Part 10

1.3K 116 4
                                    


Morning.....

         Taehyung បើកភ្នែកទទួលយកថ្ងៃថ្មីទាំងមិនទាន់អស់ងងុយ បបូរមាត់ស្ដើងញោចស្នាមញញឹមទាំងព្រឹកព្រោះបើកភ្នែកមកក៏ឃើញមនុស្សដែលខ្លួនស្រលាញ់កំពុងគេងលក់ក្នុងរង្វង់ដៃទាំងភាគគួរអោយស្រលាញ់

«ហេតុអីពេលគេងលក់មុខគួរអោយស្រលាញ់បែបនេះ»Taehyung ញញឹមយកដៃចុចលើថ្ពាល់ប៉ោងៗនោះតិចៗ

«ហឺម»Jimin ក្រហឹមបន្តិចព្រោះមានអ្នករំខានតែគេបិតភ្នែកនឹងសសុលខ្លួនចូលក្នុងទ្រូងរបស់រាងក្រាស់ថែមអោបរាងក្រាស់ណែនជាងមុនទៅទៀង

«សឺត»Taehyung ញញឹមនឹងអោបកាយតូចទាញមកអឹបនឹងខ្លួនទាំងញញឹមបិតមាត់មិនជិត

ប្រហែលម៉ោង9ជាងត្របកភ្នែកតូចក៏ចាប់បើកតិចៗអ្វីដែលឃើញមុនគេគឺទ្រូងរបស់ Taehyung រាងតូច ងើយមុខមើលមុខរបស់រាងក្រាស់ដែលនៅជិតនឹងមុខរបស់ខ្លួន បបូរមាត់ប៉ោងស៉ិចស៉ីញញឹមបេះដូងលោតញាប់ព្រោះតែរំភើប

«hyung ចង់បញ្ឈប់ពេលវេលាអោយនៅត្រឹមនេះណាស់ដឹងទេ Tae ព្រោះ hyung នឹងបានមើលមុខ មនុស្សដែល hyung ស្រលាញ់អោយបាន ពេញភ្នែក »Jimin ប៉ះមុខរបស់រាងក្រាស់តិចៗនឹងញញឹមមុននឹងងាក់ខ្លួនរៀបនឹងងើបតែក៏ត្រូវដៃរបស់រាងក្រាស់អោបជាប់ពីក្រោយ

«hyung ខ្ញុំនៅងងុយ»Taehyung និងនិយាយតិចៗក្បែរកញ្ចឹង ក របស់រាងតូច

«Tae តែនេះម៉ោង 9 ជាងហើយណា»Jimin និយាយតិចៗរាងភ័យព្រោះដៃរបស់ Taehyung កំពុងអោបចង្កេះគេកាន់តែណែន

«hyung ថ្ងៃនេះសម្រាក់តើកុំប្រញាប់ងើបអី»Taehyung បិតភ្នែកនិយាយបបូរមាត់ញញឹមព្រោះឃើញថារាងតូចមិនអាចប្រឆាំងនឹងគេបាន

«Tae ahh តែ....ក៏បានគេងបន្តទៅ»Jimin រកប្រកែកតែក៏សុខចិត្តយល់ស្របតាមរាងក្រាស់វិញ

«សឺតខ្ញុំនិយាយលេងទេ hyung »Taehyung ថើបស្មារបស់រាងតូចមួយខ្សឺតនឹងងើបអង្គុយទាំងរញេរញ៉ៃព្រោះទើបងើបពីដេក(សក់ប្រុសថេយ៍ ពេលងើបពីដេកសក់ប៉ុណ្ណា)

«Tae »Jimin សម្លក់នឹងងើបហើយចុះពីគ្រែដើរចូលបន្ទប់ទឹកទាំងខឹង

គ្រាន់តែ Jimin ចូលបន្ទប់ទឹកភ្លាម Taehyung ចុះពីលើគ្រែរត់ព្រុយទៅបន្ទប់វិញយ៉ាងលឿន

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now