Ep2: The only and only one
Hospital
"លីសា លីសានាងត្រូវតែទ្រាំឲ្យបាន!!" ថេយ៉ុងប្រឹងរត់តាមគ្រែពេទ្យដែលមានរាងស្តេីងកំពុងដេកស្តូកស្តឹង គេកាន់ដៃនាងជាប់មិនលែង
"លោកKim អភ័យទោស សូមលោករង់ចាំនៅខាងក្រៅចាស៎" អ្នកគ្រូពេទ្យបង្គាប់ក្រោយមកក៏បិទទ្វាបន្ទប់ICU
មួយម៉ោងហេីយ វាគឺមួយម៉ោងហេីយភ្លេីងក្រហមនៅតែលោតនៅនឹងមុខបន្ទប់សង្គ្រោះ Taehyungអង្គុយផ្ទាល់នឹងការ៉ូ ក្តោបក្បាលខ្លួនជាប់ បន្ទោសខ្លួនឯងគ្រប់រឿងដែលធ្វេីឲ្យស្រីដែលតែងតែនៅក្បែរគេរងរបួស
"អាចង្រៃយ៎អេីយ!" ថេយ៉ុងផ្តាសាខ្លួនឯង
"លោកនាយក!" ជេគដែលទេីបនឹងមកពីចាត់ការរឿងរ៉ាវចប់នោះ រត់ចូលមករកថេយ៉ុង រួចបន្ត
"លោកនាយកត្រូវត្រលប់ទៅភូមិគ្រិះវិញ""ឲ្យយេីងទុកលីសាចោលចឹងហេស៎?? យេីងមិនទៅណាទាំងអស់!! អ្នកណាចង់ទៅស្លាប់ឯណាក៏ទៅៗ"
ថេយ៉ុងស្រែកខ្លាំង ក៏មិនខ្វល់ពីមនុស្សនៅមន្ទីរពេទ្យដែលសម្លឹងមេីលមកគេដូចមនុស្សវិកលចរឹក
"លោក..."
"បិទមាត់ឯងទៅជេគ យេីងមិនស្តាប់"
ជេគបានតែដកដង្ហេីមធំ ព្រោះដឹងច្បាស់ថាគេមិនអាចបញ្ជាចៅហ្វាយចិត្តរឹងនេះបានឡេីយ។ ជេគបានតែផ្តល់ដំណឹងនឹងបញ្ជូនមនុស្សមកការពារថេយ៉ុងនៅមន្ទីរពេទ្យ ព្រោះសុវត្ថិភាពគេសំខាន់សម្រាប់Vilabel ខ្លាំងណាស់
កន្លះម៉ោងបន្ទាប់ ទីបំផុតភ្លេីងមុខបន្ទប់សង្គ្រោះប្រែជាពណ៌ខៀវហេីយ សេចក្តីសង្ឃឹមបន្តិចបន្តួចលេចឡេីងលេីមុខថេយ៉ុង ស្របពេលគរប្រឹងយោងខ្លះទាំងលំបាកទៅរកNamjoon ជាDoctorដែលទេីបនឹងដេីរចេញមក
"នាងយ៉ាងមិចហេីយបងNamjoon??"
"សំណាងហេីយដែលគ្រាប់កាំភ្លេីងមិនទៅដល់ចំណុចសំខាន់ នាងរួចពីគ្រោះថ្នាក់ហេីយ" Namjoonនិយាយតែប៉ុណ្ណឹង ថេយ៉ុងដែលមានអារម្មណ៏ធ្ងន់កណ្តុករាប់ម៉ោងនោះ ក៏ប្រែមកជាធូរស្បេីយបន្តិច
"អរគុណបងហេីយ" ថេយ៉ុងសម្រូតខ្លួនអង្កុយចុះលេីកៅអី
"យេីងជាមិត្ត មិនបាច់គុណស្រ័យទេយ៉ាងណាវាជាតួនាទីយេីងស្រាប់ហេីយ" Joonគោះស្មាថេយ៉ុងតិចៗមុននឹងបោះជំហានចេញទៅ
YOU ARE READING
My Only Moon
Random"ទោះពេលនេះកែវភ្នែកនាងមិនបានមេីលឃេីញខ្ញុំ តែខ្ញុំនឹងព្យាយាមហេីយសង្ឃឹមថាខ្ញុំនឹងក្លាយជាផ្នែកតូចមួយក្នុងបេះដូងនាងផងចុះ" -Taehyung- "បេីឲ្យឆ្លេីយថាខ្ញុំស្រលាញ់លោកឬអត់? ចម្លេីយគឺខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់នៅក្បែរហេីយមេីលថែលោកឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ"...