ភាគ9

689 64 22
                                    

     
​      លោក Park ដេីរចូលក្នុងផ្ទះទាំងទឹកមុខមិនល្អ​ គាត់មានអារម្មណ៍ថាខ្លួនឯងមិនល្អសោះ​ ព្រោះថាគាត់ធ្លាប់គិតថាពេលដែល​ Jimin ជាគាត់នឹងអោយនាងនឹង Jimin រៀបការជាមួយគ្នា​ តែពេលនេះគាត់ផ្លាស់ប្ដូរគំនិតហេីយ​ អ្នកដែលរៀបការជាមួយនឹង​ Jimin គឺសាកសមជា Emma ជាង។

«Minmin កូន»Mrr Park ដេីរចូលទៅកក្នុងផ្ទះ​ នឹងហៅកូនប្រុសជាទីស្រលាញ់ភ្លាម​ ណេលដែលឃេីញគេកំពុងរត់មកគាត់​ ទាំងមានរបស់លេងមៅនឹងដៃទាំងផង​ ធ្វេីអោយគាត់ញញឹមឡេីងទាំងសប្បាយចិត្ត​ ហេីយក៏អោបខ្លួនកូនប្រុសដែលមានរូបរាងនឹងមាឌស្មេីគាត់។

«លោកប៉ា​ កូននឹកលោកប៉ាខ្លាំងណាស់»Jimin និយាយទាំងញញឹមលឹចឡេីងលឹបភ្នែលទាំងអស់ដាក់លោកប្រុស​ ធ្វេីអោយគាត់ញញឹមទាំងសប្បាយចិត្ត​ ពេលឃេីញគេរួសរាយបែបនេះ​ ។

«លោកប្រុស​អង្គុយលេងសិនចុះ​ ចាំខ្ញុំទៅយកទឹកមកអោយ»Emma នាងនិយាយទាំងញញឹមទៅកាន់លោកប្រុស​ ហេីយក៏ប្រញាប់ដេីរទៅផ្ទះបាយដេីម្បីទៅយកទឹកអោយគាត់។

«ម៉ាក់កូនទៅដែល»Jimin ងេីបគ្រេសដេីរ
ត្រុកៗ​តាមនាងតូចតាមទម្លាប់របស់គេ​ ព្រោះថាអីឡូវនេះ​ Jimin ដូចជាមិនឃ្លាតពីនាងសូម្បីបន្តិចឡេលេីកលែងតែពេលចូលបន្ទប់ទឹកប៉ុណ្ណោះ​ ក្រៅពីនឹងគឺថាពីរនាក់នឹងដូចស្ករតាំងម៉ែបោះមិនចេញ។

«ហឹសយ៉ាប់ណាស់កូនម្នាក់នេះ»Mrr Park ក្រវីក្បាលនឹងចារឹតរបស់កូនប្រុស​ ព្រោះតែហួសចិត្តដែលកូនប្រុសរបស់គាត់តាមនាងតូចខ្លាំងដល់ថ្នាក់នេះ​ គាត់មិនចង់ស្រមៃទេ​ ថាបេីកូន​របស់គាត់ដឹងការចង់ចាំឡេីងវិញហេីយភ្លេចនាង​នោះ​ តេីនាងមានអារម្មណ៍បែបណាទៅ​ ព្រោះតាម​មេីលទៅនាងដូចជាស្រលាញ់​ Jimin អញ្ចឹង​ ។

«នេះចាស៎​ទឹក»Emma នាងលេីកទឹកអោយលោក​ Park ហេីយនាងក៏ដាក់ខ្លួននៅសាឡុង ម្ខាងទៀតឆ្ងាយពីលោក Park ដោយមានកូនប្រុសកំហូចរបស់លោកអង្គុយកៀននឹងអោប​នាងជាប់។

«អឺ Emma នាងមិនគិតចង់ទៅលេងផ្ទះខ្លះទេឬ? នេះនាងបែកពីពួកគេ3ខែជាងហេីយ»Mrr Park សួរទៅនាងក្រោយពីញាំទឹកបានមួយម៉ាត់​ គាត់គិតថានាងអាចនឹងនឹកផ្ទះ​ ព្រោះបានបែកយូដែលហេីយ​ រាប់តាំងពីថ្ងៃដែល Jimin យំអោបនាងជាប់នៅមន្ទីពេទ្យកាលពីគេមិនទាន់ចេញ​ អីឡូវវាមានរយៈពេលយូមកហេីយ។

អ្នកម៉ាក់ទី 2Where stories live. Discover now