Episode 1

6K 200 9
                                    

       នៅ​ក្នុង​ទី​ក្រុង​មួយ​ដែល​មនុស្ស​រស់​នៅ​សប្បាយ​រីករាយ​ជាមួយ​ជីវិត​របស់​ពួក​គេ​ប្លែក​អ្វី​ម្ល៉េះ​? ហេតុអ្វី​ទេវតា​មិន​ប្រទាន​ពរ​អោយ​ក្មេង​ស្រី​ម្នាក់​ដែល​រស់​នៅ​កុមារ​កំព្រា​តាំង​ពី​កេីត​មក​រហូត​ទល់​ពេល​នេះ​ទេីប​នឹង​ចេញ​មក​រស់​នៅ​ដោយ​ខ្លួន​អែង​ទាំង​រៀន​ផង​ទាំង​ធ្វេី​ការ​ផង​ដេីម្បី​ចិញ្ចឹម​ក្រពះ​របស់​ខ្លួន​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ Lee MinGi ជា​ក្មេង​ស្រី​ដែល​ស្លូតបូត​សុភាពរាបសារ​តស៊ូ​នឹង​ជីវិត​ដែល​លំបាក​របស់​នាង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​ នាង​ជា​ក្មេង​និស្សិត​ឆ្នាំ​ទី​បួន​នៃ​សាលា​Design មួយ​កន្លែង​ដែល​ជា​សាលា​ជួរ​មុខ​របស់​ទី​ក្រុ​Seoul មិន​មែនថា​នាង​បក​ថ្លៃ​សិក្សា​ដោយ​ខ្លួន​អែង​នោះ​ទេ​គឺ​ដោយ​សារ​តែ​ទទួល​បាន​អាហារូបករណ៍​ពី​ខាង​សាលា​ទេីប​នាង​អាច​រៀន​នៅ​កន្លែង​អ្នក​មាន​បែបនេះ​បាន​។ កំឡុង​ពេល​នេះ​ក៏​រៀង​យប់​ណាស់​ទៅ​ហេីយ​ទម្រាំ​តែ​MinGi ចេញ​ពី​ធ្វេី​ការ​ក្រៅ​ម៉ោង​គឺ​ជា​បុគ្គលិក​នៅ​ក្នុង​ហាង​ផ្កា​មួយ​កន្លែង​នៅ​ម្តុំ​ ​Gangnam នេះ​ហេីយ​។ ស្រី​តូច​ដេីរ​ស្ពាយ​កាតាប​របស់​ខ្លួនហេីយ​ក៏​​ដេីរ​ចូល​ Mart មួយ​កន្លែង​ដែល​នៅ​ជិត​ផ្ទះ​របស់​ខ្លួន​ដេីម្បី​ទិញ​មី​ញាំ​ទ្រាប់​ពោះ​សិន​

« សុី​តែ​មី​មី​ជិត​ងាប់​ហេីយ​នាង​Gi » MinGi ដេីរ​យក​មី​ផង​ហេីយ​ក៏​
យក​សាច់​ទ្រាប់​ជាមួយ​ផង​ដែល​ ដោយ​មាត់​របស់​នាង​នេះ​ហេីប​វាចាថា​អោយ​ខ្លួន​អែង​ដែល​ដាក់​តែ​មីៗៗរាល់​ថ្ងៃ​អាច​និយាយ​បាន​ថា​ពេល​ខ្លះ​នាង​ញាំ​មី​មួយ​អាទិត្យ​ជាប់​គ្នា​ក៏​ថា​បាន​។ រាង​ស្តេីង​ដេីរ​ទៅ​ស្រុះ​មី​ដាក់​ទឹក​ក្តៅ​រួច​ក៏​ឈរ​ចាំ​អោយ​វា​រីក​នឹង​ចូល​ជាតិ​សឹម​ញាំ​

« នាង​Gi អេីយ​សុី​ចឹង​ហេីយ​អត់​ងាប់​ទៀត​ » MinGi នៅ​តែ​បន្ត​ថា​
អោយ​ខ្លួន​អែង​ និយាយ​ម្នាក់​អែង​ទាំង​ហួស​ចិត្ត​នឹង​ក្រពះ​របស់​នាង​មិន​កាល​ចូល​ពេទ្យ​ដូច​គេ​ទេ​វា​រឹង​ដូច​ម្ចាស់​វា​ចឹង​អែង​

« អាយយយ​....ស្អី​នឹង​ » MinGi ស្រែក​បន្តិច​ទាំង​ភ្ញាក់​ផ្អើល​នឹង​អ្វី​
ដែល​មក​តោង​ដៃ​របស់​នាង​ដែល​នាង​កំពុង​ឈរ​ចាំ​មី​សំណព្វ​ចិត្ត​របស់​នាង​នេះ​សោះ​ ងាក​ចុះ​មក​ខាង​ក្រោម​ក៏​ប្រទះ​ឃេីញ​បុរស​ម្នាក់​ក្នុង​ឈុត​ក្រស៊េ​ពណ៌​ខ្មៅ​នឹង​មាន​អាវ​សុីមី​ពី​ក្នុង​ប្រលាក់​សុទ្ធ​តែ​ឈាម​ដាប់​ពេញ​ខោអាវ​របស់​គេ​សឹង​តែ​មួយ​តួ​ខ្លួន​ទៅ​ហេីយ​ ស្រី​តូច​លេីក​ដៃ​ខ្ទប់​មាត់​របស់​ខ្លួន​សឹង​តែ​មិន​ជឿ​នឹង​ភ្នែក​នឹង​ថា​វា​ស្រស់​ៗ​បែប​នេះ​ដូច​ក្នុង​រឿង​យ៉ាង​អញ្ចឹង​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now