Ep30: ជាម៉ាក់កូននឹងគ្នាតាំងពីពេលណា!?

336 25 0
                                    

+zhan house
      ដោយសារតែ tae&zhan មានរបួសចឹងទើបពួកគេសុំច្បាប់គ្រូមកផ្ទះ មុនដំបូងថាយកពីរនាក់នឹងទៅពេទ្យតែគេមិនព្រមទៅទើបយកមកផ្ទះបែបនេះ ។ Tae Tae ខ្លាចពេទ្យចាក់ម្ជុលទើបប្រកែកដាច់អាហាំងការមិនទៅ។

+leaving room

<<នៅឲ្យស្ងៀមទៅបងទៅយកថ្នាំ!! >> Jk ដាក់រាងតូចឲ្យអង្គុយហើយក៏ដើរទៅយកថ្នាំ

<<Zhan ឈឺខ្លាំងដែរទេ!? >> Yibo អង្អែលស្នាមជាំដែលជាប់គែមមាត់ zhan ទាំងទឹកមុខព្រួយបារម្មណ៍

<<អូនមិនអីទេ!! ត្រូវតែមួយដៃប៉ុណ្ណោះ!! មានតែ Tae ទេទើបគួរឲ្យបារម្ភ!! >>Zhan ដើរទៅអង្គុយជិត tae យ៉ាងស្រងូតស្រងាត់

<<ហ៊ើយ!! មិនបាច់បារម្ភពីយើងទេ!! មើលនែក៎កម្លាំងយើងនៅខ្លាំងដូចដើម... អួយ!!! >> Tae បង្ហាញកាយបិការឲ្យ zhan មើលថាគេមិនអី តែវាភ្លាត់នឹងរបួសធ្វើឲ្យនាយស្រែកឡើងភ្លាមៗ

<<នក៎ឃើញទេ!!! កុំមកធ្វើជាខ្លាំង!!! >> Zhan ទប់ខ្លួនរាងតូចឲ្យអង្គុយស្រួលបួលវិញ

<<Tae នៅឲ្យស្ងៀមទៅបងលាបថ្នាំឲ្យ!! >>
Jk ដាក់ប្រអប់ថ្នាំចះុរួចក៏យកវាមកលាបឲ្យរាងតូច

<<អួយឈឺ..!! >> Tae ស្រែកឡើងព្រោះតែឈឺមុខរបួសដែលរាងក្រាស់កំពុងលាបនោះ

<<បងថ្នមដៃជាងមុនហើយ!! >> Jk

[.......]
បន្ទាប់ពីលាបថ្នាំឲ្យរាងតូចហើយ jk ក៏ដាក់ឲ្យរាងតូចគេង រួចនាយទៅធ្វើស៊ុបប៉ូវកម្លាំងព្រោះរាងតូចត្រូវរបួសរាងធ្ងន់ល្មមដែរ ។

[Skip]

<<ប្រាវ...គ្មានបានការ.!!! >> ស្រីស្រស់ Mina ស្រែកឮៗទាំងកំហឹង

<<សុំទោសខ្ញុំបានព្យាយាមហើយ!! >>Chan ជាអ្នកដែលវ៉ៃ tae & zhan ព្រឹកមិញហ៎ ហើយ Mina ជាអ្នកបញ្ជូនទៅឲ្យវ៉ៃ

<<សុំទោសបានប្រយោជន៍អីទៅ!? >> Mina ស្រែកខ្លាំងៗ ពេលនេះនាងខឹងសឹងស្លាប់ទៅហើយ នឹកឃើញកាលលើកមុន Tae& zhan វ៉ៃនាងស្ទើរវៀចមុខ ពេលនេះមានឱកាសល្អហើយនៅចាត់ការពីរនាក់នឹងមិនបានទៀត គួរឲ្យក្ដៅពិតមែន...

<<លើកក្រោយខ្ញុំនឹងចាត់ការឲ្យបាន!! >> Chan ឈ្ងោកមុខចះុដដែល

និស្ស័យស្នេហ៍ឆ្លងភព🌸🌱Where stories live. Discover now