«Jimin »ស្រីស្អាតមាត់ក្រហមស្លៀកពាក់
ស៉ិចស៉ីដេីរកាច់រាងសម្ដៅមករក Jimin នឹង Emma«Hmm? »Jimin ធ្វេីមុខឡេឡង់មិនដឹងខ្យល់អីពេលឃេីញនាងបែបនេះ
«បងសម្លាញ់អូននឹកបងណាស់មេីលចេញ»ស្រីស្អាតរុញនាងតូចចេញហេីយក៏ចូលមកអោបដៃរបស់រាងក្រាស់ឡេីងណែន
«អួយ៎»Emma រៀបនឹងដួលតែក៏បានលោក Park មកទល់ទាន់
«មិនអីទេហេស៎»Mrr Park សួរទៅភរិយាតែឈ្មោះរបស់គាត់
«មិនអីទេចាស៎»Emma និយាយទាំងអោនគំនាបដាក់ របៀបគោរពមិនមែនប្ដីប្រពន្ធ
«ម៉ាក់ មេីលលែងណា មីងមុខហោះលែងខ្ញុំ»Jimin ក្រវាសដៃនាងចេញតែនាងមិនព្រមលែងសោះរឹតតែអោបថែម
«Jimin នេះបងហៅអូនថាមីងហេស៎»Kara និយាយឡេីងទាំងមិនសុខចិត្តគេងាកមេីលរាងក្រាស់ទាំងខឹងដែលមកហៅខ្លួនបែបនេះ
«មែនហេីយមីងមុខហោះលែង»Jimin រុញនាងអោយដួលនឹងរត់ក្បែរ Emma នឹងលោក ប៉ារបស់គេព្រមទាំងលាតអណ្ដាតដាក់ នាងទៀតផង
«លោកអ៊ុំនេះម៉េចក៏បង Min ទៅជាបែបនេះ»Kara សួរទៅលោក Park ទាំងឆ្ងល់យ៉ាងខ្លាំងហេតុអីមើលទៅ Jimin ខុសប្លែកខ្លាំងយ៉ាងនេះ
«ចាំអ៊ុំប្រាប់តាមក្រោយ Emma យក Jimin ទៅលើចុះចប់ធុរះខ្ញុំនឹងអោយគេទៅតាម»Mrr Park ងាកមកនិយាយជាមួយនាងតូមអោយនាំ Jimin ទៅខាងលើព្រោះខ្លាចមានបញ្ហា
«ចាស៎ តោះកូន»Emma
«លោកប៉ា»Jimin ពេបមាត់ធ្វើភ្នែកម៉ក់ៗដាក់គាត់ដោយសារមិនចង់ឡើងទៅវិញទេព្រោះទើបតែចុះមក
«បើមិនចង់ទៅលើ កូនទៅលេងនៅក្នុងសួនជាមួយម៉ាក់ Emm ចុះប៉ាមានរឿងនិយាយជាមួយបងស្រីបន្តិច»Mrr Park សើចនឹងចារឹករបស់កូនប្រុសគេកំពុងតែក្មេងម្ដងទៀយហើយតែមើលទៅក៏គួរអោយស្រលាញ់ដែល
«បាទ តោះម៉ាក់ កុំនៅជាមួយមីងមុខហោះនឹង»Jimin ទាញដៃរបស់រាងតូចទៅតែមិនភ្លេចងាកមកលានអណ្ដាតនឹងនិយាយឌឺដាក់ Kara ឡើយ
«លោកអ៊ុំនេះយ៉ាងម៉េចខ្ញុំមិនយល់ទេ»Kara សួរទៅលោក Park ទាំងមិនសុខចិត្តនឹងឆ្ងល់ សែនឆ្ងល់នាងត្រូវការអោយលោក Park ពន្យល់នាងអីឡូវនេះបើមិនចឹងនាងស្ទះទ្រូងស្លាប់មិនខាន
YOU ARE READING
អ្នកម៉ាក់ទី 2
Romanceមនុស្សស្រីម្នាក់ដែលរៀបការដោយការបង្ខំអោយធ្វើជាម្ដាយរបស់មនុស្សប្រុសអាយុបងនាងម្នាក់ក៏ប៉ុន្តែចារឹតរបស់គឺដូចក្មេង 2 / 3ឆ្នាំយ៉ាងចឹង នាងត្រឹមត្រូវទទួលទំនួលខុសត្រូវគ្រួសារទាំងដែលនាងមិនចង់សូម្បីបន្តិច អ្វីដែលសំខាន់នាងត្រូវមកអង្គុយមើលមនុស្សចាស់អាយុក្មេង នេះ...