The Day I Never Forget

102 4 0
                                    

Ep4:  The day I never forget

#ភូមិគ្រឹះKim
    ថេយ៉ុងបោះជំហានចូលក្នុងផ្ទះដ៏ស្កឹមស្កៃរបស់គេ អ្នកបម្រេីក៏ចេញមកឱនគំនាបគោរពកាលបេីឃេីញ ទាយាទពេញសិទ្ធតែមួយរបស់លោកKim ចូលមក។
   
   មកដល់ក្នុងបន្ទប់គេក៏រួសរាន់ងូតទឹកសម្អាតខ្លួននឹងអាលត្រលប់ទៅក្រុមហ៊ុនវិញ គេដេីរមកឈរនៅមុខទូរសម្អាងក្រោយស្លៀកពាក់រួចរាល់ ពេលកំពុងតែសារ៉េក្រវ៉ាត់-ក-ឲ្យត្រូវជ្រុង ភ្នែកអ្នកកម្លោះក៏ប្រទាក់នឹងរូបថតដែលតាំងនៅលេីតុ វាជារូបថតប៉ាម៉ាក់របស់ថេយ៉ុង

   គេចាប់កាន់ស៊ុមរូបថតឡេីង ភ្នែកសម្លឹងមេីលមិនព្រិច សម្លឹងមេីលស្នាមញញឹមដែលផុសឡេីងយ៉ាងមានក្តីសុខក្នុងរូបនោះ
"ហេតុអី?"  ពាក្យដំបូងដែលថេយ៉ុងនិយាយចេញមកបានគឺហេតុអី គេជានរណាហេីយមានមូលហេតុអ្វី ថេយ៉ុងក៏មិនបានគិតថាការចាកចេញពីលោកនេះរបស់ប៉ានិងម៉ាក់គេជាឧបទ្ទេវហេតុដែរ គ្រប់យ៉ាងវាមេីលទៅដូចជាការរៀបចំឡេីងពេកហេីយ

   មុខមាំចាប់ផ្តេីមជ្រួញចិញ្ចេីមព្រោះដឹងដល់អារម្មណ៏ដែលចាប់ឈឺខ្ទោកៗនៅទ្រូងខាងឆ្វេងរបស់គេ រាល់ពេលដែលថេយ៉ុងរំលឹកដល់ការស្លាប់របស់ម៉ាក់ប៉ាគេលេីកណា គេតែងតែបែបនេះ វាឈឺចាប់ណាស់ពេលដែលគ្រប់យ៉ាងបាត់បង់ទៅទាំងមិនបានត្រៀមទុកមុន
.....................
#Han Nam Hospital
  Robertដែលជាអង្គរក្សនិងជាភ្នាក់ងារម្នាក់របស់លីសានៅឈរក្បែរគ្រែរបស់នាង សម្លឹងមេីលចៅហ្វាយស្រីដែលទេីបនឹងងេីបពីឈឺតែបែរជាមកបេីក Laptopធ្វេីការលេីគ្រែអ្នកជំងឺឲ្យជ្រងោទៅវិញ

   "អ្នកនាងពិតជាមិនប្រាប់លោកប្រធានថាអ្នកនាងដឹងខ្លួនពិតមែនហេស៎?"
    Robertសួរឡេីងព្រោះមុននេះនាងបញ្ជាអ្នកការពារនាងនៅទីនេះទាំងអស់មិនឲ្យផ្តល់ដំណឹងទៅថេយ៉ុងឡេីយ

   "ហេីយឯងមេីលមកខ្ញុំដូចជាកំពុងនិយាយលេងជាមួយឯងឬអត់ Robert?"
   នាងងាកចេញពីLaptop មកសម្លឹងចំមុខRobert ខ្សែភ្នែកនាងសម្លឹងមកគេនឹងធឹងល្អណាស់ នាងចង់បញ្ជាក់ថាហាមល្មេីសបញ្ជាឲ្យសោះ

  "តែលោកប្រធានបារម្ភពីអ្នកនាងខ្លាំងណាស់ អ្នកនាងគួរតែ...." និយាយបានតែត្រឹមហ្នឹងសម្លេងត្រជាក់ស្រេងរបស់លីសាបន្លឺកាត់សេចក្តីគេតែម្តង

My Only Moon Where stories live. Discover now