Ep3: Am I really in love with you?
ភ្នែកមូលក្រឡង់ដ៏ស្រស់ស្អាតមួយគូសន្សឹមបេីកឡេីងមក របស់ដែលឃេីញដំបូងគេនោះក៏ជាពិដានពណ៌ស សហ្នឹងឯង ភ្នែករេរាមេីលជំុវិញបន្ទប់ បន្ទាប់មកក៏ដឹងថាតាមពិតនាងក៏កំពុងដេកក្នុងមន្ទីរពេទ្យទេតេីស៎
ក្បាលដែលធ្ងន់កណ្តុកព្រោះរងឥទ្ធិពលពីថ្នាំពេទ្យដែលមិនទាន់សាបរលាបអស់នោះព្យាយាមងេីបចេញពីខ្នេីយបន្តិច តែក៏មកប្រទាក់ភ្នែកជាមួយ សក់ក្បាលខ្មៅៗរលោងរបស់ថេយ៉ុងកំពុងគេងលេីដៃរបស់នាង។ លីសាមិនបានដាស់គេឲ្យភ្ញាក់ទេតែប្តូរមកជាការសម្លឹងមេីលបុរសក្បាលរឹង និយាយមិនស្តាប់គ្នាម្នាក់នេះ នេះគេមានដឹងទេថានាងព្យាយាមការពារគេដល់កម្រិតណា មានដឹងទេថាគេសំខាន់សម្រាប់អ្នកគ្រប់គ្នាខ្លាំងយ៉ាងណា
លីសាសន្សឹមយកដៃដែលជាប់សេរ៉ូមមកអង្អែលក្បាលថេយ៉ុងស្រាលៗ ចិត្តក៏នឹកគិតដល់ពេលវេលាដែលវាកន្លងហួសទៅយូរណាស់មកហេីយនោះ
* "កូនត្រូវមេីលថែថេយ៉ុងឲ្យបានល្អ កុំទៅណាចោលគេឲ្យសោះ ទោះទៅមុខជួបរឿងអ្វីឬមានអ្វីដែលបង្ហាញឡេីងមកមិនប្រក្រតីតែប៉ាសុំកូនតែម៉្យាងទេ លីសា សុំកូននៅក្បែរគេ ចាំលេីកទឹកចិត្តគេ ការពារគេឲ្យល្អណា៎ ចាត់ទុកថាធ្វេីដេីម្បីប៉ាទៅចុះ" លោកPark Hansung បន្លឺប្រាប់កូនស្រី ខណះដែលខ្លួនគាត់កំពុងគេងលេីគ្រែពេទ្យ ក្បាលរុំពទ្ធ័ដោយក្រណាត់រុំរបួស ជេីងពោរពេញដោយឈាមហូរចេញពីរបួស ព្រោះឧបទ្ទេវហេតុ
"ខ្ញុំ....ខ្ញុំ ហឺ..."លីសាអួលដេីម-ក-និយាយលែងចេញហេីយ ទឹកភ្នែកហូរចេញពីប្រឡង់ភ្នែកស្រស់ស្អាតមួយគូនោះដូចបាក់ទំនប់ រូបភាពលោកHansungពេលនេះវាធ្វេីឲ្យនាងវិះនឹងឡប់សតិព្រោះទទួលយករឿងដែលកេីតភ្លាមៗពុំបាន
"សន្យានឹង...នឹងប៉ាមក" លោកHanSung ព្យាយាមនិយាយទាំងត្រដាបត្រដួស គាត់សន្សឹមយកដៃដែលពោរពេញដោយឈាមមកចាប់កាន់ដៃលីសា គាត់ញញឹមទាំងទឹកភ្នែកមករកនាង កែវភ្នែកសម្លឹងមិនដាក់ដូចព្យាយាមចងចាំមុខកូនស្រីសំណព្វតែម្នាក់របស់គាត់ឲ្យបានច្បាស់ ព្រោះថាគាត់ប្រហែលជានៅមេីលមុខគួរឲ្យស្រឡាញ់នោះមិនបានយូរទៀតទេ
YOU ARE READING
My Only Moon
Acak"ទោះពេលនេះកែវភ្នែកនាងមិនបានមេីលឃេីញខ្ញុំ តែខ្ញុំនឹងព្យាយាមហេីយសង្ឃឹមថាខ្ញុំនឹងក្លាយជាផ្នែកតូចមួយក្នុងបេះដូងនាងផងចុះ" -Taehyung- "បេីឲ្យឆ្លេីយថាខ្ញុំស្រលាញ់លោកឬអត់? ចម្លេីយគឺខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់នៅក្បែរហេីយមេីលថែលោកឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ"...