ក្រោយពីចប់កម្មពិធីគ្រប់គ្នាក៏នាំគ្នាត្រឡប់ទៅវិញតាមផ្លូវទៅវិញ Jimin ស្ងាត់រហូតមិនសូវនិយាយស្ដី«Jimin hyung កើតអីមែនទេ»Taehyung សួរព្រោះឃើញរាងតូចស្ងាត់ពេក
«អត់កើតអីទេ Tae មានអ្វីមែនទេ»Jimin ងាកទៅសួររាងក្រាស់
«គ្មានទេខ្ញុំបារម្មណ៍ព្រោះឃើញទឹកមុខ hyung មិនល្អ»Taehyung
«hyung មិនអីទេ Tae កុំបារម្មណ៍អ្នកដែល Tae គួរ បារម្មណ៍ពេលនេះមិនមែន hyung គឺ Jungkook ទើបត្រូវ»Jimin និយាយក៏ញញឹម
«hyung ចង់និយាយពីអី»Taehyung
«មិនអីទេបើកឡានទៅ hyung ងងុយហើយ»Jimin ងាកមុខចេញផ្អែកក្បាលនឹងកៅអីឡានសម្ងំគេង
«hyung ចម្លែកម្លេះ»Taehyung គិតក្នុងចិត្តគេងាកមើល Jimin បន្តិចនឹងផ្ដោតលើការបើកបរវិញ
មកដល់ផ្ទះ Jimin ជ្រុលគេងលក់ទើប Taehyung បីទៅក្នុងផ្ទះព្រោះមិនចង់រំខានដំណេករបស់មាឌតូចទៅដាក់អោយក្នុងបន្ទប់ស្រួលបួល
«hyung កំពុងខឹងនឹងខ្ញុំមែនទេ»Taehyung កាន់ដៃអ្នកដែលលក់តិចៗហើយក៏អោនថ្ងាស់របស់មាឌតូចមួយខ្សឺត«រាត្រីសួស្ដី hyung »នាយនិយាយចប់ក៏ដើរទៅបន្ទប់របស់ខ្លួន
Morning ~~
សកលវិទ្យាល័យ
Jungkook អង្គុយនៅលើបង់នៅក្រោមដើមឈើមួយយ៉ាងស្ងប់ស្ងាត់ដៃកាន់ប្រអប់ការដូរដែល NamJoon អោយជាប់ទឹកភ្នែកសន្សឹមៗធ្លាក់លើថ្ពាល់ក្រពុំម្តងបន្តិចៗរហូតទៅជាហូរមកមិនឈប់
«ហឹកៗ»Jungkook អង្គុយយំម្នាក់ឯងក្រោយមកក៏មានសំលេងបន្លឺឡើងទើបគេរហ័សជូតទឹកភ្នែកចេញ
«Jungkookie មកអង្គុយទីសោះ hyung ខំដើររក»Jimin ដើរមកអង្គុយក្បែរប្អូនប្រុស
«hyung មានអីមែនទេ»Jungkook ជូតទឹកភ្នែកនឹងងើបមុខនិយាយជាមួយ Jimin
«មិនឃើញទើបដើររក ហេតុអីមកសង្ងំយំទីនេះចឹង»Jimin ជូតទឹកភ្នែកអោយគេ
«hyung ហឹកៗ NamJoon hyung ដាច់ចិត្តខ្លាំងណាស់»Jungkook ពេបមាត់យំម្ដងទៀត
«គាត់ធ្វើទាំងបង្ខំក៏ថាបាន ឯងដឹងទេគាត់ស្រលាញ់ឯងខ្លាំងណាស់»Jimin អង្អែលដៃ Jungkook
ថ្នមៗ
ESTÁS LEYENDO
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜