Ep19: jkបីអូនទៅងូតទឹក!! 🌸🌱

481 44 0
                                    

រយៈពេលបីថ្ងៃកន្លងទៅនេះ yeonjun បាត់ខ្លួនទៅណាក៏មិនដឹង នាយតូច soobin ខំដើររកគេសឹងតែសព្វជ្រុងជ្រោយនៃក្រុងទៅហើយ តែក៏នៅតែមិនឃើញ មិនដឹងជាគេបាត់
ស្រមោលទៅណាទេ ? ដោយសារតែទ្រាំមិនបាន  soobin ក៏សម្រចចិត្តចេញពីវាំដើម្បីតាមរក yeonjun។ បើគេនៅរាជវាំង រឿងដែល jaehyun ចង់រៀបការជាមួយរាងតូចនោះ  jk ច្បាស់ជាដឹងតាំងពីយូរហើយ....

ដោយធ្វើតំណើរអស់ជាយូរ នាយតូចក៏ចូលទៅក្នុងផ្ទះសំណាក់មួយកន្លែងព្រោះថាពេលនេះមេឃជិតងងឹតហើយនៅមានភ្លៀងរលឹមទៀត ណាមួយគេក៏ឃ្លៀនណាស់ដែរ។

ម៉ោងប្រហែលជា8យប់ទើប នាយតូចញ៉ាំអាហាររួច បន្ទាប់គេក៏ឡើងទៅបន្ទប់ស្នាក់របស់ខ្លួនដែលបានកក់ទុកមុននេះ ។ soobin ប្រាកដជាលំបាកណាស់ហើយ គេធ្លាប់តែជាព្រះបុត្រាដែលតែងតែទទួលបានភាពកក់ក្ដៅ
ធ្វើអីតាមចិត្ត មិមចេះខ្វល់ខ្វាយ មិនចេះកើតទុក្ខ តែមើលគេពេលនេះចះុ ដើរត្រាច់ចរម្នាក់ឯង ញ៉ាំក៏មិនបានឆ្ងាញ់ គេងក៏មិនសូវបាន មើលចះុតែពីរបីថ្ងៃសោះគេស្រកសាច់អស់ច្រើនមិនស្ទើរទេ... មិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមធ្លាក់មកដូចបាក់ទំនប់ លាយឡំនឹងផ្គររន្ទះ  គ្ឌាំងៗគួរឲ្យខ្លាច។

<< ហុឹក!! ហុឹក!! >> soobin សម្ងំឱបខ្នើយយំយកៗព្រោះតែគេខ្លាចរន្ទៈខ្លាំងណាស់ គេចង់ឱបៗៗ អ្នកណាក៏បានដែរមកឱបផ្ដល់ភាពកក់ក្ដៅឲ្យគេបន្តិចមក....

<< Soobin!!! >> កម្លោះសង្ហារបោះជំហានទៅរកអ្នកដែលកំពុងដេកយំនោះយ៉ាងញ៉ាប់ជើញ ស្របពេលដែលឮសម្លេងរបស់មនុស្សដែលគេធ្លាប់ស្គាល់ soobinក៏ប្រញ៉ាប់ងាកខ្លួនមកមើលដើម្បីឲ្យដឹងថាជាអ្នកណា!! នេះដូចជាសម្លេង yeonjunណាស់??

<<Yeonjun??>>soobin ស្ទះុងើបអង្គុយព្រិចភ្នែកចះុឡើងដើម្បីឲ្យប្រាកដចិត្តថាជា yeonjun ពិតមែន នេះគេមិនបានយល់សប្ដិទេ..

<<Soobin!! មិចក៏អូនល្ងង់យ៉ាងនេះ? >>Yeo សកដៃទៅជូតទឹកភ្នែកនាយតូចចេញអស់ទើបទាញគេយកមកឱបជាប់ទ្រូង....

<< ហឹក.!! yeo !! >> Soobin ស្រវេស្រវាឱប.កអ្នកកម្លោះជាប់ បញ្ជាក់ថាគេនឹក គេចង់ជួប ចង់ឲ្យនាយនៅក្បែខ្លួនរហូត មិនចង់ឲ្យទៅណានោះទេ ...
<< តើប៉ុន្មានថ្ងៃនេះបងទៅណាទៅ!? កុំទៅចោលអូនទៀតបានទេ!? >> Soobin ដកដៃចេញពី.កគេវិញ សម្លឹងទៅមុខអ្នកកម្លោះមិមដាក់ភ្នែក ចង់ជម្រឹតទារចម្លើយច្បាស់ណាស់...

និស្ស័យស្នេហ៍ឆ្លងភព🌸🌱Where stories live. Discover now