Episode 8

2.1K 108 0
                                    


      អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក​ហេីយ​ តែ​ពេល​នេះ​អាការៈ​របស់​MinGi នៅ​មិន​ទាន់​ដឹង​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហេីយ​ឫ​នៅ​នោះ​
ទេ​។ មួយ​សន្ទុះ​ក្រោយ​មក​ទៀត​ទ្វារ​បន្ទប់​ICU ក៏​បាន​បេីក​បង្ហាញ​
រាង​កាយ​គ្រូពេទ្យ​ប្រុស​ម្នាក់​នោះ​ចេញ​មក​

« លោក​គ្រូ​ពេទ្យ​នាង​យ៉ាង​មិច​ហេីយ​? » គ្រាន់​តែ​គ្រូ​ពេទ្យ​ចេញ​
មក​មិន​ទាន់​Jimin ក៏​ប្រញាប់​ប្រញាល់​សួរ​នាំ​ពី​អាការៈ​របស់​ស្រី​តូច​

« អ្នក​ជំងឺ​....​ »

« យ៉ាង​មិច​លោក​គ្រូ​ពេទ្យ​? ប្រញាប់​និយាយ​មក​ »

« រួច​ផុត​ពី​គ្រោះ​ថ្នាក់​ហេីយ​ តែ​ភ្នែក​របស់​នាង​អាច​នឹង​ត្រូវ​រុំ​រយៈ​ពេល​ប្រហែល​ជា​កន្លះ​ខែ​ »​ Jimin បិទ​ភ្នែក​ដក​ដង្ហើម​ធំ​ចេញ​មក​
ទាំង​ធូរ​ចិត្ត​ធូរ​អារម្មណ៍​អម្បាញ់មិញ​គេ​ភ័យ​ឡេីង​ចង់​គាំង​ទៅ​ម្នាក់​ទៀត​ហេីយ​នេះ​បេី​មិន​បាន​បង​ប្អូន​គេ​នៅ​ជាមួយ​ទេ​មេីល​ទៅ​បាន​ចូល​ដាក់​សេរ៉ូម​មួយ​ទៀត​ហេីយ​

« ខ្ញុំ​យក​នាង​ទៅ​ផ្ទះ​វិញ​បាន​មែន​ទេ​? »

« Jiminnn » បង​ប្អូន​របស់​គេ​គ្រប់​គ្នា​និយាយ​ស្រុះ​គ្នា​ឡេីង​មក​
ព្រោះ​នេះ​អាការៈ​របស់​នាង​ទេីប​តែ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​មិញ​ៗ​នេះ​តែ​
គេ​បែរ​ជា​គិត​ចង់​នាំ​នាង​ទៅ​ផ្ទះវិញ​

« លោក​អាច​នាំ​អ្នក​ជំងឺ​ទៅ​ផ្ទះ​បាន​តែ​លោក​ត្រូវ​នាំ​អ្នក​ជំងឺ​មក​ពិនិត្យ​
តាម​ដាន​អាការៈ​រាល់​ថ្ងៃ​ដូច​គ្នា​ » លោក​គ្រូ​ពេទ្យ​ពោល​ឡេីង

« ខ្ញុំ​ជួល​លោក​ពេទ្យ​ទៅ​មេីល​ថែរ​អាការៈ​របស់​នាង​ដូច​ដែល​នៅ​
ក្នុង​ពេទ្យ​ដែល​និយាយ​រួម​ធ្វើ​យ៉ាងម៉េច​កុំ​អោយ​នាង​នៅ​មន្ទីរពេទ្យ​ទៅ​បាន​ហេីយ​ចំណាយ​អស់​ប៉ុន្មាន​ក៏​មិន​អី​ដែល​ » Jimin និយាយ​
ឡេីង​ទាំង​ទឹក​មុខ​មុតមាំ​ខុស​ពី​មុន​ សូម្បី​តែ​បង​ប្អូន​បង្កើត​របស់​គេ​ដែល​ឈរ​ជ្រងោៗ​នៅ​ទី​នេះ​ជាមួយ​គេ​ក៏​គាំង​និយាយ​មិន​ចេញ​ដែល​មុន​នេះ​ឡេីង​ស្រពោន​ដល់​អីឡូវ​មាំ​ដូច​ដែក​

ចិត្ត​ស្នេហ៍​ប្រុស​កំណាច​ (Completed ✔️)Where stories live. Discover now