[Morning]
កម្ដៅនៃព្រះអាទិត្យបានបំភ្លឺឡើងដូចសព្វដង បញ្ជាក់ថាថ្ងៃថ្មីចូលមកដល់ ។
<< អុឹម ...!! >>
Soobinសន្សឹមបើកភ្នែកឡើង នឹងយកដៃតូចៗញីភ្នែកតិចៗ ស្របពេលដែល
នាក់ម្ខាងទៀតក៏បើកភ្នែកមកដែរ ។<ហឹស..!! >>នាយតូចស្រែកស្ទើរភ្លាត់សម្លេងដោយសារភ្ញាក់មកក៏ស្ថិតក្នុងសភាពបែបនេះ
<<ព្រះបុត្រា !! ទូលបង្គំសមតែស្លាប់!!>> Yeonjun នាយចះុពីគ្រែ នឹងលុតជង្គងឱនក្បាលចះុនិយាយជាមួយsoobin
<<នេះគឺ !? បើដេកគ្រែជាមួយយើងសមតែស្លាប់!ចះុបងចាត់ទុកខ្ញុំជាអីទៅ!?>>soobin មុខប្រែជាស្រពោនមួយរំពេច ព្រោះពាក្យនេះមិនមែនជាពាក្យដែលគេចង់ឮចេញពីម៉ាត់ yeonjunនោះទេ
<<ទូលបង្គំមានឋានះត្រឹមជាអង្គរក្ស គ្មានសិទ្ធអី
ដែលឲ្យខ្ញុំធ្វើបែបនេះទៅទ្រង់ឡើយ !! >>
Yeonjunនិយាយទាំងពិបាកក្នុងចិត្តបេះដូងស្ទើរប្រេះជាមួយពាន់ចំណិតទៅហើយ ព្រោះតែពាក្យទាំងអស់នេះត្រូវបង្ខំចិត្តឲ្យនិយាយចេញមកតែប៉ុណ្ណោះ<<ខ្ញុំមិនជឿទេថា បងមិនដឹងខ្ញុំកំពុងនិយាយពីអីនោះ !! >>និយាយទាំងចះុពីលើគ្រែមកឈរក្បែរYeonjun
<<ព្រះបុត្រា ពួកយើងមិនអាចមានលទ្ធផលល្អទេ !! >>Yeonjun ងើយក្បាលទៅមើលមុខsoobin ចំៗ ក្រសែរភ្នែកទាំងគូរហាក់ចង់ប្រាប់ថា«បងមិនចង់និយាយពាក្យនេះចេញមកទេ»តែត្រូវតែធ្វើបែបនេះ ដើម្បីគ្មានការឈឺចាប់ខ្លាំងជាងនេះនៅថ្ងៃក្រោយ ។
<<មិចនឹងអាចគ្មានផលល្អទៅ !? តើអ្នកណាសគេមកប្រឆាំងនឹងយើង អ្នកណាគេមកបំ
បែកបំបាក់យើងទៅ !! ខ្ញុំយល់ហើយ !! ហឹក គ្រប់យ៉ាងដែលបងនិយាយគ្រាន់តែជាការដោះ
សារប៉ុណ្ណោះ ខ្ញុំគួរតែយល់តាំងពីដំបូង.. ហឹក..!!
បងមិនដែលស្រឡាញ់ខ្ញុំដូចដែលខ្ញុំស្រឡាញ់បងនោះទេ ..!! វាគ្រាន់តែការគិតតែម្ខាងរបស់ខ្ញុំ!! ហឹស..!! >> Soobin ទឹកភ្នែកដែលខំទប់ក៏ស្រក់ចះុមកជាហូហែរ ពាក្យក្នុងចិត្តទាំង
ប៉ុន្មានក៏ត្រូវនិយាយចេញមកទាំងទឹកភ្នែកនៃការឈឺចាប់ !! រួចក៏បញ្ចប់ឃ្លាចុងក្រោយ ដែលអាចកម្ទេចសាច់មួយដុំក្នុងទ្រូងខាងឆ្វេងរបស់អ្នកទាំងពីរឲ្យខ្លាយជាម៉ត់ដូចផេះផងដែរ !?
YOU ARE READING
និស្ស័យស្នេហ៍ឆ្លងភព🌸🌱
Actionសួស្ដីអ្នកទាំងអស់គ្នា👋 សម្រាប់អ្នកដែលរកភាគ1អត់ឃើញកុំទាន់ជេរadmin អីណា 😩 ភាគ1 គឺនៅបន្ទាប់ភាគទី25 ចឹងហើយអ្នកទាំងអស់គ្នាអូសតែបន្តិចទៅឃើញភាគ1ហើយ ។ admin សុំទោសមែនទែនចំពោះភាពរអាក់រអួលមួយនេះ🙏 (21.07.2023) Thank you for support 😚 Love you all 😚 B:y K...