«ច្រឡំមនុស្សហើយ ខ្ញុំមិនមែន Jhope ទេ»Man នឹងសង្សារងាកមករក Soobin នឹងតបទៅគេវិញ
«ខ្ញុំ....ខ្ញុំសុំទោសខ្ញុំច្រឡំមនុស្ស»Soobin អោនបន្តិចដើម្បីសុំទោសអ្នកខាងនោះ
«មិនអីទេ»Girl ដែលត្រូវជាសង្សាររបស់អ្នកកម្លោះនោះក៏តបទៅវិញទាំងញញឹម
«Soobin »Hoseok បន្លឺសំឡេងឡើងពីក្រោយខ្នរាងតូច
«HoBi ហឹកៗ»Soobin ងាកក្រោយយ៉ាងលឿន ពេលលឺសំឡេងរបស់សង្សារខ្លួន គ្រាន់តែឃើញ រាងក្រាស់ភ្លាម Soobin ហក់អោបរាងក្រាស់នឹងយំចេញមក លែងខ្មាស់អ្នកដើរឆ្លងកាត់ទីនោះ ដែលមើលមកគេហើយ មុននេះគេភ័យនឹងចុកទ្រូងខាងឆ្វេងពេលដែល Jungkook ប្រាប់ថា Hoseok មានស្រី
«ហេតុអីក៏យំហឺម»Hoseok អោបកាយតូចនឹងនិយាយដោយសំឡេងស្រទន់ដាក់រាងតូច
«មុននេះអូនភ័យណាស់ខ្លាចបងក្បត់អូន ហ៉ឺៗ»Soobin ពេបមាត់យំយកៗលែងគិតថាមានអ្នកមើលមកគេទៀតហើយ
«អូ៎ៗកុំយំៗកូនក្មេងរបស់បង សឺតឈប់យំទៅ»Hoseok អស់សំណើចហើយក៏ថើបសក់រាងតូចមួយខ្សឺតនឹងអោបលួងលោម
«HoBi មុននេះម៉េចបាន Jungkook Hyung ប្រាប់ថាបងមានស្រី»Soobin ក្រោយពីឈប់យំក៏សួរទៅរាងក្រាស់
«ចង់ដឹងមែនទេ បើចឹងតោះទៅជាមួយបង»Hoseok ញញេមក្រសោបដៃតូចជាប់នឹងនាំ ទៅកន្លែងដែលពួកគេបានរៀបចំនោះ
Hoseok នាំ Soobin មកដល់កន្លែងដែលបាន រៀបចំយ៉ាងស្អាតហើយក៏នៅកណ្ដាលចំណោមមនុស្សជាដែលគេកំពុងមើលមកពួកគេ
«បងនាំអូនមកទីនេះធ្វើអី»Soobin ធ្វើមុខភ្លឹសៗសួរទៅរាងក្រាស់ ទាំងឆ្ងល់
«មកនេះមក»Hoseok ញញឹមកាន់ដៃរបស់រាងតូច នាំចូលទៅក្នុងរង្វង់បេះដូង ដែលបានរៀបដោយភ្លើង យ៉ាងស្រស់ស្អាតនឹងលុតជង្គង់ចុះមុនរាងតូច ហើយក៏ចាប់ដៃតូចទាំងពីរផ្គួបចូលគ្នា
«បងធ្វើអីនឹង»Soobin បើកភ្នែកធំៗភ្ញាក់ផ្អើលនឹងរាងក្រាស់ដែលមកធ្វើបែបនេះដាក់គេចំពោះមហាជនជាច្រើន មិនខ្មាស់គេទេឬ
«Soobin ahh ពួកយើងទាំងពីរទាក់ទងគ្នាបាន 2ខែមកហើយត្រូវទេ តែបងមិនបានសុំស្រលាញ់អូនត្រឹមត្រូវទេ»Hoseok និយាយដល់ត្រឹមនឹងរាងតូចមកហូរទឹកភ្នែកមកដោយហាមមិនបាន«តែថ្ងៃនេះបងសុំអូនធ្វើជាសង្សារនៅចំពោះមុខរបស់អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនេះ ដើម្បីអោយគេធ្វើជាសាក្សីរវាងបងនឹងអូន»នាយកម្លោះបន្តទាំងញញឹមប៉ុន្តែរាងតូចយំរឹតតែខ្លាំងព្រោះរំភើប
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜