🥀✨ STILL WITH YOU ✨🥀

1K 49 1
                                    

នៅក្រោមដើមឈើក្បែរសួនសាធារណៈមានបុរសម្នាក់កំពុងអង្គុយយំញែកដោយសារតែបែកបាក់រឿងស្នេហាជាមួយមនុស្សស្រីដែលខ្លួនស្រឡាញ់។ ស្នេហាដែលគេធ្លាប់សាងវាឡើងក្នុងរយ:ពេល 5 ឆ្នាំក៏ត្រូវបញ្ចប់ដោយគ្មានហេតុផលអ្វី អាចធ្វើអោយគេកាត់ចិត្តបានបន្ដិចសោះឡើយ។ កែវភ្នែកពណ៌ខ្មៅងើបមុខសម្លឹងទៅលើផ្ទៃមេឃដែលពេលនេះចាប់ផ្តើមងងឹត ព្រមទាំងមានដំណក់ទឹកភ្លៀងដែលកំពុងស្រក់មកប៉ះផ្ទៃមុខសរលោងម៉ដ្ឋខៃរបស់គេ។

" សូម្បីតែមេឃក៏មិនអាណិតខ្ញុំដែរ ..😢 "

រូបរាងសង្ហាក្រោកឈរឡើងបង្ហាញអោយឃើញកំម្ពស់ដ៏ខ្ពស់ស្រឡះ1.79 គេរត់យ៉ាងត្របាញ់ជើងដើម្បីទៅបន្ទប់ស្នាក់នៅក្នុងសាលារៀន។ មេឃចាប់ផ្តើម បង្អុលភ្លៀងយ៉ាងខ្លាំង Tae ព្យាយាមរត់យ៉ាងលឿនដើម្បីកុំអោយខ្លួនទទឹក ប៉ុន្តែទោះបីជាយ៉ាងណាក៏គេនៅតែសើមជោក ពីព្រោះតែដំណកទឹកភ្លៀងដ៏ធំដែលស្រក់ចុះមកវាកាន់តែខ្លាំងទៅៗ។ Tae រត់មកខ្លោងទ្វារសាលា ក៏ត្រូវជល់គ្នាជាមួយបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានសិស្សសាលារៀនដូចជាខ្លួនខ្ញុំដែរម្នាក់នោះគឺ Jeon Jungkook ជាប្រធានថ្នាក់រៀននៅបន្ទប់ជាមួយគ្នា ប៉ុន្តែ Tae មិនដែលថាបានរាក់ទាក់ ឬ និយាយរកបានម្ដងឡើយ។

" សុំទោសផង.. " គេអោនសុំទោសខ្ញុំហើយក៏រើសកាបូបដែលជ្រុសដើរចេញទៅបាត់។

ខ្ញុំសម្លឹងតាមរាងកាយរបស់គេដើរចូលក្នុងអគារស្នាក់នៅ គេម្នាក់នេះចូលចិត្តភាពស្ងៀមស្ងាត់ និយាយអ្វីចម្លែកៗ និង ធ្វើខ្លួនប្លែកៗ គួរអោយខ្លាចទើបខ្ញុំមិនសូវហ៊ានរវល់ ឬ ចូលទៅក្បែរ ពឹងពាក់និយាយជាមួយគេសោះឡើយ ទោះជាគេស្នាក់នៅបន្ទប់ទល់មុខខ្ញុំក៏ដោយចុះ ។ ខ្ញុំបណ្ដេញគំនិតអត់ប្រយោជន៍ចេញអោយឆ្ងាយ ហើយប្រញាប់រត់ទៅបន្ទប់របស់ខ្លួន ពេលនេះខោអាវខ្ញុំសើមខ្ទេចខ្ទី ដូច្នេះហើយខ្ញុំត្រូវផ្លាស់ប្ដូរវាចេញ កុំអោយខ្លួនឯងឈឺទាន់ បើមិនអីចឹងមិត្តរួមបន្ទប់ច្បាស់ជាទេស្នាលុះក្ស័យជាមិនខាន ដែលត្រូវមើលថែរក្សាខ្ញុំមិនបានគេងមិនបានពួន ( មើលតែខ្ញុំចង់អោយមើលថែខ្លាំងណាស់😏) ។ ខ្ញុំទើបតែសង្កេតឃើញថានៅក្នុងបន្ទប់មិនឃើញសមាមិត្ត ប្រហែលប្រកាច់ទៅជួបស្រីស្នេហ៍ទុកអោយខ្ញុំនៅខូចចិត្ត ខូចថ្លើម តែម្នាក់ឯងទៀតហើយ រាល់ដងពេលវាខូចចិត្តម្ដងៗខ្ញុំតែងតែនៅកំដររហូត ដល់ពេលឯងឈឺបេះត្នោតម្ដងវិញ បាត់ស្រមោលក្បាលវាមិនដឹងទៅទីកន្លែងណា ហឹ! ចាំមើលយើងឈប់លួងលោមឯងទៀតហើយ Park Jimin 😤។

ខ្ញុំយកទូរស័ព្ទចិតទៅមិត្តភក្តិដ៏ល្អលើសរបស់ខ្លួនភ្លាម សំឡេង call កំពុងតែរង់ចាំអោយអ្នកម្ខាងទៀតលើក មិនយូរប៉ុន្តែ jimin ក៏លើកទូរស័ព្ទរបស់ខ្ញុំ សាកមិនលើកមើច្បាស់ណាស់ថាប្រាកដជាចេតរយដោយសារស្នាដៃរបស់ខ្ញុំជាក់មិនខាន់។

" អាឡូ..នរណាគេវើុយ ! " សំឡេងស្រែកកាចៗចេញពីទូរស័ព្ទ ធ្វើអោយខ្ញុំត្រូវដកត្រជៀកចេញអោយឆ្ងាយ មិនអីចឹងទេស្អែកខ្ញុំអាចថ្លង់ និង ទៅជួបពេទ្យពិនិត្យបាន។

" ចង្រៃយក៎ ! គឺយើង Tae " ខ្ញុំស្រែកត្រឡប់ទៅវិញ រហូតដល់អ្នកម្ខាងទៀតស្ងាត់បន្ដិច ទើបនិយាយតបមកវិញដោយសុភាព។

" អ៎...យើងភ្លេចមើលលេខ សុំទោសផងសម្លាញ់ ឯង call មករកយើងមានការអ្វី? "

" ឯងមិនត្រឡប់មកកន្លែងគេងទេ បន្ដិចទៀតគេបិតទ្វាររបងសាលាហើយ ប្រយ័ត្នបានដេកនៅមុខរបង ដូចឆ្កែយាមផ្លូវទៅវើុយ! " ខ្ញុំមើលទៅនាឡិកាព្រួតជាប់ជញ្ជាំង ដែលបង្ហាញថាខ្វះ30នាទីទៀតគឺ ម៉ោង 7យប់ ទ្វាររបងត្រូវបិតជិតមិនអោយសិស្សស្នាក់នៅខាងក្នុងចេញចូលរហេតរហូតតាមចិត្តបាននោះឡើយ។

" យប់នេះយើងមិនបានត្រឡប់ទៅគេងនៅសាលាវិញទេ ដូច្នេះហើយឯងមិនបាច់ព្រួយបារម្ភពីយើងឡើយ "

" ឯងកំពុងនៅឯងណា Jimin ? " សំឡេងបទចំរៀងញាក់កន្រ្តាក់អារម្មណ៍ បើស្មានមិនខុសទេ គេប្រហែលជានៅក្នុងបារកន្លែងណាមួយហើយ។

" យើងនៅក្នុងក្លឹប បានហើយយើងស្ដាប់ឯងនិយាយមិនសូវបានទេ " ថាអីចេះខុសការពិតនៅក្នុងក្លឹបប្រាកដមែន។

" Hmmm...ថែរក្សាខ្លួនផង " ខ្ញុំមិនទាន់និយាយចប់ផង ទូរស័ព្ទក៏ដាច់ ដោយសារតែអ្នកម្ខាងទៀតវិតវិតយ៉ាងទាន់ហន់ ។

ខ្ញុំដកដង្ហើមធំៗ រួចដើរទៅរកគ្រែផ្ដួលខ្លួនទាញយកខ្នើយឱបដ៏ទន់ល្មើយមកឱប ដើម្បីបន្ធូរអារម្មណ៍ធុញធប់នៅខាងក្នុងចិត្ត ខ្ញុំសង្ឃឹមថាស្អែកឡើងអ្វីៗគ្រប់យ៉ាងវានឹងល្អប្រសើរ ខ្ញុំនឹងលែងគិតរឿងរ៉ាវមហាឈឺចាប់ទាំងប៉ុន្មាននេះចោលអោយអស់ ហើយចាប់ផ្ដើមជីវិតសារជាថ្មីម្ដងទៀត។

{ To be continued }💜

🥀✨ STILL WITH YOU ✨🥀Where stories live. Discover now