🥀✨ STILL WITH YOU ✨🥀

270 27 0
                                    

Ep 3 : សៀវភៅបង្វិលពេលវេលា

បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច ខ្ញុំប្រាប់ Jimin ខ្ញុំមិនបានចូលរៀនម៉ោងតន្ត្រីនៅម៉ោងទី2 នេះទេ ដោយខ្ញុំកុហកគេថាខ្ញុំមិនសូវស្រួលខ្លួន ប៉ុន្តែការពិតទៅខ្ញុំចង់គេចពីមនុស្សម្នាក់ គឺ Minsu ជាអតីតសង្សារចាស់របស់ខ្ញុំ ទោះបីជាខ្ញុំទើបតែបែកគ្នាជមួយនាងថ្មីៗនេះក៏ដោយ ប៉ុន្តែខ្ញុំមិនទាន់ធ្វើចិត្តបាននៅឡើយទេ។

ខ្ញុំមកពួនសម្ងំនៅឯងប័ណ្ណល័យ និង ដើរជ្រើសរើសសៀវភៅជាច្រើនមកអាន ប៉ុន្តែមាសៀវភៅមួយក្បាលដែលធ្វើអោយខ្ញុំចាប់អារម្មណ៍ជាសៀវភៅដ៏ទៃទៀត នោះគឺ " សៀវភៅបង្វិលពេលវេលា📗" ។ ខ្ញុំចាប់យកសៀវភៅនោះមកអាននៅកន្លែងស្ងាត់ៗជិតមាត់បង្អួច នៅទំព័រទីមួយបាននិយាយពី អតីតកាល បច្ចុប្បន្នកាល និង អនាគត ។

"អតីតកាលគឺរឿងរ៉ាវដែលកើតឡើង និង ឆ្លងកាត់រួចទៅហើយ វាមានទាំងភាពសប្បាយ ការឈឺចាប់ និង ការសោកស្តាយ "

" បច្ចុប្បន្នកាល គឺជាពេលវេលាដែលស្ថិតនៅក្នុងពេលឥឡូវ ហើយកំពុងតែដំណើរការ ដែលឈានទៅរកអនាគតខាងមុខ "

" អនាគត គឺ ជាពេលវេលាដែលមិនទាន់មកដល់ ហើយក៏គ្មាននរណាម្នាក់អាចប៉ាប់ស្មាន និង ដឹងពីថ្ងៃខាងមុខរបស់ខ្លួនបាននោះឡើយ"

ខ្ញុំបើកអានវាជារឿយៗ ក៏មកឈប់ត្រង់ទំព័ចុងក្រោយដែលមានសរសេរជាអក្សរឌិតៗ"បើសិនជាអ្នកចង់បង្វិលពេលវេលាតើអ្នក និង ជ្រើសរើស ទៅកាន់ អតីតកាល បច្ចុប្បន្នកាល ឬ អនាគត ? "

" បើអ្នកចង់ទៅកាន់ពេលវេលាណាមួយ ចូរអ្នកជ្រើសរើសចម្លើយមួយ ហើយសម្រក់ឈាមរបស់អ្នកនៅលើតួអក្សរពេលវេលានោះ កាន់សៀវភៅបង្វិលពេលវេលា រួចដើរទៅឈរនៅខាងមុខកញ្ចក់ បន្ទាប់មកគូររូបផ្កាយ នៅលើកញ្ចក់ដោយឈាមរបស់អ្នក ហើយដាក់ដៃពីលើរូបផ្កាយ និង និយាយថា ខ្ញុំចង់ដឹងអំពីវាចូលនាំរូបខ្ញុំទៅកាន់ពេលវេលានោះភ្លាម កញ្ចក់នឹងបង្ហាញអ្នកឆ្លងទៅកាន់ពេលវេលាដែលអ្នកបានជ្រើសរើស"

ខ្ញុំកាន់សៀវភៅបង្វិលពេលវេលាដើរតំរង់ទៅកន្លែងខ្ចីសៀវភៅយកទៅអាន ពេលខ្ញុំបានសៀវភៅនេះហើយក៏រត់យ៉ាងប្រញាប់ទៅបន្ទប់គេងរបស់ខ្លួនឯង ដើម្បីធ្វើតាមអ្វីដែរបានរៀបរាប់ក្នុងសៀវភៅមួយក្បាលនេះ ។ ខ្ញុំមិនចង់ជឿងលើវាប៉ុន្មានឡើយ ប៉ុន្តែដើម្បីអោយជ្រាបកាន់តែច្បាស់ថាសៀវភៅ បង្វិលពេលវេលាមួយនេះ មិនបានកុហក ឬ បោកប្រាស់ ។
ខ្ញុំយកកាំបិតមកអារចុងម្រាមដៃបន្ដិច រួចសំរក់ឈាមលើពេលវេលាដែលខ្ញុំចង់ទៅនោះ " អនាគត "
និង កាន់សៀវភៅទៅឈរមុខកញ្ចក់ធំដែរមើលឃើញមួយតួខ្លួន ខ្ញុំគូសរូបផ្កាយនៅពីលើកញ្ចក់នោះ ហើយ
អធិដ្ឋាននៅក្នុងចិត្ត " ខ្ញុំចង់ដឹងដឹងអំពីពេលវេលានៅ
ថ្ងៃខាងមុខអនាគតរបស់ខ្ញុំ សូមខ្ញុំទៅកាន់ពេលវេលា
មួយនោះផង " ។ ភ្លាមនោះកញ្ចក់នៅខាងមុខខ្ញុំក៏ចេញពន្លឺជះយ៉ាងខ្លាំង ដៃឆ្វេងដែលដាក់លើកញ្ចក់បែរជាធ្លុះចូរក្នុង វិនាទីនោះឯង រាងកាយខ្ញុំត្រូវបានស្រូបទាញយ៉ាងរហ័សចូលក្នុងកញ្ចក់ ។

{ To be continued 💜 }

🥀✨ STILL WITH YOU ✨🥀Where stories live. Discover now