Hurtful

88 3 2
                                    

*ឆាឆាត់ឆា ឆារ៉ាឆាឆា* ស្តាប់ទៅវាជាសម្លេងមនុស្សស្រីច្រៀងរឡេរឡូទេតេី

    ក្មេងៗ: ឆាឆាត់ឆា ឆារ៉ាឆាឆា
ក្មេងៗប្រហែលជាជិតដប់នាក់ ពួកគេស្រែកបន្ទរតាមក្រោយមេដឹងនាំ ដៃក៏គោះធុង គោះចានឆ្នាំងដែលខ្លួនមាន ពួកគេកំពុងធ្វេីម្ហូបនៅកញ្ចុះមាត់ទឹក នាយកម្លោះសន្សឹមដៃទៅជិតបន្តិចម្តងៗរហូតដល់
  "លីសា" គាំង!! អ្នកកម្លោះដែលនៅឆ្ងាយល្មមអាចមេីលសកម្មភាពអ្នកនៅក្នុងកញ្ចុះនោះឃេីញក៏ឈប់ទ្រឹង ចំហមាត់នឹងរូបភាពដែលកំពុងឃេីញហ្នឹងហេីយ

    ជាស្អី?ហ្នឹងឬលីសា?? នាងក្រមុំទម្លាក់សក់វែងប្រាសស្មា ដែលស្លៀកខោខូប៊យពណ៌ខ្មៅមូរជេីងឡេីងមួយជំហៀង ជាមួយអាវវាលក្លៀកពណ៌ទឹកប៊ិច កំពុងឈរស្រែកច្រៀងជាមួយក្មេងៗ អ្វីដែលលេីសពីការរំពឹងទុកនោះមិនមែនជាចម្រៀងដែលនាងច្រៀងរហូតគេចង់សួររកមុខអ្នកនិពន្ធដោយនោះទេ តែជាកាយវិការដូចជេីងកាងក្នុងភូមិហ្នឹងហេីយ

   ជេីងម្ខាងដែលលាត់ជេីងខោឡេីងនោះលេីកដាក់លេីកៅអី ក្នុងដៃក៏មានត្បាល់បុកគ្រឿង បុកគ្រឿងបណ្តេីរនៅឈ្លាតនាំក្មេងៗច្រៀងបំពុលបរិស្ថានបណ្តេីរ នៅមានអាកាយវិការលេីកអង្រែមកច្រៀងជំនួសមេក្រូនោះទៀត ក្មេងៗដែលនៅជំុវិញខ្លួនក៏ក្អាកក្អាយជាមួយនាងមិនឈប់ ត្បិតថារូបភាពនេះវាហួសចិត្តបន្តិចមែនតែក៏ធ្វេីឲ្យថេយ៉ុងដែលឈរមេីលនាងពីចម្ងាយញញឹមឡេីងមក ព្រោះយ៉ាងហោចណាស់គេក៏បានឃេីញនាងសេីចចេញពីចិត្ត

   "អ្នកនាងលីសា កំប្លែងណាស់ ក្មេងៗនៅទីនេះចូលចិត្តនាងតាំងពីថកងៃជួបដំបូងម៉្លេះ"

អ៊ំុស្រីម្ចាស់ផ្ទះក៏លេីកសរសេីនាងឡេីងមក នាងពិតជាមានចិត្តល្អពិតមែន លីសាចង់ផ្តល់អ្វីៗដែលអាចធ្វេីទៅបានដល់ក្មេងៗនៅទីនេះ មែនហេីយព្រោះតែនាងធំឡេីងមកដោយខ្វះភាពកក់ក្តៅ ទេីបនាងចង់មេីលថែពួកក្មេងៗឲ្យបានល្អបំផុត នាងពេញចិត្តនឹងធ្វេីវា

"នាងមកទីនេះញឹកញាប់ឬអ៊ុំស្រី?"

"ជម្លោះរឿងដីធ្លីក៏ចប់ទៅមិនយូរប៉ុន្មាន បេីគិតទៅក៏ញឹកញាប់ដែរ"

My Only Moon Where stories live. Discover now