EP : 6
10 នាទីក្រោយមក.....
នៅក្នុងបន្ទប់របស់ Jungkook មានបរិយា
កាសតឹងតែងមែនទែន ( សុំមេត្តាកយល់ច្រឡំចំពោះ
ខ្ញុំអោយសោះ ការពិតទៅខ្ញុំមិនបានចង់ចូលមកក្នុង
បន្ទប់គេងផ្ទាល់ខ្លួនរបស់គេទេ តែវាជួយមិនបាន គេ
ប្រហែលជាយល់ច្រឡំអ្វីម្យ៉ាងហើយមើលទៅ ●__●)" ឯណាប្រាប់ម៉ោមើល៍ ថាឯងមិនពេញចិត្តយើង
រឿងអី ហើយដែលដើរទៅនិយាយឮខ្លាំងៗនៅមុខខុន
ដូ ធ្វើអោយអ្នកដ៏ទៃឃើញយើងអស់នោះឯងប្រុង
ទទួលខុសត្រូវយ៉ាងម៉េច ? " Jungkook ទម្លាក់ខ្លួន
អង្គុយលើគ្រែព្រមទាំងលើកដៃឡើងឱប ធ្វើរឹកដូចចង់
ដាក់ទោសខ្ញុំ ។
" ស្អីរបស់ឯងហ្នឹង ? " តាំងស្មារតីបាន ខ្ញុំក៏បែរ
ទៅអូសកៅអីពីតុគ្រឿងសម្អាងមកអង្គុយទល់មុខគេ។" V ចិត្តត្រជាក់ៗណ៎ា ខ្ញុំដឹងថាឯងកំពុងតែពិ
បាកចិត្ត តែពេលនេះរឿងដែលសំខាន់បំផុតនោះ គឺ
កេរ្តិ៍ឈ្មោះរបស់ឯង បើសិនជាខាងផលិតកម្មដឹងថា
ឯងនៅតែសេពគប់ជាមួយយើង គេនឹងថាយ៉ាងម៉េច?
រេតធីងឯងនឹងធ្លាក់ចុះ ក្រែងឯងជាអ្នកប្រាប់យើង
រឿងនេះអ្ហី ? "ខាងផលិតកម្ម ? រេតធីងធ្លាក់ ? សង្ស័យតែអាបិុ
នេះយល់សប្ដិ ខ្ញុំមិនមែនជា G-Dragon ក្រុម BigBang ទេណ៎ា =_= ។" ស្ដាប់សិន ! ឯងកំពុងយល់ច្រឡំពីយើងហើយ
យើងឈ្មោះ Kim TaeHyung ហៅកាត់ថា Tae
រៀននៅមហាវិទ្យាល័យ HI ហើយខ្ញុំកំពុងគិតថាទីនេះមិនមែនជាពិភពរបស់ខ្ញុំនៅទេ ប្រាប់ទៅមិនដឹងថាឯងជឿ ឬក៏អត់ទេ ខ្ញុំរស់នៅពិភពពិតនៅឯងទីក្រុងហាសីុធី មុខមកដល់ទីនេះ ខ្ញុំកំពុងតែធ្វើពិធីមើលថ្ងៃអនាគតហើយសូត្ររូបមន្ដតាមសៀវភៅមួយក្បាលនេះ ទើបរសាត់អណ្ដែតម៉ោដល់បន្ទប់នេះតែម្ដងទៅ"ខ្ញុំព្យាយាមអធិប្បាយ Jungkook មិនឆ្លើយអ្វី
តែទឹកមុខរបស់គេដូចជាមើលទៅដូចកំពុងរិះគិតចំ
ពោះសម្ដីរបស់ខ្ញុំយ៉ាងខ្លាំង ។" មើលថ្ងៃអនាគត ? " គេសួរ ។
" ត្រូវហើយ ! គឺវាជាពិធីមើលថ្ងៃអនាគតនៅក្នុ
ងកញ្ចក់ ដែលខ្ញុំរកឃើញនៅឯងបណ្ណាល័យ ហើយ
ចៃដន្យយើងទំនេរពេក ក៏ចង់ដឹងថាសៀវភៅនឹងបោកប្រាស ឬអត់ ទើបត្រូវធ្លាក់ខ្លួនជាបែបនេះ "
YOU ARE READING
🥀✨ STILL WITH YOU ✨🥀
Romanceជោកជីតាដូចជាលេងសើចជាមួយខ្ញុំខ្លាំងណាស់ ស្នេហាដែលខ្ញុំខំសាងឡើងត្រូវបានបញ្ចប់ដោយគ្មានហេតុផល😩។ ហេតុអ្វីក៏ខ្ញុំត្រូវជួបប្រទះជាមួយរឿងបែបនេះទៅវិញ? ខ្ញុំពិតជាចង់រត់គេចពីកន្លែងដ៏ឈឺចាប់មួយនេះខ្លាំងបំផុត💔។ ប៉ុន្តែខ្ញុំគួរអរគុណដ៏ទេវតា រឺ គួរជេរទេវតាអោយពិតប្រ...