Episode 23

1.6K 90 2
                                    


​       នៅ​ក្រោម​ស្ពាន​ដែល​មាន​ទឹក​ទន្លេ​ហូរ​កាត់​ទៅ​មិន​ដាច់​ខ្សែ​
មាន​ឡាន​មួយ​គ្រឿង​ដែល​ឈប់​ចត​នៅ​ទី​នោះ​ ឡាន​ទំនើប​បេីក​
ដំបូល​ឡេីង​អោយ​ឃេីញ​ផ្ទៃ​មេឃ​ធំ​ល្វឹង​ល្វើយ​។ ជូសុី​និង​ជុងកុក​
អង្គុយ​នៅ​ក្នុង​ឡាន​ក្នុង​សភាព​ស្ងប់ស្ងាត់​គ្មាន​អ្នក​ណា​និយាយ​អ្វី​ជូសុី​
ក៏​ដាក់​អារម្មណ៍​ទៅ​នឹង​ខ្សែ​ទឹក​ដែល​ហូរ​មក​រហូត​ ជុងគុក​ក៏​អង្គុយ​
ស្ងៀម​មួយ​កន្លែង​ចង់​អោយ​នាង​រំសាយ​ទុក្ខ​កង្វល់​

« ទឹក​តែង​តែ​ហូរ​ ព្រះអាទិត្យ​តែង​តែ​រះ​ហេតុអ្វី​យេីង​មិន​ស៊ូ​រស់​នៅ​
បន្ត​ទៀត? » ជូសុី​ដង្ហេីយ​ឡេីង​ម្នាក់​អែង​ក៏​ឮ​ដល់​នាយ​កម្លោះ​ជុងគុក​

« ក៏​ពិត​!! » ជូសុី​ងាក​មក​រក​ជុងគុក​បន្តិច​មុន​នឹង​ គិត​អ្វី​ម្យ៉ាង​ដែល​
នៅ​ក្នុង​ខួរក្បាល​របស់​នាង​ភ្លាមៗ

« លោក!! ស្អែក​ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​សាកលវិទ្យាល័យ​ »
ជុងគុក​ស្រាប់​តែ​ភ្ញាក់ផ្អើល​បន្តិច​ព្រោះ​គេ​ក៏​មិន​បាន​ចាប់​ភ្លឹក​ដែល​ថា​
នាង​មិន​ទាន់​រៀន​សាកលវិទ្យាល័យ​ទេ​ នេះ​គេ​កំពុង​បំផ្លាញ​ក្មេង​ស្រី​
ម្នាក់​ដែល​នៅ​ក្នុង​វ័យ​សិក្សា​ហេីយ​

« ចុះ​បេី​រៀនៗ​សុខៗ​មាន​កូន​? » ជុងគុក​និយាយ​ចេញ​មក​ទាំង​មិន​
ខ្មាស​មាត់​អ្វី​បន្តិច​ ទាំង​ដែល​ជូសុី​ជា​អ្នក​ស្តាប់​នេះ​គាំង​និយាយ​មិន​ចង់​
ចេញ​ទៅ​ហេីយ​

« កូន...? អរ!! ខ្ញុំ​ប្រាប់​ហេីយ​ថា​វា​គ្រាន់​តែ​អចេតនា​ឈប់​គិត​ពី​វា​
ទៅ​វា​មិន​កេីត​ឡេីង​ទេ​ខ្ញុំ​មិន​នាំ​ទុក្ខ​ដល់​លោក​ទេ​ » នាយ​កម្លោះ​
ស្តាប់​ហេីយ​ទល់​អណ្ដាត​នឹង​ក្រអូប​មាត់​របស់​គេ​មុន​នឹង​ហក់​សង្គ្រប់​
ពី​លេី​នាង​តូច​ភ្លាម​ៗ

« មាន​កូន​របស់​ខ្ញុំ​វា​ពិបាក​ណាស់​ឫ? » ជូសុី​ភ័យ​ឡេីង​ស្លេក​មុខ​អស់​
ហេីយ​ដែល​អម្បាញ់មិញ​គេ​នៅ​មនុស្ស​ម្នា​សុខៗ​តែ​បែរ​ជា​ក្លាយ​ជា​ខ្លាមួយ​រំពេច​នេះ​សោះ​

« លោក​ឆ្កួត​ស្អី? មនុស្ស​ស្អប់​គ្នា​អោយ​មាន​កូន​ជាមួយ​គ្នា​!! កូន​កេីត​
មក​ប្រុង​ស្អប់​កូន​ខ្ញុំ​ទៀត​មែន​ទេ​? » រាងក្រាស់​គាំង​នៅ​មួយ​កន្លែង​
នឹង​សម្តី​របស់​នាង​តូច​ មែន​ហេីយ​គេ​ស្អប់​នាង​តែ​អាកប្បកិរិយា​របស់​គេ​វា​ខុស​ស្រឡះ​តែ​ម្ដង​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now