Emma សម្លឹងមេីលអ្នកដែលគេងលក់នៅលេីពូកទាំងទឹកមុខសោកសៅ នាងអង្អែលសក់របស់គេស្រាលៗហេីយក៏អោនផ្ដិតបបូរមាត់លេីថ្ងាស់របស់គេដោយថ្នមបំផុត ព្រោះខ្លាចរំខានដំណេករបស់គេ មុននឹងងេីបចេញទៅក្រៅដេីម្បីលាងរបួសដៃរបស់នាងចេញ។«អ្នកនាង Emma មោះអ៊ុំលាងរបួសអោយណា ព្រះអេីយឈឺខ្លាំងទេចាស៎»ម៉ែដោះ អត់សួរមិនបានព្រោះរបួសរបស់នាងច្រេីនកន្លែងណាស់ ហេីយកន្លែងខ្លះក៏ជ្រៅថែមទៀតផង មិននឹកស្មានថានាងទ្រាំបានដល់ពេកនេះសោះ។
«មិនអីទេម៉ែដោះ លាងមកចុះខ្ញុំនឹងអាលបានទៅមេីល Jimin វិញ»Emma នាយតបទៅម៉ែដោះវិញទាំងញញឹម ។
ម៉ែដោះលាងរបួសអោយនាងរួចរាល់ហេីយ នាងក៏ឡេីងទៅមេីល Jimin វិញ ព្រោះខ្លាចថាពេលគេងេីបមកវិញឡូឡាដូចអម្បិញមិញទៀត ព្រោះថាពេទ្យឧស្សាហ៍អោយយេីងនៅក្បែរគេ ព្រោះថាពេលគេរេីឡេីងគេអាចនឹងឈឺក្បាលបែបនឹងទៀត។
«បេីថ្ងៃណាមួយលោកដឹងការចងចាំឡេីងវិញ តេីលោកនឹងភ្លេចខ្ញុំទេ»Emma នាងអង្គុយមេីលគេទាំងទឹកមុខសោកសៅ ព្រោះថាបេីគេដឹងខ្លួនហេីយគេភ្លេចនាងនោះ នាងពិតជាឈឺចាប់ខ្លាំងណាស់ ព្រោះថារយះពេលដែលនាងមេីលថែគេ នាងគឺបានស្រលាញ់គេទៅហេីយ ទាំងដឹងថាស្នេហារបស់នាងមិនអាចទៅរួចក៏ដោយ។
@ប៉ារីស
@ខន់ដូរ Jungkook
រយះពេលមួយខែដែល Jungmin នាងនៅជាមួយនឹង Jungkook នោះគឺថានាយពិតជាមេីលថែនាងបានល្អខ្លាំងណាស់ មិនថានាងឃ្លានអ្វីឬត្រូវការអ្វីនោះទេ គឺគេតែងតែតាមចិត្តនាងគ្រប់យ៉ាង សំណាងហេីយដែលនាងមិនសូវចាញ់ អាចថាកូនគេស្លូតក៏បានថា ព្រោះគេមិនធ្វេីបាបនាង។
«លោក Jungkook ញាំបាយសិនទៅនេះដល់ម៉ោងហេីយ»Jungmin នាងលេីកអាហាររៀបចំដាក់តុយ៉ាងរៀបរយ មុននឹងដេីរទៅរករាងក្រាស់នៅក្នុងបន្ទប់ដែលកំពុងអង្គុយធ្វេីការ។
«តោះបងរៀបចំទុកដាក់សិន»Jungkook រៀបចំឯកសារទុកអោយស្រួលបួល ហេីយក៏រហ័សងេីបដេីរទៅរកនាងតូចដែលជាប្រពន្ធទាំងញញឹម។
YOU ARE READING
អ្នកម៉ាក់ទី 2
Romansaមនុស្សស្រីម្នាក់ដែលរៀបការដោយការបង្ខំអោយធ្វើជាម្ដាយរបស់មនុស្សប្រុសអាយុបងនាងម្នាក់ក៏ប៉ុន្តែចារឹតរបស់គឺដូចក្មេង 2 / 3ឆ្នាំយ៉ាងចឹង នាងត្រឹមត្រូវទទួលទំនួលខុសត្រូវគ្រួសារទាំងដែលនាងមិនចង់សូម្បីបន្តិច អ្វីដែលសំខាន់នាងត្រូវមកអង្គុយមើលមនុស្សចាស់អាយុក្មេង នេះ...