«Mommy ahh »សំឡេងតូចស្រួយស្រេះរបស់សំឡេងកូនក្មេងបន្លឺឡើង ពីក្នុងបន្ទប់ទឹកវាស្រែកហៅអ្នកដែលមាននាមជាម្ដាយ គឺម្ដាយទីពីរ ព្រោះម៉ាក់របស់គេបានស្លាប់ចោលគេបាត់ទៅហើយកាលនោះគេសមីខ្លួនក៏បិះតែនឹងស្លាប់ដែលហើយតែសំណាងដែលគេនៅមានជីវិត តែអោយស្ដាយចារឹតរបស់គេប្រែប្រួលទៅជាកូនក្មេងទៅវិញទាំងដែលគេអាយុ 26 ឆ្នាំទៅហើយ ក្រោយពីការប៉ះទង្គិចនឹងក្បាលយ៉ាងខ្លាំងទើបធ្វើអោយគេបែបនេះ«ចាស៎កូនសម្លាញ់»នាងតូចបន្លឺសំឡេងឆ្លើយតបទៅកូនប្រុសមិនជាប់សាច់ឈាមទាំងស្រទន់ជាទម្លាប់ទៅហើយដែលគេតែងតែហៅសព្វនាមនាងបែបនេះព្រោះនាងជាម្ដាយរបស់គេនោះអីទើបគេតែងតែហៅបែបនេះ ទោះជាម្ដាយទី 2 ក៏ដោយ តែ Jimin
ស្រលាញ់នាងខ្លាំងណាស់«កូនងូតទឹករួចហើយ»Jimin និយាយទាំងខ្លួនកំពុងឈរអោបខ្លួនញ័រព្រោះតែរងាក្រោយពីងូតទឹករួច [ Park Jimin កូនប្រុសតែម្នាក់របស់សម្ព័ន្ធ ត្រកូល Park ]
«ចាំបន្តិចណា»Emma តបជាមួយកូនប្រុសពីក្នុងបន្ទប់ឈុតព្រោះនាងកំពុងរៀបចំសម្លៀកបំពាក់អោយគេ [Emma Amora ជាប្រពន្ធទី2របស់លោក Park ហេីយក៏ត្រូវជាម្ដាយទី2 របស់ Jimin ]
«mommy កូនរងារ ហឹកៗ»Jimin ពេបមាត់ យំព្រោះតែទ្រាំនឹងភាពរងារមិនបាន [គ្នាក្មេង]
«អូ៎ Minmin របស់ម៉ាក់មកនេះមកមោះចាំម៉ាក់ នាំទៅពាក់ខោអាវណា»Emma រត់មករកកូន ប្រុសយ៉ាងលឿននឹងយកកន្សែងមករុំចង្កេះអោយគេហើយក៏យកមួយទៀតមកគ្របលើខ្លួនមាំរបស់គេ មិនបាច់ឆ្ងល់ទេហេតុអីនាងមិនខ្មាស់នោះព្រោះមើលថែគេ 3 ខែមកហើយរយះពេល 3ខែមកនេះនាងឃើញគ្រប់យ៉ាងគ្មានសល់ទេ តាំងពីខ្មាស់អៀនរហូតដល់លែងអៀនហើយ ព្រោះមានតួនាទីមើលថែដូចម្ដាយមើលថែកូន
«ម៉ាក់រវល់ធ្វើអី កូនរងារឡើងចង់រឹងថ្គាមហើយ»Jimin ធ្វើភ្នែកម៉ក់ៗដាក់នាងតូចដែល កំពុងតែជូនខ្លួនអោយគេ ថែមទាំងធ្វើទឹកមុខគួរអោយស្រលាញ់ដាក់នាងថែមទៀតផង
«ម៉ាក់សុំទោស មកពីម៉ាករវល់មិញនេះ»Emma ស្រីតូចញញឹមដាក់រាងក្រាស់បន្តិចទើបយកខោអាវមកពាក់អោយរាងក្រាស់
YOU ARE READING
អ្នកម៉ាក់ទី 2
Lãng mạnមនុស្សស្រីម្នាក់ដែលរៀបការដោយការបង្ខំអោយធ្វើជាម្ដាយរបស់មនុស្សប្រុសអាយុបងនាងម្នាក់ក៏ប៉ុន្តែចារឹតរបស់គឺដូចក្មេង 2 / 3ឆ្នាំយ៉ាងចឹង នាងត្រឹមត្រូវទទួលទំនួលខុសត្រូវគ្រួសារទាំងដែលនាងមិនចង់សូម្បីបន្តិច អ្វីដែលសំខាន់នាងត្រូវមកអង្គុយមើលមនុស្សចាស់អាយុក្មេង នេះ...