Part 25

989 73 2
                                    


        Taehyung កំពុងអង្គុយក្នុងបន្ទប់ទទួលភ្ញៀវរង់ចាំ Jimin ចុះមកព្រោះថ្ងៃនេះជាថ្ងៃសៅរ៍ចឹងហើយពួកគេក៏ណាត់គ្នាជួបជុំគ្នាម្ដង ព្រោះតាំងពីរៀនចប់មក ពួកគេកម្រនឹងបានជួបគ្នាណាស់ហើយពេលជួបគ្នាក៏បានតែតិចតួច

«លោកប្រុសនេះទឹកចាស៎»Moji លើកទឹក ដាក់លើតុនឹងនិយាយទៅកាន់រាងក្រាស់ទាំងញញឹមញញែមព្រោះគិតថារាងក្រាស់នឹងមើលឃើញខ្លួនខ្លះតែស្នាមញញឹមក៏ត្រូវរលុបបាត់ទៅវិញពេលដែល Taehyung និយាយមួយម៉ាត់

«យើងមិនឃ្លាន ហើយក៏មិនផឹករបស់នាងយកមកដែល»Taehyung រុញកែវទឹកចេញនឹងចោលពាក្យសម្ដីធ្វើអោយ Moji បាក់មុខមិនស្ទើ  Taehyung ញញឹមពេលឃើញនាងទម្លាក់ទឹកមុខនេះវានៅតិចពេកបើប្រៀបនឹងទង្វើដែល នាងធ្វើដាក់ Jimin នោះបើកុំតែយល់ដល់ម្ដាយនាងទេ កុំអីគេមិនទុកនាងអោយនៅទើសមុខទេ

«លោកប្រុស»Moji ទម្លាក់សំឡេងទាំងអន់ចិត្តពេលឃើញរឹតពារបស់ Taehyung វាធ្វើអោយនាងឈឺចាប់ព្រោះនាងស្រលាញ់គេ

«កុំមកធ្វើទឹកមុខអន់ចិត្តនៅមុខយើង រឿងដែល នាងបង្កឡើងយើងនៅមិនទាន់ចាត់ការនាងឡើយ ដូច្នោះកុំមកសម្ដែងធ្វើមាយានៅមុខយើង យើងមិនល្ងង់»Taehyung ងើបឈរ នឹងស្រែកគំហកដាក់នាងទាំងខឹង ស្មានថាគេមិនដឹងថានាងកំពុងសម្ដែងនោះតាំងនាងចូលមកនៅគេស្គាល់ចារឹកនាងបាត់ទៅហើយ ថានាងជាមនុស្សយ៉ាងម៉េច

«លោកប្រុសខ្ញុំ»Moji ចាប់ផ្ដើមភ័យនាងមិននឹកស្មានថា Taehyung កាចយ៉ាងនេះឡើយ គេកាចជាងយប់មិញឆ្ងាយណាស់ ធ្វើអោយនាងមានអារម្មណ៍ថាខ្លាចគេហើយ

«ចាំទុកណា Min Moji យើងមានស្វាមីរបស់យើងហើយ ហើយយើងស្រលាញ់តែ Jimin ម្នាក់ប៉ុណ្ណោះ នាងកុំព្យាយាមចាប់យើង »Taehyung និយាយច្បាស់ៗបញ្ជាក់ទៅនាងដែលឈរអោនមុខចុះគេ មិនចូលចិត្តឡើយ
មនុស្សស្រីប្រភេទនាងនេះ

«Tae អូនមកហើយ»Jimin និយាយស្របពេលខ្លួនកំពុងចុះពីខាងលើទាំងញញឹមស្រស់ តែស្នាមញញឹមក៏បាត់ទៅវិញពេលឃើញវត្តមាន របស់ Moji នៅជាមួយនឹង Taehyung

«អូនមកហើយហេស៎ តោះយើងទៅតែម្ដងទៅ»Taehyung គ្រាន់តែឃើញរាងតូចចុះមកភ្លាមក៏ប្រញាប់ដើរទៅរកទាំងញញឹម

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now