ភាគ11

1.3K 86 29
                                    

@Park company

@NamJoon office

NamJoon មកដល់ក៏ដាក់ខ្លួនលេីកៅអីធ្វេីការរបស់គេទាំងហត់នឿយ​ នាយកម្លោះផ្អែកខ្នងនឹងកៅអី​ ហេីយបិតភ្នែកសម្រាកទាំងអារម្មណ៍​ហត់នឿយ​ រឿងនៅថ្ងៃនេះធ្វេីអោយគេពាក់មុខ​យក្សដាក់គ្រប់គ្នាតែម្ដង​ គេមិនចង់នោះទេ​ តែវាជាសុវត្តិភាពរបស់ Jimin អញ្ចឹងមានតែទ្រាំទៅ។

តុកៗ

«លោកប្រធានចាស៎»Keylee នាងចូលមក
ដោយក្នុហដៃមានកាន់ឯកសារ​ រួមជាមួយនឹងថាសមួយនៅក្នុងដៃដែល​ នាងកម្រុំទុកឯកសារ​ នឹងចូលទៅឈ្លីសៀកផ្កាអោយរាងក្រាស់ថ្នម​ៗ​ ពេលឃេីញនាយកំពុងតែបិតភ្នែក​ មេីលទៅហត់នឿយណាស់ហេីយ។

«បងហត់ណាស់​ អូនកុំទាន់ទៅណាអី»NamJoon បេីកភ្នែកឡេីងមេីលទៅកាន់អ្នកជាសង្សារ​ ដែលនាយទេីបតែសុំនាងធ្វេីស្រឡាញ់នាងប៉ុន្មានថ្ងៃមកនេះ​ ហេីយក៏ចាប់ផ្ដេីមទាក់ទងគ្នាដែល​ ។

«អូនមិនទៅណានោះទេ​ អូននៅក្បែរបងតេី»Keylee ស្រីស្អាតញញឹមឡេីងនឹងអោនមុខ​ចុះថេីបថ្ងាស់របស់រាងក្រាស់មួយខ្សឺត​ ហេីយ​ក៏ដាក់ខ្លួនអង្គុយលេីភ្លៅរបស់នាយ​ នឹងផ្ដេកក្បាលលេីទ្រូងនាយ​ នឹងអោបនាយជាប់។

«សឺត​ បានធូស្រាលខ្លះហេីយ»NamJoon ញញឹមនឹងថេីបថ្ងាស់របស់នាងវិញ​ ហេីយក៏អោបនាងជាប់ក្នុងរង្វបង់ដៃ​ ភាពហត់នឿយរបស់គេក៏រសាយវិញអស់​ ពេលដែលមាននាង​នៅក្បែរគេ​ ធ្វេីអោយគេមានអារម្មណ៍ថាធូស្រាលជាមួយខ្លះ។

«កុំគិតច្រេីនពេក​ បងគួរតែសម្រាកខ្លះ​ តាំងពីបងមកគ្រប់គ្រងជំនួសលោកប្រធាន​ អូនមិនដែលឃេីញបងសម្រាកនោះទេ»ស្រីស្អាត​ស្រឡីឡេីងដោយក្ដីបារម្ភទៅកាន់រាងក្រាស់ដែលកំពុងតែអោបខ្លួន​ នាងនិយាយតាមមេីលឃេីញ​ តាំងពី NamJoon មកគ្រប់គ្រងមកនាងមិនដែលឃេីញនាយសម្រាកទេ​ ឃេីញតែថែមម៉ោងរហូតនឹង។

«បងមកគ្រប់គ្រហជំនួសប្អូន​ បងមិនអាចធ្វេីធម្មតាៗនោះទេ​ ពេលនេះបងជាប្រធាន​ អញ្ចឹងហេីយទេីបបងគិតថាក្រុមហ៊ុនគេក៏ដូចក្រុមហ៊ុន​បងដែល»NamJoon អោនមុខមេីលអ្នកកំពុងតែលេងជាយក្រវ៉ាត់​ ក​ របស់ខ្លួនទាំងញញឹមស្រាល​ តាមពិតនាយក៏ចង់សម្រាកដែល​ តែមួយរយៈនេះក្រុមហ៊ុនរកចំណូលបានច្រេីនណាស់​ ទេីបគេចេះតែរវល់មិនមានពេលសម្រាក​ ជាពិសេសពេលនេះមាននាងជាសង្សារទៀត​ ច្បាស់ណាស់គេដឹងថានាងចង់មានពេលវេលាជាមួយគ្នា​ តែគេមិនទាន់រកពេលដកឃ្លាបាន។

អ្នកម៉ាក់ទី 2Where stories live. Discover now