🥀✨ STILL WITH YOU ✨🥀

393 29 0
                                    

Ep 2 : សៀវភៅបង្វិលពេលវេលា

សំឡេងនាឡិការោទ៍ នៅម៉ោង6 ព្រឹក ខ្ញុំលើកដៃទៅបិតវា ហើយងើបដោយភាពខ្ជិលច្រអូស ដើរទៅបន្ទប់ទឹក ដើម្បីរៀបចំខ្លួនទៅរៀន។ Jimin គេមិនទាន់មកបន្ទប់ទៀត សង្ស័យតែសប្បាយភ្លេចអ្វីអស់ហើយ។ ខ្ញុំទាញកាបូបស្ពាយបើកទ្វារ ក៏បានជួបជាមួយប្រធានថ្នាក់ដែលចេញពីបន្ទប់របស់គេល្មម។
" Good Morning 🌞" លើកទីមួយក្នុងប្រវតិ្តសាស្រ្តដែលខ្ញុំនិយាយពាក្យទាំងអស់នេះកាន់គេ។

"Good Morning ☀️"Jungkook ងាកមកមើលមុខខ្ញុំហើយញញឹមតិចៗជាការគួរសម។

ខ្ញុំ និង Jungkook ដើរទៅថ្នាក់រៀនជាមួយគ្នា ម្នាក់ៗស្ថិតនៅក្នុងស្ថានភាពស្ងៀមស្ងាត់រៀងៗខ្លួន គ្មាននរណានិយាយអ្វីបន្ដិចទាល់តែសោះ។ ការពិតគេមើលទៅមិនសូវគួរខ្លាចប៉ុន្មានទេ ចំណែករូបរាងរបស់គេគឺសង្ហាចាញ់ខ្ញុំបន្តិច ( លើកសរសើរខ្លួនបន្ដិចហើយ😂) សរសៃសក់ពណ៌ខ្មៅវែងធ្លាក់ត្រឹមភ្នែក កែវភ្នែកពណ៌ខ្មៅក្រឹបគួរអោយស្រលាញ់ ចិញ្ចើមក្រាស់ខ្មឹក បបូរមាត់ក្រហមពឿងៗ បូករួមជាមួយស្នាមញញឹមដ៏គួរទាក់ទាញ ធ្វើអោយគេលេចធ្លោ នៅក្នុងថ្នាក់រៀនបាន។

" តើក្ដីស្រមៃរបស់ឯងនៅថ្ងៃអនាគតគឺជាអ្វី? " ដោយឃើញថាស្ងប់ស្ងាត់ពេកទើបគេចាប់ផ្ដើមហើបមាត់និយាយមុន។

" ខ្ញុំចង់ក្លាយខ្លួនជា Superstar ដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកូរ៉េ "គ្រាន់តែគិតក៏រំភើបខ្លាំងណាស់ ។

" Wow .... ពិតជាអស្ចារ្យខ្លាំងណាស់" Jungkook ងាកមកបើកភ្នែកធំៗដាក់ខ្ញុំ ជាមួយស្នាមញញឹមយ៉ាងស្រស់លេចចេញពីផ្ទៃមុខរបស់គេ។

" ចំណែកឯងនៅថ្ងៃអនាគត ចង់ក្លាយជាអ្វី? " ខ្ញុំសួរត្រឡប់ទៅវិញ គេធ្វើការរិះគិតបន្ដិច រួចឆ្លើយតប។

" ខ្ញុំចង់ក្លាយជាអ្នកនិពន្ធបទភ្លេង និង ចម្រៀង ប៉ុន្តែខ្ញុំមិនដឹងថាវាអាចក្លាយជាការពិត ឬ ក៏អត់ទេ " ភាពព្រួយបារម្ភនៅលើផ្ទៃមុខសង្ហារបស់គេ ដែលបង្ហាញថាគេមិនមានក្ដីសង្ឃឹម និង ជឿជាក់លើអនាគតរបស់ខ្លួនឡើយ។

" ខំប្រឹងទៅបើឯងចង់ក្លាយជាអ្នកនិពន្ធបទភ្លេង និង ចម្រៀង" Tae ញញឹម និង ទះស្មាគេតិចៗជាការផ្ដល់កម្លាំងចិត្ត។

🥀✨ STILL WITH YOU ✨🥀Where stories live. Discover now