Ep : 4 : ពួកយើងជាសង្សារជាមួយគ្នា
រាងកាយទាំងមូលត្រូវបានកម្លាំងមហាសាលបឺតស្រូបអោយបោះព្រួយទៅខាងមុខ វាទាំងបង្វិល ទាំងញ័រ កន្ត្រាក់រលាក់ដូចគេរាំរែកអីចឹង ខ្ញុំខាំធ្មេញណែន បិតភ្នែកជិត មិនចង់ដឹងថាជុំវិញខ្លួនយ៉ាងម៉េចយ៉ាងមានោះទេ ដឹងត្រឹមថារងារខ្លាំងណាស់ រហូតទាល់តែកម្លាំងបង្វិលលើកចុងក្រោយ ធ្វើអោយខ្ញុំបើុងអណ្ដែតធ្លាក់ទៅលើវត្ថុអ្វីម្យ៉ាង ។
ខ្ញុំបើកភ្នែក បន្ទាប់ពីគិតថាខ្លួនឯងមានសុវត្តិភាពស្រួលប្រួលហើយ តែអ្វីដែលធ្វើអោយខ្ញុំចាប់ផ្តើមបើកភ្នែកអោយកាន់តែលឿននោះ គឺសំឡេងគ្រលរៗរបស់មនុស្សប្រុសម្នាក់ ។
" ហេតុអ្វីឯងប្រញាប់មកលឿនម្ល៉េះ ក្រែងប្រាប់យប់ជ្រៅបានត្រឡប់មកវិញអ្ហេស៎ ? "
ខ្ញុំងាកបែរទៅចំហៀងម្ខាងគ្រែ សម្លឹងចុះទៅក្នុងកែវភ្នែកពណ៌ខ្មៅនិលរបស់គេក្រឡាប់ភ្នែកស្គែន។ ផ្ទៃមុខដ៏ម៉ដ្ឋរលោងដែលនៅមិនឆ្ងាយពីគ្នាមិនដល់មួយចំអាមផងនោះ ច្រមុះស្រួចខ្ពស់កំពុងប៉ះជាមួយចុងច្រមុះរបស់ខ្ញុំ មិនខុសទេគេម្នាក់នោះគឺ Jeon Jungkook ជាប្រធានថ្នាក់របស់ខ្ញុំហ្នឹងឯង។
" ទេ ! នេះគ្រាន់តែជាការយល់សប្ដិប៉ុណ្ណោះ "
ភ្លាមនោះបបូរមាត់របស់គេ រំកិលមកថើបផ្ដិតៗបបូរមាត់ខ្ញុំ ខ្ញុំស្ទុះក្រោកយ៉ាងរហ័សទៅអង្គុយខាងៗគ្រែ និងចាប់ផ្តើមលើកដៃមកខ្ទប់មាត់ដោយភ្ញាក់
ផ្អើល នេះសូម្បីតែក្នុងការយល់សុបិន៏ឃើញមុខរបស់គេមកថើបខ្ញុំដែរអ្ហេ៎ស ! ពិតជាឆ្គួតបំផុតហើយខ្ញុំ😑Jungkook ដែលអត់ពាក់អាវច្រត់ដៃឡើង គេ
អង្គុយមើលខ្ញុំដោយខ្សែភ្នែកដែលពេញទៅដោយការងឿងឆ្ងល់ ភាពស្អាតសង្ហា បូករួមបាឌីដ៏សែនមានមន្ដ
ស្នេហ៍ដែលធ្វើអោយខ្ញុំមានអារម្មណ៍ចង់ឈ្លក់វង្វេងមួយខណៈពេលនោះ ខ្ញុំក៏ចាប់ផ្តើមខិតចូលទៅជិត ហើយទះស្មាគេស្រាៗ ។" 😶 "
" ឈឺទេ ? 😐 "
" តើឯងចង់ធ្វើអ្វី ? "
YOU ARE READING
🥀✨ STILL WITH YOU ✨🥀
Romanceជោកជីតាដូចជាលេងសើចជាមួយខ្ញុំខ្លាំងណាស់ ស្នេហាដែលខ្ញុំខំសាងឡើងត្រូវបានបញ្ចប់ដោយគ្មានហេតុផល😩។ ហេតុអ្វីក៏ខ្ញុំត្រូវជួបប្រទះជាមួយរឿងបែបនេះទៅវិញ? ខ្ញុំពិតជាចង់រត់គេចពីកន្លែងដ៏ឈឺចាប់មួយនេះខ្លាំងបំផុត💔។ ប៉ុន្តែខ្ញុំគួរអរគុណដ៏ទេវតា រឺ គួរជេរទេវតាអោយពិតប្រ...