Ep5: Tell me your feeling.
សម្លេងអ្នកបម្រេីស្រីម្នាក់បន្លឺសម្លេងឡេីងមក ថេយ៉ុងដែលកំពុងផឹកទឹកក្រូចស្រាប់តែភ្ញាក់ផ្អេីលរហូតឈ្លក់ទឹកភ្លាមៗ បិះនឹងដាច់ខ្យល់
"ខិស ខិស.." ថេយ៉ុងលេីកដៃជូតមាត់បន្តិច ព្រោះមុននេះមិនដឹងព្រួសទឹកចេញមកអស់ប៉ុន្មានទៅហេីយទេរាងក្រាស់ងាកទៅរកទ្វាផ្ទះធំ ដែលពីបន្ទប់ទទួលភ្ញៀវទៅកាន់ទ្វានោះវាចំប្លង់ពេញទំហឹងតែម្តង នេះនាងដឹងខ្លួនតែមិចបានជាគ្មាននរណាប្រាប់គេសោះចឹង??
រាងស្តេីងឈានជេីងចូលមកក្នុងផ្ទះធំ ជាមួយសម្លៀកបំពាក់ដូចក្មេងមិនរៀបរយរបស់នាងធ្វេីឲ្យថេយ៉ុងប្លែកភ្នែកខ្លាំងណាស់ វាមេីលទៅគួរឲ្យស្រលាញ់ពេកហេីយ រាល់ដងលីសាមិនដែលស្លៀកពាក់បែបហ្នឹងឡេីយ សម្លៀកបំពាក់នាងក៏ជាបែបFashionខ្ពស់ៗមេីលទៅផ្តល់អំណាចអីបែបនោះ៕
លីសាដេីរមកឈប់ទ្រឹងនៅនឹងមុខថេយ៉ុងដែលគាំងដូចរូបចម្លាក់អស់មួយស្របក់ហេីយ គម្លាតប្រហែលជា5ជំហានពីគ្នាប៉ុណ្ណោះ រាងស្តេីងសម្លឹងមុខថេយ៉ុង នាងញញឹមដាក់គេបន្តិចជាការស្វាគមន៏ រាងស្តេីងក៏ចាប់ផ្តេីមបង្កេីតសន្ទនាមុន ព្រោះថាថេយ៉ុងរវល់សម្លឹងមុខនាង មេីលទៅគេមិនគិតនឹងនិយាយអីចេញមកឡេីយ
"ខានជួបគ្នាយូរមួយរយះហេីយ សុខសប្បាយទេលោកប្រធាន?" សំណួរដំបូងក៏ជាសំណួរធម្មតាៗ នាងក៏គ្មានបំណងនិយាយអីឲ្យលេីសពីហ្នឹងដែរ
អ្នកកម្លោះថេយ៉ុងមិនឆ្លេីយតបនិងសំណួរនាងទេ តែគេបែរជាជំនួសមកវិញដោយស្នាមញញឹមដែលបង្ហាញថាគេនឹកនាងណាស់ ថេយ៉ុងទម្លាក់កែវទឹកក្រូចនៅលេីតុ ដេីរសម្តៅមករកនាងយ៉ាងលឿន ដៃរាងក្រាស់ក៏មិនភ្លេចទាញលីសាមកឱបក្រសោបក្នុងដៃផ្ទប់ក្បាលនាងទៅនឹងទ្រូងរបស់គេ លីសាភាំងបន្តិចដែរដែលសុខៗថេយ៉ុងបញ្ចេញកាយវិការបែបនេះ តែនាងតូចក៏មិនបានព្យាយាមគេចពីការឱបរបស់ថេយ៉ុងដូចគ្នា
ថេយ៉ុងលេីកដៃអង្អែកក្បាលនាងស្រាលៗ ក៏បន្លឺសម្លេងស្រទន់ៗចេញមក"នាងធ្វេីឲ្យខ្ញុំស្ទេីរតែគាំងបេះដូងទៅហេីយដឹងទេ?"
រាងក្រាស់មិនមានគំនិតនឹងលែងនាងចេញពីរង្វង់ដៃគេឡេីយតែបែរជាឱបនាងរឹតតែខ្លាំងឡេីងថែមទៀត
YOU ARE READING
My Only Moon
Random"ទោះពេលនេះកែវភ្នែកនាងមិនបានមេីលឃេីញខ្ញុំ តែខ្ញុំនឹងព្យាយាមហេីយសង្ឃឹមថាខ្ញុំនឹងក្លាយជាផ្នែកតូចមួយក្នុងបេះដូងនាងផងចុះ" -Taehyung- "បេីឲ្យឆ្លេីយថាខ្ញុំស្រលាញ់លោកឬអត់? ចម្លេីយគឺខ្ញុំមិនដឹងទេ។ ខ្ញុំគ្រាន់តែចង់នៅក្បែរហេីយមេីលថែលោកឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ"...