Part 10: All I Want Is You
#At the Restaurant
លីលាមិនបានទៅទទួលជីននៅឯភូមិគ្រឹះទេ នាងចាត់ឲ្យជេគ ជាជំនិតខ្លួនទៅទទួលជំនួស ដោយប្រាប់ហេតុផលថាខ្លួនជាប់រវល់ការងារបន្តិចបន្តួច ទាំងដែលធាតុពិតនាងកំពុងនៅជាមួយមនុស្សម្នាក់ដែលសុខៗស្រាប់តែមកសុំនាងទៅណាត់ជាមួយ បែបហ្នឹង៕
ថេយ៉ុងនិងលីសាកំពុងអង្គុយចាំជីននៅក្នុងPrivate Roomដ៏ប្រណីតក្នុងភោជនីយដ្ឋានលំដាប់ផ្កាយប្រាំមួយកន្លែងក្នុងប្រទេសកូរ៉េ។
*តុក តុក*
ទ្វាបន្ទប់អាហារបេីកឡេីងបង្ហាញឲ្យឃេីញរាងសង្ហាឥតទាល់របស់ជីន នៅលេីមុខក៏បង្ហាញឲ្យឃេីញស្នាមញញឹមជាប់ជានិច្ច ជាប់រហូតស្រាប់តែរលុបបាត់បន្តិចពេលនាយកម្លោះក្រឡេកឃេីញថេយ៉ុងនៅក្នុងបន្ទប់អាហារជាមួយគ្នានោះឯង"មិចបានជាឯងមកចូលរួមអាហារនេះបាន ថេយ៉ុង?"
ជីនសួរដោយសម្លេងស្រទន់តែបែបផ្តាក់ការពេលដាក់ខ្លួនអង្គុយដល់កៅអីហេីយ ថានាយមានចិត្តចង្អៀតដោយថេយ៉ុងមករួមយុអាហារពេលនេះក៏បាន"នឹកបង ចង់ញ៉ាំបាយជាមួយបងមិនបានឬ? ណាមួយបងអញ្ជេីញលីសាតែបែរជាមិនអញ្ជេីញខ្ញុំ"
"ក៏គិតថាឯងរវល់ហ្នឹងអី"
"ខ្ញុំកម្មងអាហាររួចហេីយ អ្នកប្រុសជីនអាចមេីrecipe បានក្រែងថាអ្នកប្រុសចង់កម្មងអ្វីបន្ថែម"
លីសានិយាយកាត់មិនចង់ឲ្យវែងឆ្ងាយជាងនេះ ក៏ខុសមកពីនាងដែលនាំថេយ៉ុងមកមិនប្រាប់ជីនមុន។អាហារលេីកមកដល់ អ្នកទាំងបីអង្គុយញ៉ាំដោយថេយ៉ុងអង្គុយនៅក្បែរលីសាតាមដោយជីនដែលកំពុងអង្គុយទល់មុខនាងតូចផងដែរ
"ខ្ញុំចាំបានថានាងចូលចិត្តញ៉ាំសារាយសមុទ្រណាស់" ជីនមិននិយាយតែមាត់ ដៃក៏លូកដួសស៊ុបសារាយសមុទ្រដាក់ក្នុងចានលីសា
"អរគុណណាស់" លីសាញញឹមគួរសម
"ពិភពលោកនៅអាចផ្លាស់ប្តូរបាន ចំណងចំណូលចិត្តមនុស្សក៏ប្តូរបានគ្រប់ពេលណាបងជីន" ថេយ៉ុងបង្ហេីសំលេងរឹងកំព្រឹសចេញមក គេក៏មិនយល់ខ្លួនឯងដែរថាហេតុអីនិយាយភាសាបែបហ្នឹងចេញមកបាន
YOU ARE READING
My Only Moon
Random"ទោះពេលនេះកែវភ្នែកនាងមិនបានមេីលឃេីញខ្ញុំ តែខ្ញុំនឹងព្យាយាមហេីយសង្ឃឹមថាខ្ញុំនឹងក្លាយជាផ្នែកតូចមួយក្នុងបេះដូងនាងផងចុះ" -Taehyung- "បេីឲ្យឆ្លេីយថាខ្ញុំស្រលាញ់លោកឬអត់? ចម្លេីយគឺខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់នៅក្បែរហេីយមេីលថែលោកឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ"...