Ep 5 : អាកញ្ចក់ចង្រៃឆាប់នាំយើងត្រឡប់ទៅវិញភ្លាម 😭
គ្រាន់តែលឺវាចាចេញពីមាត់គេ ភ្លាមជើងទាំងពីររបស់ខ្ញុំ ទន់រកចង់ដួលចុះអង្គុយលើការ៉ូដោយការរន្ធធត់ចិត្តជាខ្លាំង ។
ទាក់ទងឆ្គួតស្អីឯងតាមដែលយើងចាំបានគឺឯងរត់មកបុកយើងស្ទើរតែដួលផ្កាប់មុខសីុដីទៅហើយ។ម្យ៉ាងទៀតយើងនិយាយជាមួយឯងបានតែប៉ុន្មានដងគត់ ។ វាមិនសមដែលយើងកើតជាសង្សារឯង ទាំងមនុស្សដែរយើងស្រឡាញ់គឺជា Minsu ឯណោះ ។
មិនកើតទេវាកើតរឿងឆ្គួតឡប់ស្អីហ្នឹង ?" ឯងប្រហែលជាមិនស្រួលខ្លួនពិតមែនហើយ ចាំបន្ដិចយើងទៅយកថ្នាំមកអោយលេប "
ខ្ញុំឈ្លៀតឱកាសដែល Jungkook ក្លែងក្លាយ ( អឺ...ហៅបែបនេះសិនចុះព្រោះមែនទែនអាម្រៀតនេះ មឹសៗ គ្មានថ្ងៃអាចនិយាយស្ដីគួរអោយចង់ធាក់បែបនេះបានឡើយ😅 ) នាំយករាងកាយសង្ហាភើរ៍ហ្វេកត៍ចូលបាត់ទៅក្នុងបន្ទប់មួយទៀត ខ្ញុំក៏ប្រញាប់រត់ចេញមកតាមមាត់ទ្វារភ្លាមខាងឆ្វេង ខាងស្ដាំគឺជាបន្ទប់ធំវែង ក្រាលដោយកម្រាលព្រំពណ៌ខ្មៅមានថូផ្កាដាក់តាំងរៀងគ្នា ធ្វើអោយមានអារម្មណ៍ថាដូចនៅក្នុងសណ្ឋាគារទំនើបអីចឹង ។ ខ្ញុំមកជារឿយៗរហូតមកឈប់នៅមុខជណ្ដើរយន្ត និង រង់ចាំរហូតភ្លើងសញ្ញាមកដល់។
នៅខាងជាន់ក្រោមអ្វីដែរគេហៅថាខុនដូមីនៀមនោះ ( មួយជាតិនេះទើបតែបានមកជាន់ហ្នឹងអែង ធម្មតាខ្ញុំស្នាក់នៅក្នុងបន្ទប់តូចមួយប៉ុនរន្ធកណ្ដុរ មនុស្សម្នាជាច្រើនកំពុងសម្លឹងមើលមកកាន់ខ្ញុំដោយខ្សែភ្នែកចម្លែកៗ អ្នកខ្លះបែរទៅខ្សឹបខ្សៀវគ្នា អ្នកខ្លះក៏ញញឹមខ្ជឹប អ្នកខ្លះចំហមាត់ធ្លុង ហើយអ្នកខ្លះទៀតឃើញខ្ញុំស្រាប់តែភ្ញាក់ព្រើតហើយរត់គេចតែម្ដង មនុស្សណា៎...មិនមែនខ្មោចទេ ហេតុអីចាំបាច់នាំគ្នាធ្វើដូចមិនដែលឃើញបែបនេះ ?
អូខេ ខ្ញុំនឹងធ្វើបែបមិនខ្វល់នឹងអ្នកណាដូចជាតុក្ដតាភីចាំងទៅចុះ ។ ខ្ញុំដើរចេញមកខាងមុខដើម្បីសម្លឹងមើលកន្លែងចាំរថយន្ដក្រុងឬស្អីក៏បានដែរអាចនៃខ្ញុំត្រឡប់ទៅផ្ទះវិញបាន ទោះជាខ្ញុំធ្លាប់មកទីក្រុងសេអ៊ូលតែប៉ុន្មានដងមែន តែរឿងផ្លូវខ្ញុំជំនាញហ្មងប្រហែលមិនលំបាកទេសម្រាប់ការរករថយន្តក្រុង ឬតាក់ស៊ីនោះ ។
ពឹប !
មនុស្សម្នាក់ស្រវាចាប់ដៃខ្ញុំជាប់ ខណៈពេលដែលខ្ញុំកំពុងប្រុងឈានជើងឆ្លងថ្នល់ ។
YOU ARE READING
🥀✨ STILL WITH YOU ✨🥀
عاطفيةជោកជីតាដូចជាលេងសើចជាមួយខ្ញុំខ្លាំងណាស់ ស្នេហាដែលខ្ញុំខំសាងឡើងត្រូវបានបញ្ចប់ដោយគ្មានហេតុផល😩។ ហេតុអ្វីក៏ខ្ញុំត្រូវជួបប្រទះជាមួយរឿងបែបនេះទៅវិញ? ខ្ញុំពិតជាចង់រត់គេចពីកន្លែងដ៏ឈឺចាប់មួយនេះខ្លាំងបំផុត💔។ ប៉ុន្តែខ្ញុំគួរអរគុណដ៏ទេវតា រឺ គួរជេរទេវតាអោយពិតប្រ...