសេស​ចង់​ស្លាប់​វិញ​ទៅ​ហេីយ​
សម្រាប់​នាង​ពេល​នេះ​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now