The Girl I love.

87 5 0
                                    

តុក តុក*
   សម្លេងទ្វាបន្ទប់លីសាបន្លឺឡេីង, ម៉ោង11យប់ហេីយអ្នកណាមករកអី

"លោកប្រធាន?? មានការអី?"

នាងតូចចម្លែកចិត្តមិនស្ទេីរពេលឃេីញក្នុងដៃថេយ៉ុងមានកាន់ថាសទឹកដោះគោស្រស់មកជាមួយ ធម្មតាគួរតែជាអ្នកធ្វេីការផ្នែកផ្ទះបាយជាអ្នកយកមក

"យកទឹកដោះគោមកឲ្យនាង"

"អ៊ុំsuliទៅណា ហេតុអីលោកជាអ្នកយកមកជំនួស"

"គឺ...."

ថេយ៉ុងស្ទាក់ស្ទេីរ មិនដឹងត្រូវប្រាប់នាងយ៉ាងណា បេីប្រាប់ត្រង់ៗថាគេមានបំណងមកលួងនាង ស្តាប់ទៅដូចមិនសូវសម

"គឺជួនជាខ្ញុំចុះទៅផ្ទះបាយ ទេីបខ្ញុំជួយអ៊ុំsuliយកវាមកឲ្យនាងទៅ"

   លីសាមិនតប គ្រាន់តែឈរសម្លឹងមេីលមុខអ្នកកម្លោះបែបមិនចង់ជឿ តែនៅតែរក្សាកែវភ្នែកនឹងធឹង ជ្រៅជាងទឹកសមុទ្រមួយគូនោះជាប់ជានិច្ច

"នេះមិនហៅខ្ញុំចូលក្នុងទេ??"

មែនហេីយ, ប្រុងឲ្យគេឈរកាន់ថាសនៅក្រៅបន្ទប់ដល់ណាទៀត

"លោកទៅសម្រាកបានហេីយ ខ្ញុំយកវាចូលខ្លួនឯងបាន" រាងស្តេីងប្រុងលូកដៃកាន់ថាសទៅហេីយតែអ្នកកម្លោះក៏បដិសេដ ហេីយដេីរសម្រុកចូលទៅក្នុងតែម្តង

   ដល់ក្នុងបន្ទប់ថេយ៉ុងដាក់ថាសទឺកដោះគោលេីតុ នៅឆ្លៀតចុចបេីកទូរទស្សន៏មេីល ធ្វេីដូចនេះជាបន្ទប់គេយ៉ាងចឹង

"លោក Kim Taehyung."
លីសាហៅឈ្មោះរាងក្រាស់ដោយប្រេីសម្លេងធ្ងន់បន្តិច បំណងប្រាប់ថាឲ្យនាយចេញពីបន្ទប់នាង

អ្នកកម្លោះដែលដេីមឡេីយភ្នែកសម្លឹងមេីលទូរទស្សន៍ក៏ប្តូរក្រសែភ្នែកមកសម្លឹងនាងតូចដែលឈរមេីលគេ ចម្ងាយពីគ្នាមិនលេីស2ម៉ែត្រ អ្នកកម្លោះក្រោកដេីរទៅរកនាងរួចក៏ដាច់ចិត្តបង្ហេីបមាត់និយាយ

"សុំទោស"
"..."ស្ងាត់

    បរិយាកាសស្ងប់ស្ងាត់ មិនមានសម្លេងអ្វីទាំងអស់ អ្នកទាំងពីរឈរសម្លឹងមុខគ្នាភ្នែកនឹងភ្នែកដោយមិនមាត់កអ្វីឡេីយ

My Only Moon Where stories live. Discover now