ភាគ8

788 69 17
                                    


​ ក្រោយពីបញ្ចុកបាយ​ ជីមីន​ រួចនាងក៏ងូត
ទឹកនឹងស្លៀកពាក់អោយគេដូចរាល់ដង Jimin អង្គុយមុខកញ្ចក់ដៃកាន់ឡានបញ្ជាលេង​ ហេីយចំណែក Emma នាងកំពុងតែជូតសក់អោយគេអោយស្ងួត​ នឹងឆាប់បានងូតទឹកខ្លួនឯងម្ដង​។

«ម៉ាក់ហា៎»Jimin ហៅនាងដោយសំឡេង
ស្រទន់របស់គេ​ នឹងមេីលមុខនាងតាមកញ្ចក់​ភ្លឹសៗ។

«មានអីឬកូន»ស្រីតូចតបទៅកូនប្រុសវិញទាំងញញឹមនឹងសម្ដីផ្អែមល្ហែមដាក់​ ព្រោះនាងកំពុងតែផ្ដោតលេីការជូតសក់របស់គេ​ អោយឆាប់ហេីយ។

«កូនមានអារម្មណ៍ថាមុខរបស់កូនប្រែប្រួល
អ្នកម៉ាក់»Jimin យកដៃប៉ះមុខរបស់ខ្លួនឯង​ គេចាំបានថាគេជាមនុស្សមានសាច់ណាស់​ តែហេតុអីពេលនេះមុខរបស់គេផ្សេងទៅវិញ​ សូម្បីតែដៃជេីងនឹងរូបរាងរបស់គេក៏មិនដូចមុន​ដែល​ រាល់ដងគេមិនដែលបានមេីលកញ្ចក់ទេ​ ទេីបមិន​ដែលបានឃេីញមុខរបស់ខ្លួន។

«អឺ.....អឺគឺ....គឺថាកូនឡេីងទៅគេងមុនម៉ាក់ទៅណា​ ម៉ាក់ងូតទឹកសិន»Emma មិនដឹងជាឆ្លេីយ​នឹង Jimin យ៉ាងម៉េចក៏មានតែរកលេសគេចខ្លួនទៅបាត់​ ទុកអោយកូនប្រុសអង្គុយសម្លឹងមុខរបស់ខ្លួនក្នុងកញ្ចក់ទាំងឆ្ងល់។

​ ក្រោយពីងូតទឹករួចនាងក៏ចេញមកវិញ​ ថោយស្លៀកពាក់រួចជាស្រេច​ ភ្នែកតូចស្អាតក្រឡែករកមេីលរាងក្រាស់​ ព្រោះថាមិនឃេីញ​នាយ​ ធ្វេីអោយនាងចាប់ផ្ដេីមភ័យខ្លាចបាត់គេ។

«វ៉ាក់អេី»Jimin ចេញពីក្រោមគ្រែហេីយ
ពញ្ញាក់នាងតូចមួយទំហឹង​ ធ្វេីអោយនាងភ្ញាក់ឡេីងក្រញ៉ាង។

«អាយ៎​»Emma ស្រែកចង់សួលព្រលឹង​ ទឹកមុខ​ភ័យរបស់នាងបង្ករជាសំណេីចអោយកូនប្រុស​របស់នាងទៅវិញ​ មិនគិតខ្វល់ពីចិត្តរបស់នាងអីបន្តិច។

«ហា៎ហា៎»Jimin ទម្លាក់ខ្លួនលេីពូក​ នឹងដេកអោបពោះសេីចខឹកៗ​ ធ្វេីដូចជារឿងមុននេះគួរអោយអស់សំណេីចណាស់អញ្ចឹង​ ទាំងដែ់នាងក្រមុំភ័យស្ទេីស្លាប់ទៅហេីយ​ ។

«Jimin​ លេងអីនឹងហា៎កូន»Emma លេីកដៃស្ទាប់ទ្រូងរបស់ខ្លួន​ នឹងដាក់ខ្លួនអង្គុយក្បែរកូន​ប្រុសហេីយក៏សួរទៅគេទាំងហួសចិត្ត​ នេះនាង​នៅមិនទាន់បាត់ភ័យនៅឡេីយទេ។

អ្នកម៉ាក់ទី 2Where stories live. Discover now