Episode 25

4.4K 150 7
                                    

ភាគ​បញ្ចប់​
​    #មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​

​   ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​មីនជី​នឹង​ត្រូវ​សម្រាល​កូន​ដំបូង​របស់​នាង​
បង​ប្អូន​គ្រប់​គ្នា​របស់​ជីមីន​នាំ​គ្នា​មក​មេីល​នៅ​ពេទ្យ​ដែល​ ចាំ​នឹង​សម្រាល​ក្នុង​ពេល​បន្តិច​ទៀត​នេះ​តែ​នៅ​មិន​ទាន់​ឃេីញ​ជុងគុក​និង​
ជូសុី​មក​ទាល់​តែ​សោះ​ មេីល​ទៅ​ចាំ​ក្មួយ​កេីត​មក​បាន​អេីត​ក្បាល​មក​
មេីល​ទៅ​
« អា​ពីរ​នាក់​នឹង​វា​ឈ្លោះ​គ្នា​តាម​ផ្លូវ​បេីក​ឡាន​ចូល​ស្ទឹង​បាត់​ហេីយ​ដឹង​ទេ​អញ​អេីយ​ » ជេហូប​ពោល​ឡេីង​ទាំង​ខឹង​នឹង​ប្អូន​ទាំង​ពីរ​របស់​
គេ​នៅ​មិន​ទាន់​មក​
« អញ​ឆ្ងល់​ដែល​វា​ចេះ​នៅ​ជាមួយ​គ្នា​ដល់​ទៅ​មួយ​ឆ្នាំ​ទៀត​ » ជីន​
អង្គុយ​គង​ទាក់​ខ្លា​សម្លឹង​មេីល​ផ្លូវ​នៅ​តែ​មិន​ទាន់​ឃេីញ​ជុងគុក​និង​ជូសុី​មក​ដល់​
« ហែង​ចេះ​យាយ​ចឹង​កេីត​ហា​!! មេីល​អា​មីន​មេីល​ដំបូង​ធ្វេី​បាប​គ្នា​
ចង់​ងាប់​អាឡូវ​តាម​មីនជី​ដូច​ឆ្កែ​ចឹង​អា​ស្អី​គេ​នឹង​ » ណាមជុន​និយាយ​
ហេីយ​សម្លឹង​មុខ​ជីមីន​ដែល​ទេីប​នឹង​ចេញ​ពី​បន្ទប់​អ្នក​ជំងឺ​ដែល​មាន​
មីនជី​នៅ​ទី​នោះ​ចាំ​សម្រាល​កូន​ ព្រោះ​មិន​ទាន់​ឈឺ​ពោះ​
« ស្អី​យ៉ុង​អែង​? ដៀមដាម​សម្បេីម​ម្ល៉េះ​? » ជីមីន​មិន​ទាន់​ទាំង​ដាក់​
គូទ​អង្គុយ​ផង​ នាយ​ត្រូវ​បង​ៗ​បាញ់​ឡេីង​និយាយ​លេង​ចង់​ចេញ​
« អា​ជុន​និយាយ​ត្រូវ​ម្យ៉ាង​...តែ​អា​គុក​វា​ស្អប់​ជូសុី​ចង់​ងាប់​ហេីយ​មិន​
អាច​ដូច​អា​មីន​ទេ​ណា​មួយ​អា​ប្រុស​ពៅ​វា​មិន​ងាយ​អោន​ក្បាល​ឲ​ស្រី​
ទៀត​ណា​ និយាយ​រួម​មិន​អាច​ទៅ​រួច​ » ស៊ូហ្គា​បន្ត​ពួក​គេ​ក៏​យល់​ស្រប​នឹង​គំនិត​របស់​គេ​ ព្រោះ​វា​ពិត​មែន​នឹង​ហេីយ​។ តែ​នេះ​ពួក​គេ​
មិន​ដែល​ជួប​ជូសុី​យូរ​ហេីយ​ចាំ​មេីល​តែ​ជួប​ដាច់​ផ្ងារ​ហេីយ​អា​ដែង​
« នោះ​ៗ..អា​ពៅ​មក​ហេីយ​ » ថេយ៉ុង​ចង្អុល​ទៅ​ជុងគុក​ដែល​ដេីរ​
មក​លឿន​តែ​អែង​ ធ្វេី​អោយ​ពួក​គេ​គិត​ថា​ជុងគុក​និង​ជូសុី​ឈ្លោះ​គ្នា​
ទៀត​ហេីយ​មេីល​ទៅ​បាន​ជា​មក​តែ​អែង​បែប​នេះ​
« យូរ​ម្ល៉េះ​? ហេីយ​ឯ​ណា​ជូសុី​? យ៉ាង​មិច​ខាំ​គ្នា​ទៀត​ហេីយ​មែន​ទេ? អា​ពៅ? » សម្តី​របស់​ថេយ៉ុង​ធ្វេី​អោយ​ ជុងគុក​ភ្ញាក់​ព្រើត​ព្រោះ​
គេ​ដេីរ​មក​មិន​ចាំ​ជូសុី​ទាល់​តែ​សោះ​រវល់​តែ​ប្រញាប់​មក​មេីល​អ្នក​បង​
ប្រពន្ធ​ជីមីន​ភ្លេច​គិត​អោយ​ឈឹង។ ជុងគុក​រត់​ទៅ​ចុះ​ជណ្ដើរ​ជួយ​គ្រា​
ជូសុី​ឡេីង​មក​ដល់​ខាង​លេី​ជាន់​ទី​មួយ​នេះ​ទេីប​មិន​ជិះ​ជណ្ដើរ​យន្ត​
តែ​សភាព​របស់​ជូសុី​ធ្វេី​អោយ​អ្នក​គ្រប់​គ្នា​គាំង​ស្ញេញ​និយាយ​មិន​ចេញ​ ម្នាក់​ៗ​ចង់​តែ​បោក​ក្បាល​ខ្លួន​អែង​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​
« ជូសុី​? ពោះ​អែង​? មិច​ក៏​ធំ​បែប​នេះ​? » ស៊ូហ្គា​សួរ​បញ្ជាក់​មិន​ប្រាកដ​ក្នុង​ចិត្ត​នៅ​ពេល​ឃេីញ​ពោះ​របស់​នាង​ប៉ោង​ធំ​បែប​នេះ​នោះ​
ពិត​មែន​ហេីយ​តាំង​ពី​ពេល​ដែល​ជូសុី​ទៅ​នៅ​ផ្ទះ​ជុងគុក​ នាង​ក៏​មិន​
ដែល​ទៅ​ជួប​អ្នក​ណា​នៅ​តែ​ផ្ទះ​ដេក​តែ​សុី​រៀន​ក៏​នាង​ខ្ជិល​ដែល​ហេីយ​ក៏​សម្រេចចិត្ត​រៀន​តាម​អនឡាញ​វិញ​ មិន​បាន​កន្លះ​ឆ្នាំ​ស្រួល​
បួល​ផង​នាង​ក៏​មាន​ទម្ងន់​គឺ​ជា​កូន​របស់​ជុងគុក​នឹង​ហេីយ​ វា​ល្មម​ហេីយ​បេី​ជុងគុក​រក​នាង​រាល់​តែ​យប់​ចឹង​ហ៎​
« ចេះ​សួរ​ចឹង​កេីត​!! ទម្ងន់​នឹង​ហេីយ​ខ្ញុំ​មាន​កេីត​ទៀច​ទឹក​ឯ​ណា​ »
« ជាមួយ​អ្នក​ណា​? កុំ​ប្រាប់​អោយ​សោះ​...​ »
«​ បាទ​!! កូន​ខ្ញុំ​នឹង​អែង​ » ទាំង​អស់​គ្នា​រក​នឹង​ទន់​ជង្គង់​ដួល​នឹង​ឥដ្ឋ​
ទៅ​ហេីយ​ ម្នាក់​ដំបូង​ខំ​និយាយ​ថា​វា​ស្អប់​គ្នា​ណាស់​ដល់​តែ​មក​ជួប​
មែន​ទែន​ស្លាប់​ហេីយ​ទម្ងន់​មួយ​បាត់​ហេីយ​នឹង​
« អា​ចង្រៃយក៍​ក្រែង​អា​ហែង​ស្រែក​ក្តែង​ៗ​ថា​ស្អប់​ជូសុី​ខ្លាំង​ណាស់​
នោះ​អី​មិច​អាឡូវ​មក​ចង់​ប្រណាំង​ជាមួយ​យេីង​ហេីយ? » ជីមីន​ជេរ​
ប្រទេច​ប្អូន​ទាំង​ហួស​ចិត្ត​មិន​ចង់​ជឿ​ទាល់​តែ​សោះ​
« ស្អប់​អី​អាឡូវ​គេ​ស្រឡាញ់​គ្នា​ចង់​ងាប់​ហេីយ​ » ជុងគុក​បន្ត​
« ស្រឡាញ់​ឡេីង​ចង់​ទះ​បី​បួន​ដប់​កំភ្លៀង​តេី​អញ​!! ដេីរ​ស្លន់​ខ្លាច​តែ​
ពេទ្យ​រត់​ចោល​មិន​ចាំ​ក្បាល​អែង​កំពុង​ទម្ងន់​ដេីរ​ហត់​សឹង​ឡាប់​ »
« ដូច​! ដូច​ណាស់​អាគុក​អេីយ​...មីនជី​មិន​ខុស​ទេ​ » ជីមីន​ឃេីញ​
ជូសុី​ខឹង​នឹង​ជុងគុក​ គឺ​ដូច​ដែល​មីនជី​ខឹង​គេ​កំឡុង​ពេល​នាង​ទម្ងន់​
យ៉ាង​អញ្ចឹង​គ្មាន​ខុស​គ្នា​ទេ​ទាស់​ចិត្ត​តែ​បន្តិច​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​អស់​ហេីយ​ម្ដងៗ​
« អាយ...ឈឺពោះ​...ឈឺណាស់​...ជីមីន​..ឈឺ​ពោះ​..​ » អ្នក​គ្រប់​គ្នា​
ស្ទុះ​ចូល​ទៅ​ខាង​ក្នុង​ហេីយ​ពេទ្យ​ក៏​ប្រញាប់​ប្រញាល់​បញ្ចូន​មីន​ជី​
ចូល​ទៅ​បន្ទប់​សម្រាល​ដោយ​មាន​ជីមីន​ចូល​ទៅ​ផ្តល់​កម្លាំង​ចិត្ត​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now