ភាគ10

634 54 3
                                    

@ព្រឹកថ្ងៃថ្មី

​ Emma Jimin នឹងលោក Park កំពុងធ្វេីដំណេីរទៅមន្ទីពេទ្យ​ ដេីម្បីយក Jimin ទៅ
ពិនិត្យហេីយនឹងពិភាក្សាររឿងយកនាយទៅ
ព្យាបាលនៅបរទេសផង​ គាត់មិនអាចបណ្ដោយអោយវាទៅតាមពេលវេលាទៀតនោះទេ​ កូន​របស់គាត់ជា CEO មិនអាចចេះតែបណ្ដោយទៀតនោះទេ​ ក្រុមហ៊ុនគេត្រូវមានអ្នកគ្រប់គ្រង។

«លោកប៉ា​ តេីមកមន្ទីពេទ្យធ្វេីអី»Jimin សួរទៅលោកប៉ារបស់គេទាំងអោបដៃរបស់គាត់ណែន​ នឹងពេបមាត់សួរទាំងទឹកភ្នែករលីងរលោង​ ដោយរិតពារបស់ក្មេងដែលមិនចូលចិត្តមន្ទីពេទ្យ។

«គឺយកកូនមកពិនិត្យនឹងណា​»Mrr Park អង្អែលក្បាលកូនប្រុសថ្នមៗ​ដោយក្ដីស្រឡាញ់​ ហេីយក៏ញញឹមដាក់គេ។

«លោកប៉ាកូនខ្លាច​ យេីងទៅវិញទៅ»Jimin អង្រួនដៃរបសលោកប្រុស​ នឹងនិយាយទាំងពេបមាត់​ ព្រោះតែគេខ្លាចគេមិនចូលចិត្តមន្ទីពេទ្យទេ​ គេខ្លាចម្ជុល។

«Minmin មិនអីទេណាកូន គ្រាន់តែគេងស្ងៀមៗអោយពេទ្យពិនិត្យ​ទៅគឺចប់ហេីយ​ ជាក្មេងល្អណាកូន»Emma នាងញញឹមឡេីង​នឹងនិយាយលួងលោមគេ​ ដេីម្បីអោយគេព្រមចូលទៅអោយពេទ្យពិនិត្យ​ ព្រោះមិនចង់ពន្យាពេលទៀតទេ​ ដូចដែលលោក Park និយាយអញ្ចឹង​ ដូច្នោះហេីយនាងត្រូវតែធ្វេីយ៉ាងណាអោយតែគេបានជាឆាប់គឺល្អបំផុត។

«តែអ្នកម៉ាក់»Jimin ធ្វេីមាត់ពេបចង់យំ​ នឹងងាកទៅអោបនាងដោយដាក់ក្បាលលេីទ្រូង​របស់នាង​ ហេីយដៃក៏អោបចង្កេះរបស់នាងជាប់​ មិនខ្វល់ពីក្រសែភ្នែកអ្នកដែលមេីលមកពួកគេឡេីង​ គេដឹងតែម្យាងគេខ្លាច​ គេមិនចង់ទៅ​ គេចង់អោបម៉ាក់របស់គេ។

«ណាកូនឆ្លាត ធ្វេីជាក្មេងល្អកុំខូចដាក់លោកប៉ាណា»Emma នាងសេីចបន្តិចដោយដៃស្រឡូនក៏លេីកទៅអង្អែលសក់របស់នាយថ្នមៗ​ នឹងអោនមេីលមុខរបស់នាយសង្ហារដែលកំពុងតែពេបមាត់ពេប​ ក​ មិនសុខចិត្តដាក់នាង។

«មែនហេីយកូនប្រុសរបស់ប៉ា​ កូន Min របស់ប៉ារឹងមាំសឹងអី​ តេីទៅខ្លាចអីពេទ្យនោះ»Mrr Park​ និយាយដេីម្បីអោយកូនប្រុសរបស់គាត់​ព្រមចូលទៅក្នុង​ តែមេីលទៅ​ Jimin ដូចជាមិនខ្វល់នឹងសម្ដីរបស់គាត់នទេ​ គេនៅតែអោប Emma ជាប់មិនលែងសោះ។

អ្នកម៉ាក់ទី 2Where stories live. Discover now