Part 8

1.4K 110 5
                                    


Jimin ចុះពីលើឡានក្រុងហើយដើរសំដៅទៅក្នុងថ្នាក់ទៅដល់ក៏ឃើញ Jin កំពុងឈរជាមួយ Yoongi នៅមុខថ្នាក់

«aww Jimin មកហើយហេស៎ចុះឯណា Taehyung »Jin សួរព្រោះរាល់ដងឃើញមកជាមួយ Taehyung តែថ្ងៃនេះប្លែកគេដើរមកថ្នាក់ ម្នាក់ឯង

«គឺ Taehyung ទៅយក Jungkook »Jimin ញញឹមស្មើដាក់ពួកគេ

« Jimin កើតអីមុខមិនស្រស់សោះ»Yoongi សួរព្រោះរាងតូចមើលទៅមុខមិនស្រស់ហើយមាត់របស់គេដូចជាជាំយ៉ាងម៉េចមិនដឹង

«មិនអីទេខ្ញុំធម្មតាតើ»Jimin ប្រឹងញញឹមតែវាគេច មិនផុតពីក្រសែភ្នែករបស់ Jhope នឹង Suga ទេ

«មាត់ឯងត្រូវនឹងស្អីនឹង Jimin »J-Hope សួរស្រប នឹងដៃចាប់មុខរបស់រាងតូចមើល

«គឺបែក»Jimin ឆ្លើយតិចៗនេះគេខំផាត់ម្សៅបិត បាំងហើយនៅតែឃើញទៀត

«បែកហេស៎ ត្រង់ណាមើលបន្តិច»Jin មើលមាត់រាងតូចយ៉ាងលឿន

«កើតអីអ្នកណាធ្វើអីបានបែកមាត់»Suga សួរទាំងចងចិញ្ចើម

«មែនហើយអ្នកណាវៃឯងរឺ»J-Hope

«គឺចាំចេញលេងខ្ញុំប្រាប់»Jimin

«ក៏បាន»Suga

«នោះ Jungkook នឹង Taehyung មកហើយ»Jin និយាយស្របចង្អុលទៅពួកគេទាំងពីរដើរមកជាមួយគ្នាទាំងញញឹម

«សួស្ដី hyung »Jungkook សើចស្រស់តាម ទម្លាប់

«សួស្ដីតោះចូលអង្គុយទៅគ្រូមកហើយ»Jin និយាយហើយគ្រប់គ្នាក៏ស្ងាត់

ពេលកំពុងរៀន Taehyung ចេះតែដៀងភ្នែកមើល Jimin រហូតតែមើលទៅ Jimin ហាក់គ្មានប្រតិកម្មសោះ មើលយូៗ Taehyung ក៏មើលទៅមាត់ដែល បែកជាំតែត្រូវ Jimin ផាត់ម្សៅបិតបាំងទើបមើល មិនសូវដឹង....

ម៉ោងចេញលេងភ្លាម

Jimin គេចខ្លួនទៅបន្ទប់សៀវភៅបាត់ព្រោះខ្ចិលឆ្លើយនឹងសំនួររបស់ hyung

ទៅដល់ក៏យកសៀវភៅមកមើលនឹងយកចិត្តទុកដាក់អានសៀវភៅនឹងរៀនធ្វើលំហាត់ផ្សេងៗ

ចំណែកអ្នកខាងនេះវិញពេលមិនបានចម្លើយពី Jimin ក៏ជំរឹតសួរ Taehyung ហើយ Tae ក៏បាន ប្រាប់រឿងរ៉ាវពីល្ងាចទៅគេអស់...

«ហ៉ើយនេះខ្ញុំជាដើមហេតុមែនទេ»Jungkook ទម្លាក់ទឹកមុខគិតថាខ្លួនជាដើមហេតុ

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Onde histórias criam vida. Descubra agora