Part 12

1.3K 91 5
                                    


«អរគុណណាស់ Tae អុ៎»Jimin ភ្ញាក់ពេលមាន របស់ផ្សេងធ្លាក់លើកដៃរបស់គេពេលគេកាន់ខ្សែប៉េងប៉ោងនោះ

«សម្រាប់ hyung រីករាយថ្ងៃខួបកំណើតណា hyung »Taehyung ញញឹមដាក់រាងតូច ចំណែក រាងតូចវិញគ្រាន់តែលឺសម្ដីរបស់រាងក្រាស់ក៏បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលនេះគេភ្លេចកំណើតរបស់ខ្លួនឯងទៀតហើយមែនទេ

«នេះ hyung ភ្លេចអោយឈឹង.....តែរបស់នេះ»Jimin អស់សំណើចតែក៏ធ្វើមុខឆ្ងល់

«ខ្ញុំអោយ hyung »Taehyung យកចិញ្ចៀនពីខ្សែប៉េងប៉ោងយកមកកាន់ហើយអោយរាងតូចកាន់ ប៉េងប៉ោងនោះវិញ

«Tae »Jimin ហៅរាងក្រាស់តិចៗហាក់មិនសូវជឿពីទង្វើរបស់រាងក្រាស់

«hyung ខ្ញុំដឹងថាកន្លងមក hyung ស្រលាញ់ខ្ញុំ នៅថ្ងៃនោះខ្ញុំក៏ចង់ប្រាប់ hyung ដូចគ្នាដែល ថាខ្ញុំក៏ស្រលាញ់ hyung ដូចគ្នា»Taehyung និយាយ តែប៉ុណ្នឹងរាងតូចហូរទឹកភ្នែកមកទាំងមិនដឹងខ្លួន«ខ្ញុំចង់ប្រាប់ទៅ hyung តាំងពីថ្ងៃដែលពួកយើងមានសម្ពន័ភាពជាមួយគ្នាម្លេះតែ hyung មិនអោយខ្ញុំ និយាយទើបខ្ញុំសម្រេចចិត្តចាំប្រាប់ hyung នៅថ្ងៃនេះតែម្ដង»នាយកម្លោះនិយាយទាំងញញឹមដៃលើកមកជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំទាំងគូររបស់រាងតូច

«ហឹកៗនេះ Tae កំពុងកុហុក hyung មែនទេ»Jimin យំក្រវីក្បាលតិចៗសួរទៅរាងក្រាស់

«hyung ខ្ញុំមិនបានកុហុក hyung ទេអ្វីដែលខ្ញុំនិយាយសុតតែជាការពិតណាខ្ញុំស្រលាញ់ hyung តាំងជួបដំបូងម្លេះ»Taehyung យកដៃខាងស្ដាំរបស់រាងតូចមកកាន់ព្រោះដៃឆ្វេងរាងតូចកាន់ប៉េងប៉ោង

«ហ៉ឺៗ Tae ចុះក្រែង Tae ស្រលាញ់ Jungkook មែនទេ»Jimin សួរទៅរាងក្រាស់ទាំងសំលេង
អណ្ដឺតអណ្ដត់

«ខ្ញុំមិនបានស្រលាញ់ Jungkook ទេ បេះដូងមួយនេះសម្រាប់តែ hyung តែប៉ុណ្ណោះ»Taehyung យកដៃរាងតូចទៅដាក់លើទ្រូងខាងឆ្វេងរបស់ខ្លួន ដែលវាកំពុងលោតញាប់ព្រោះភាពរំភើប«ខ្ញុំស្រលាញ់ hyung ណា ខ្ញុំស្រលាញ់ Jiminie »នាយកម្លោះសម្លឹងរាងតូចទាំងញញឹម

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Место, где живут истории. Откройте их для себя