Episode 7

2.2K 112 0
                                    


​ សម្រាប់​ថ្ងៃ​នេះ​ប្រហែល​ជា​ប្លែក​ៗ​ ប្លែក​បំផុត​សម្រាប់​MinGi
ផង​ដែរ​។ Jimin មិន​ដឹង​ថា​កេីត​ឡប់​ឆ្កួត​អ្វី​ទាំង​ងូត​ទឹក​ទាំង​កក់​សក់​
អោយ​នាង​ទាំង​រៀប​ចំ​ខ្លួន​អោយ​នាង​និយាយ​រួម​មួយ​សព្វ​តែ​ម្ដង​
ឡេីង​ដូច​នាង​នឹង​ជា​កូនង៉ា​មិន​ចេះ​ដេីរ​យ៉ាង​អញ្ចឹង​។ Jimin ដឹក​ដៃ​
នាង​តូច​ចេញ​ពី​បន្ទប់​បន្ទាប់​ពី​រៀប​ចំ​ខ្លួន​អែង​រួច​រាល់​ហេីយ​ចុះ​មក​ដល់​នៅ​លេី​តុ​អាហារ​សុទ្ធ​តែ​ម្ហូប​ទំនង​ៗ​ទាំង​អស់​ មាន​ទាំង​ស៊ុប​ក្តាម​
សម្លរ​ប្រហិត​ត្រី​ ថែម​ទាំង​គ្រឿង​សមុទ្រ​ឡេីង​ពេញ​តុ​ទៀត​ផង​ធ្វេី​
អោយ​នាង​តូច​គិត​ថា​មាន​ពិធី​អ្វី​ម្យ៉ាង​នៅ​ទី​នេះ​

« មាន​អ្នក​ណា​មក​មែន​ទេ​? » MinGi ងាក​ទៅ​សួរ​អ្នក​បម្រេី​ម្នាក់​
នៅ​ជិត​នាង​ ធ្វេី​អោយ​នាយ​កម្លោះ​ដែល​ឈរ​នៅ​ជាប់​នាង​តែ​ម្ដង​ធ្វេី​
មុខ​ស្អុយ​ចង់​តែ​ចាប់​ហែក​នាង​ជា​ពីរ​ ម្ចាស់​ផ្ទះ​មិន​សួរ​ទៅ​សួរ​អ្នក​បម្រេី​គេ​ខឹង​ៗៗៗៗ​ណាស់​

« មិន​មាន​នោះ​ទេ​អ្នក​នាង​ »

« ហា​? ហេីយ​ម្ហូប​ក៏​ច្រើន​ម្ល៉េះ​? ធ្វេី​មេីល​តែ​មនុស្ស​ក្នុង​ផ្ទះ​ប្រាំ​លាន​នាក់​ចឹង​ហា​ » MinGi និយាយ​ជាមួយ​អ្នក​បម្រេី​ទេ​តែ​ត្រចៀក​ដែល​បេីក​ជាប់​នឹង​ស្រគៀរ​មិន​ស្ទេីរ​ទេ​

« អង្គុយ​ហេីយ​ដាក់​ចូល​មាត់​នាង​ទៅ​!! កុំ​មាត់​ច្រើន​ពេក​» សម្លេង​
មាំ​មិន​គួរ​អោយ​ចង់​ស្តាប់​ក៏​រត់​ចូល​ត្រចៀក​របស់​MinGi ម្ដង​ទៀត​
នាង​គិត​ថា​នឹង​មិន​ឮ​សម្លេង​មួយ​នេះ​ទៀត​ទេ​ស្មាន​ថា​គេ​នឹង​ល្អ​ជាមួយ​នាង​តែ​វា​ដដែល​គឺ​ដដែល​។ MinGi អង្គុយ​នៅ​កន្លែង​នាង​
ដដែល​រក​យំ​បន្តិច​អី​បន្តិច​តែ​នាង​គិត​តែ​អោន​មុខ​ញាំ​អាហារ​ដែល​
នៅ​លេី​តុ​នោះ​ មិន​ថា​នឹង​ងាក​មេីល​មុខ​របស់​នាយ​កម្លោះ​នោះ​ទេ​
មិន​យូរ​ប៉ុន្មាន​ពោះ​របស់​នាង​តូច​ក៏​ឆ្អែត​ ហេីយ​នាង​ក៏​ងេីប​ចេញ​ពី​
កៅអី​អង្គុយ​រក​នឹង​ដេីរ​ចេញ​ពី​បន្ទប់​អាហារ​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now