Ep : 7
ថ្ងៃនេះជាព្រឹកទីមួយបន្ទាប់ពីខ្ញុំបានមករស់នៅអនា
គតកាល ហេតុការណ៍គ្រប់យ៉ាងធម្មតាដូចសព្វដង សត្វក្អែកហើយចេញពីសំបុុក ហើយជុះអាចម៍ដាក់
ដំបូលឡាន យប់មិញទោះជាខ្ញុំមានអារម្មណ៍ថាប្លែកៗចំពោះការគេងនៅក្នុងបរិវេណជិតៗបុរសសង្ហាមែន
តែខ្ញុំក៏អាចឆ្លងផុតយ៉ាងល្អ ទោះជាគេងលក់រាងភ្ញាក់ៗព្រោះភ័យខ្លាចអាបិុនោះធ្វើសីុខ្ញុំកណ្ដាលយប់អធ្រា
ត្រស្ងាត់យ៉ាងណាក៏ដោយ ពីព្រោះមិនហ៊ានទុកចិត្តឡើយ ។ពេលនេះខ្ញុំកំពុងងូតទឹកយ៉ាងសប្បាយចិត្ត តែសំណា
ងអាក្រក់បន្ដិច ត្រង់ខ្ញុំត្រូវប្រើបន្ទប់រួមជាមួយគេព្រោះ
បន្ទប់ទឹកវាមានតែមួយគត់ ។ បន្ទប់ទឹកនៅទីកន្លែងនេះទំនើបមែនទែន មានកុងតាកចុចឲ្យលំអងទឹកបាច់ចេញមកពាសពេញខ្លួន មិនដូចអាទឹកផ្កាឈូកល្ងើៗនៃពិភពដែលខ្ញុំចាកចេញមកទេ អា៎...ទឹកទីនេះត្រជាក់ស្រស់ថ្លាណាស់ វាត្រជាក់ដល់បេះដូងតែម្ដង។
ក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ សាប៊ូក៏ក្រអូបៗ ក្លិន
ធុំហើយមានអារម្មណ៍ថាថ្លៃថ្នូរណាស់ តាំងពីកើតមក
ទើបតែងូតទឹកសែនមានសេចក្តីសុខម្ដងនេះអ្ហែ៎ង ។" អុះ ! ឯណាកន្សែងជូតខ្លួន ប្រហែលខ្ញុំភ្លេចហើយ "
" នែ Jungkook ! យកកន្សែងជូតខ្លួនឲ្យខ្ញុំបន្ដិចមើល៍ ! "
" .... "
" Jungkook ឮទេ ? ខ្ញុំភ្លេចយកកន្សែងជូតខ្លួន
ចូលម៉ោ "" .... " នៅតែស្ងាត់ដដែល....
" យកឲ្យបន្តិចម៉ោ បើខ្ញុំផ្ដាសាយហើមសួត ខ្ញុំបន្ទោស
លោកហើយណា៎ "" .... "
" ឮទេហ្នឹង ? " ខ្ញុំសម្រេចចិត្តឈប់ស្រែក ហើយឈានជើងចេញមកផ្អៀងត្រចៀកស្តាប់សំឡេងសើចក្អាកក្អាយជាភាសា អេលៀនដែលម្សៀនេះស្រែកស្ទើរតែពេញមួយយប់ទៅហើយ ( លែងហ្គេម )។
ស្ងាត់ឈឹង !
" Jungkook ! Jungkook ! លោកឮទេហ្នឹង ? "
នៅតែគ្មានលឺសម្លេងអ្វីដដែល ។
" ហេឡូ ! អ្ហេ៎ ! នៅរស់ទេហ្នឹង ? ឬក៏ត្រូវភ្លើងឃីបបត
ឆក់ស្លាប់បាត់ហើយ ? ! "
YOU ARE READING
🥀✨ STILL WITH YOU ✨🥀
Romanceជោកជីតាដូចជាលេងសើចជាមួយខ្ញុំខ្លាំងណាស់ ស្នេហាដែលខ្ញុំខំសាងឡើងត្រូវបានបញ្ចប់ដោយគ្មានហេតុផល😩។ ហេតុអ្វីក៏ខ្ញុំត្រូវជួបប្រទះជាមួយរឿងបែបនេះទៅវិញ? ខ្ញុំពិតជាចង់រត់គេចពីកន្លែងដ៏ឈឺចាប់មួយនេះខ្លាំងបំផុត💔។ ប៉ុន្តែខ្ញុំគួរអរគុណដ៏ទេវតា រឺ គួរជេរទេវតាអោយពិតប្រ...